ស្រីស្រស់ក្រុម Girl's Day ថាបុរសសង្ហារ ល្អបានតែ ៣ ឆ្នាំប៉ុណ្ណោះ
Yura សមាជិកក្រុម Girl's Day បាននិយាយពីបុរសដែលនាងប្រាថ្នាក្នុងកម្មវិធីទូរទស្សន៍ឈ្មោះ "Tasty Road”។
នៅអំឡុងកម្មវិធី Yura និង Kim Min Jung ដែលជាពិធីការនី ព្រមទាំងភ្ញៀវកិត្តិយសចូលរួមបាននិយាយគ្នាអំពីបុរសក្នុងក្ដីស្រមៃរបស់ពួកគេម្នាក់ៗ។ Kim Min Jung បានលើកឡើងមុនគេថា៖ "ខ្ញុំមិនគិតគូរពីរូបសម្បត្តិខាងក្រៅខ្លាំងក្លានោះទេ។ ខ្ញុំចូលចិត្តបុរសដែលមានអត្តចរិតល្អជាជាងរូបសម្បត្តិ"។
ភ្លាមៗនោះ Yura បានឯកភាពនឹងការលើកឡើងរបស់ Kim Min Jung ដោយឆ្លើយតបថា៖ "រូបសម្បត្តិល្អ គឺមានសុពលភាពត្រឹមបីឆ្នាំប៉ុណ្ណោះ អ្នកត្រូវរកបុរសណាដែលមានអត្តចរិតល្អ"៕
ចុចអាន៖ ហេតុផលសាមញ្ញមួយធ្វើឲ្យតួស្រី F4 កូរ៉េបាក់ចិត្តលើគូដណ្ដឹង
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ AllKpop