- 2022-03-06 01:08:00
- ព័ត៌មាន
តារា K-Pop ៦រូបជាប់ជា «រាជិនីចិត្តធម៌» តែងបរិច្ចាគលុយជួយសង្គមមិនដែលខាន
- 2022-03-06 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា K-Pop ៦រូបជាប់ជា «រាជិនីចិត្តធម៌» តែងបរិច្ចាគលុយជួយសង្គមមិនដែលខាន
ចន្លោះមិនឃើញ
ឃ្លា «ចេះជួយយកអាសារគ្នាក្នុងគ្រាលំបាក» តែងនៅវិលវល់ក្នុងបេះដូងរបស់តារាស្រីកូរ៉េ ៦នាក់នេះជានិច្ច។ អ្នកទាំងនេះ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា តែងធ្វើអំពើល្អជួយអ្នកដែលកំពុងត្រូវការជំនួយជានិច្ច។ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេទាំងលានៗ ត្រូវបានចំណាយមិនខ្វល់ សំខាន់ឲ្យតែបានជួយអ្នកដែលខ្វះខាត។ ជាលទ្ធផល ពួកគេក៏ត្រូវលើកចូលក្នុង «សមាគមកិត្តិយស» ឬ "Honor Club" ដែលជាកន្លែងផ្ដុំទៅដោយសកម្មជនមនុស្សធម៌។
១. YoonA
Yoona បានក្លាយជាតារាស្រីដំបូងដេលត្រូវបានអញ្ជើញចូលក្នុង "Honor Club" របស់ អង្គការ Community Chest of Korea កាលពីឆ្នាំ ២០១៥។ នាងបានបរិច្ចាគលុយផ្តាល់យ៉ាងតិច ៣០០លានវ៉ុន (ប្រហែល ២៥៣ ៥០០ដុល្លារ) ចូលក្នុងអង្គការនេះ និងមូលនិធិសប្បុរសធម៌ផ្សេងទៀតទៀតផង។
២. Suzy
នាងក៏បានក្លាយជាសមាជិកក្នុង "Honor Club" កាលពីឆ្នាំ ២០១៥ដែរ។ តាំងពីពេលនោះមក Suzy តែងសកម្មជានិច្ច ក្នុងការជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ក្មេងកំព្រា និងកុមារដែលមានជំងឺមហារីក។
៣. Seolhyun
សមាជិកក្រុម AOA ម្នាក់នេះ បានជាប់ជាតារា K-Pop នារីទី៣ ដែលតែងផ្ដល់ជំនួយជួយសង្គម។ កាលពីឆ្នាំ ២០១៨ នាងបានចូលក្នុង "Honor Club" ពេលនោះហើយនាងបាននិយាយថា៖ "មនុស្សជាច្រើនបានជួយខ្ញុំឲ្យមកដល់ថ្ងៃនេះ។ ឥឡូវខ្ញុំនឹងតបស្នងនូវក្ដីស្រឡាញ់ទាំងនោះដល់អ្នកគ្រប់គ្នាវិញ"។
៤. IU
ត្បិត IU មិនទាន់បានចូលជាសមាជិកកិត្តិយសជាផ្លូវការ តែនាងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនច្រើនជាង ៦០០លានវ៉ុនទៅទៀត (លើសពាក់កណ្ដាលលានដុល្លារ) ទៅដល់អង្គការផ្សេងៗគ្នាជាង ១០ ដែលកំពុងត្រូវការប្រាក់ជំនួយ។ IU ត្រូវបានគេស្គាល់ថាជា តារាស្រីដែលតែងបង្ហាញមុខជានិច្ចក្នុងសកម្មភាពមនុស្សធម៌ ហើយអ្នកគាំទ្របានលើកនាងជារាជិនីចូលចិត្តចែករំលែក និងចូលចិត្តខ្វល់ខ្វាយពីគេគ្រប់គ្នា។
៥. Hyeri
នៅឆ្នាំ ២០១៩ អតីតសមាជិកក្រុម Girls' Day បានក្លាយជាសមាជិកក្មេងជាងគេរបស់"Honor Club" ប្រចាំអង្គការ UNICEF។ ទឹកប្រាក់ដែល Hyeri បានឧបត្ថម្ភត្រូវបានយកទៅប្រើដើម្បីសាងសង់សាលា ជួយជាសម្ភារៈសិក្សា សម្ភារៈសង្គ្រោះបឋម ក៏ដូចជាផ្ដល់នូវកម្មវិធីសិក្សាអប់រំ មេរៀនជីវិតជាច្រើនដល់ក្មេងៗ។ ដូចនេះវាពិតជាបានផ្ដល់ជាភាពងាយស្រួលដល់កុមារ និងរស់នៅប្រកបដោយសុវត្ថិភាព ជាមួយបរិស្ថានល្អជុំវិញខ្លួន។
៦. Taeyeon
ថ្មីៗនេះ Taeyeon បានក្លាយជាសមាជិកកិត្តិយសទី ១៣២ របស់កាកបាទក្រហមកូរ៉េ។ នាងបានក្លាយជាតារាស្រីម្នាក់ទៀតដែលតែងជួយដល់ក្មេងស្រី និងយុវនារីឲ្យទទួលបានការថែទាំសុខភាពបានបរិបូរណ៍។ ជាមួយការផ្ដល់ប្រាក់ឧបត្ថម្ភចំនួនដ៏ច្រើន ដល់ទៅរាប់លានវ៉ុនរបស់ Taeyeon កាកបាទក្រហមកូរ៉េពិតជាអាចយកទៅជួយដល់អ្នកកំពុងត្រូវការបានយ៉ាងរលូនជាប្រាកដ៕