• 2017-12-05 06:57:00
  • ជីវិតតារា

គូម៉ា បញ្ជាក់​ទំនាក់​ទំនង​ស្អិត​ល្មួតជាមួយស្រីស្អាត ម៉ៅ គីមធីតា 

  • 2017-12-05 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស័ក្តិ​សម នៃការ​សម្ដែង​ដូចជា​គូស្នេហ៍ពិត​ៗ​របស់​បុរស​សង្ហា​លោក គូម៉ា និងនារី​តូច​ច្រឡឹង​ម៉ៅ គីមធីតា ​តើ​អ្នក​ទាំង​ពីរ​អាចមាន​ទំនាក់​ទំនង​​លើស​ពី​មិត្ត​​រួម​ការ​ងារ​ដែរទេ​?

ក្រោយ​ពី​មាន​ការ​ចំអន់​​ថា ​ជាគូស្នេហ៍​ពិត​ទាំង​ក្នុង​ចម្រៀង​កាយ​វិការ​ និង​ក្រៅ​ឆាក​​ពី​ទស្សនិកជន​រួច​មក​ លោក​ គូម៉ា ​ ​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​បាន​ប្រាប់​ Sabay ក្នុង​ពេល​ថ្មី​នេះ​ ថា​ លោក​គ្មាន​ទំនាក់​ទំនង​អ្វីពិសេសជាមួយ ម៉ៅ គឹមធីតា លើស​ពី​មិត្ត​រួម​ការងារ​ទេ។​ ចំពោះ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់អ្នកទាំងពីរដែលបង្ហាញ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​ហ្វេស​ប៊ុក​ បុរស​សង្ហា​រូប​នេះ​ថា​គ្មានអ្វី​លើសពីមិត្តភាពទេ។

គូម៉ា ថា ​«ពេល​ខ្លះ​យើង​រវល់​ការងារ​រៀងខ្លួន​​ គ្រាន់​ថា​យើងឧស្សាហ៍​ដើរ​ទៅណា​មក​ណា​ជាមួយគ្នា ​សប្បាយ​ទាំង​អស់​គ្នា​ ជុំ​បង​ប្អូន​ទាំងអស់​គ្នា​ អារម្មណ៍​ល្អ​តែង​កើត​មាន​ តែ​វា​ជា​លក្ខណៈ​ដូច​ជា​បង​ជា​​ប្អូន»។

​កន្លង​មក​តារា​សម្ដែង​រូប​ស្រស់​កញ្ញា​ ម៉ៅ គីមធីតា ​ក៏​ធ្លាប់​បញ្ជាក់​ពីទំ​នាក់​ទំនងអ្នក​ទាំង​ពីរ ថាគ្មាន​អ្វី​លើស​ពីក្រុម​ការងារ​នោះ​ដែរ។ ស្រី​ស្អាត​​រូប​នេះ​ថា មិនទាន់​ចង់​គិត​ពី​រឿង​គូ​ស្រករ​អ្វី​ឡើយ​ រូប​នាង​ចង់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​សិន​មុន​បញ្ចប់​ជីវិត​នៅ​លីវ​របស់​នាង។​​

ចុចអាន៖

អត្ថបទៈ ស្រីអូន

មតិយោបល់