• 2017-11-30 04:10:00
  • ស្ទីលតារា

វីដេអូ​តារាស្រីល្បី ២ដួង បញ្ចេញ​ក្បាល់​ប្រដាល់​​ឡូយ​​កប់

  • 2017-11-30 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សុខភាព រូប​សម្ផស្ស​ និង​ការងារ​​សិល្បការិនី​ជា​ច្រើន ​បាន​ព្យាយាម​ហាត់​ប្រាណ​​ជា​ប្រចាំ​ ដោយ​មាន​ខ្លះ​ហាត់​​​យូហ្គា ខ្លះ​ហាត់​រត់ លើក​ដុំ​ដែក​ និង​លើស​ពី​នោះ​​មាន​តារា​ស្រី​មួយ​ចំនួន​បាន​ឈាន​ដល់​ការ​ហាត់​ប្រដាល់​ទៀត​។

ថ្មីៗ​​នេះ ​​ស្រី​ស្អាត​៤​រូប​ បាន​បញ្ចេញ​ក្បាច់​​​ប្រដាល់​យ៉ាង​ឡូយ​កប់​​ ជា​មួយ​រូប​រាង​ដ៏​សិច​ស៊ី​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ និង​សរសើរ​ពួក​គេ​ថា មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត​ទេ ថែម​ទាំង​មាន​រាង​កាយ​រឹង​មាំ​ទៀត។

១ មាន សូនីតា

ឈាន​មក​ដល់​វ័យ​២៧​ឆ្នាំ សូនីតា ចាប់​ផ្ដើម​សកម្ម​ខ្លាំង​លើ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព​ និង​សម្រស់​ ដោយ​នាង​តែង​ប្រើ​ប្រាស់​វិធី​ហាត់​ផ្សេងៗ​គ្នា ដូច​ជា លើក​ដុំ​ដែក ហែល​ទឹក យូហ្គា និង​ប្រដាល់។

A post shared by Mean Sonyta (@meansonyta) on

២ ម៉ាក សែន​សូនីតា

ជា​យូរ​មក​ហើយ​ ដែល​ តូតា និង​ដៃគូ​សម្ដែង រតនៈ វិសិដ្ឋ ខំ​ប្រឹង​រត់​លើ​ម៉ាស៊ីន និង​លើ​ដុំ​ដែក​ ដើម្បី​ជំនួយ​សាច់​ដុំ​លើ​រាងកាយ។ ក្រៅ​ពី​នោះ តូតា ដែល​មាន​រាង​សិច​ស៊ី​ស្រាប់​បាន​ បញ្ចេញ​​ស្ទីល​វាយ​ប្រដាល់​​ជា​មួយ​គ្រូ​បង្វឹក​យ៉ាង​ក្លៀវក្លា​ទៀត​ផង។

៣ ណា សាឌី

មាន​វ័យ​ក្មេង មាឌ​តូច​គួរ​ឲ្យ​ស្រឡាញ់​ ណា សាឌី ប្រាប់​ថា​ខ្លួន​ចង់​បាន​រាង​កាយ​បែប Fitness ទើប​មួយ​រយៈ​នេះ​ នាង​ប្រឹង​ប្រែង​ហាត់​សឹង​គ្រប់​ប្រភេទ និង​ជា​ប្រចាំ។