• 2017-12-13 02:09:11
  • ស្ទីលតារា

ទេព បូព្រឹក្ស មិន​​ខ្វល់​អ្នកណា​​រិះគន់​រឿងស្កាត់​ជួប CL

  • 2017-12-13 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ដឹង​ថា​ការ​ស្កាត់​ជួប CL ដែល​ជា​តារា​ខ្លួន​ស្រលាញ់ និង​ចូល​ចិត្ត​ស្ទីល​តុបតែង​ខ្លួន​តាម ​អាច​នឹង​មាន​អ្នក​ខ្លះ​រិះគន់​ក្ដី តែ​​ ទេព បូព្រឹក្ស មិន​ខ្វល់​នោះ​ទេ។ កញ្ញា និយាយ​ថា ​នេះ​ជា​សិទ្ធិ​ និង​ការ​​ស្រលាញ់​របស់​ខ្លួន ដូច្នេះ​កញ្ញា​គ្មាន​អ្វី​ត្រូវ​ខ្លាច។

កញ្ញា ទេព បូព្រឹក្ស បាន​បង្ហាញ​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​​ពេល​ជួប​តារា​ចម្រៀង​ដែល​ខ្លួន​គាំទ្រ​បំផុត​នា​ពេល​កន្លង​ទៅ។ បើ​ទោះ​ជា​ពេល​វេលា​រវល់​បែប​ណា​ក្ដី​តារា​ចម្រៀង​រូប​នេះ ​សុខ​ចិត្ត​​ទុក​ការងារ​មួយ​រយៈ ដោយ​ធ្វើ​យ៉ាង​ណា​ស្កាត់​ជួប​តារា​ទីស្រលាញ់​ឱ្យ​ទាល់តែ​បាន។

តារា​ចម្រៀង​កំពុង​មា​នទីផ្សារ​ខ្ពស់​ក្រោយ​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ ជី ដេវីដ អះអាង​ថា តារា​ល្បី​របស់​កូរ៉េ CL ពិត​ជា​មាន​ភាព​រួសរាយ​រាក់ទាក់​ដូច​អ្វី ​ដែល​គេ​និយាយ​ពិត​មែន។ អ្វី​ធ្វើ​ឱ្យ តារា​ចម្រៀង​រូប​នេះ សប្បាយ​ចិត្ត​បំផុត​នៅ​ពេល CL តប​មក​កញ្ញា​ថា​ hey Boprek you so cute។

កញ្ញា​បាន​បន្ត​ថា ក្នុង​នាម​ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ម្នាក់ ពិត​ជា​យល់​អារម្មណ៍​មួយ​នេះ ​នៅ​ពេល​តារា​ជា​ទីស្រលាញ់​​និយាយ​ពាក្យ​ដូច្នេះ​មក​កាន់​ខ្លួន។ ទេព បូព្រឹក្ស សង្កត់​ធ្ងន់​ថា កញ្ញា​នៅ​តែ​បន្តគាំទ្រ និង​យក​ស្ទីល​នៃ​ការ​តុបតែង​ខ្លួន​តាម CL ដដែល បើ​ទោះ​ជា​មួយ​រយៈ​កន្លង​ទៅ ​មាន​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​ក៏​ដោយ។ តារា​ចម្រៀង​ខាង​លើ​ អះអាង​នាង​គ្មាន​អ្វី​ខុស​ទេ បើ​គ្រាន់​តែ​ស្រលាញ់ និង​ចូល​ចិត្ត​​តារា​ម្នាក់​ដែល​ខ្លួន​​គាំទ្រ​បែប​នេះ។

កញ្ញា ទេព បូព្រឹក្ស ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដ៏​ងុបងុល​ជា​ច្រើន​ទៀត​​របស់ CL ​ពេល​តារា​ចម្រៀង​រូប​នេះ​ មាន​វត្តមាន​​ប្រគំតន្ត្រី​លើក​ដំបូង​នៅកម្ពុជា ​ក្នុង​កម្មវិធី Smart Mega Concert។ កញ្ញា​កំពុង​រៀប​ចំ​ស្ទីល​ថ្មី និង​ប្លែក​ជា​ច្រើន​ទៀត​ជា​មួយ​ដៃគូ​របស់​ខ្លួន​គឺ​លោក ជី ដេវីដ ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ទីផ្សារ​ចម្រៀង​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត៕  

អត្ថបទៈ ចរិយា

មតិយោបល់