• 2016-10-05 17:33:13
  • ភាពយន្ត
រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អែកនេះ រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អ...
  • 2016-10-05 17:33:13
  • ភាពយន្ត

ភាពយន្ត​ហូលីវូដ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ដែល​និយាយ​ពី​គ្រោះ​មហន្តរាយ​របស់​អាមេរិក​ បាន​ផ្ទុះ​អណ្ដូង​រ៉ែ​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិច​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ជា​ប្រភេទ 4DX ស្អែក​នេះ​ទៅ។   នារី ឆ្វេង​ដៃ ជាអ្នក​តំណាង​រោងកុន កណ្ដាល​អ្នក​តំណាង​អ្នក​នាំ​រឿង និង បុស​ខាង​ឆ្នាំ​ដៃ MC   នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​កាលពី​ល្ងាច​មិញ​នៅ Major Cineplex by Cellcard អ្នក​តំណាង​នាំ​រឿង​​​នេះ​មក​​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា" “សមុទ្រ​ភ្លើង” គឺជា​រឿង​រ៉ាវ​កាលពី​ថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០១០ ដែល​ជា​ព្រឹត្តិការណ៍​ផ្ទុះ​ឧបករណ៍​ខួង​ប្រេង Deepwater Horizon និង​បណ្ដាល​ឲ្យ​លេច​ធ្លាយ​ប្រេង​រាប់ពាន់​លីត្រ​ចូល​ទៅ​ក្នុង​ឈូងសមុទ្រ​ម៉ិកស៊ិក ហើយ​នេះ​ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​​សហរដ្ឋអាមេរិក​ដែរ"។   រឿង​ផ្ទុះ​អណ្ដូង​ប្រេង Deepwater Horizon មាន​ការ​សម្ដែង​ពី​កំពូល​តារា​ហូលីវូដ Mark Wahlberg គឺ​ជា​តួឯក​ឈ្មោះ Mike Williams ដែល​បាន​ជួយ​សង្គ្រោះ​នាវិក​ដទៃ​ទៀត​ពី​ហេតុការណ៍​នោះ។     ចំណែក​អ្នក​តំណាង​ពី Major Cineplex by Cellcard វិញ​បាន​ឲ្យ​ដឹង​ថា ព្រោះ​តែ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ជា​ភាពយន្ត​ដ៏​ល្អ ដូចនេះ​ហើយ​បើ​បាន​ទស្សនា​ជា​ប្រភេទ 4DX ធានា​ថា​នឹង​ទទួល​បាន​ទស្សនិកជន​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មិន​ធ្លាប់​មាន។ ដូចនេះ​កុំឲ្យ​ខកខាន​ភាពយន្ត​ដ៏​ល្អ និង​ទទួល​រសជាតិ​ថ្មី​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ Major Cineplex by Cellcard ប្រភេទ 4DX ចាប់ពី​ស្អែក​នេះ​តទៅ៕   https://youtu.be/S-UPJyEHmM0   ចុចអាន៖ចាប់បាន​អ្នក​លួច Live រឿង “ចន្ទ្រា” និង “រថភ្លើង​ទៅ​ប៊ូសាន” នៅ Major Cineplex by Cellcard   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-23 22:59:16
  • ភាពយន្ត
Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ...
  • 2016-09-23 22:59:16
  • ភាពយន្ត

នៅ​ព្រឹក​នេះ​រោងកុន​ទំនើប Major Cineplex by Cellcard បាន​ប្រគល់​ថវិកា​ជាង ១ ពាន់​ដុល្លារ​ទៅ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​អនុញ្ញាត​ឲ្យ​កុមារ​ជិត ៤០០ នាក់​ចូល​ទស្សនា​ភាព​យន្ត​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។     កញ្ញា ហ៊ាង ស្រីជា ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​ អ្នក​ឧបត្ថម្ភ​របស់ Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា "ពិធី​ប្រគល់​ថវិកា​ដល់​អង្គការ​ខាង​លើ​បាន​មក​ពី​ការ​លក់​សំបុត្រ​កុន​រឿង «ស្រកា​មាស» ចំនួន​បួន​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ម៉ោង និង​បាន​ប្រាក់​សរុប​ចំនួន ៩៧៨ ដុល្លារ ហើយ​រោង​កុន​របស់​យើង​បាន​ឧបត្ថម្ភ ៥០០ ដុល្លារ​បន្ថែម​ទៀត។ សរុប​ទាំងអស់​បាន ១៤៧៨ ដុល្លារ ដើម្បី​ឲ្យ ប៉េ អេស អឺ យក​ទៅ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ៗ​តាម​តម្រូវ​ការ។"       កញ្ញា បាន​បន្ត​ទៀត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ ​រោង​កុន​ទំនើប​ខាង​លើ​ក៏​បើក Hall ដ៏​ធំ​មួយ​ដើម្បី​ឲ្យ​កុមារ​តូច​ៗ​ជិត ៤០០ នាក់​បាន​ចូល​ទស្សនា​ភាព​យន្ត​ខាង​លើ​ទៀត​ផង។ ស្រីជា បញ្ជាក់​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ដែល​ខាង​រោងភាពយន្ត Major Cineplex by Cellcard សហការ​ជាមួយ​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ)​ឡើយ ។   មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រធាន​ផ្នែក​ទីផ្សារ​បាន​បន្ថែម​ថា​ រោង​កុន​លំដាប់​អន្តរជាតិ​មួយ​នេះ នឹង​ព្យាយាម​សហការ​ជាមួយ​អង្គការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ  

  • 2016-09-14 21:35:00
  • ភាពយន្ត
ចាប់បាន​អ្នក​លួច Live រឿង "ចន្ទ្រា" និង "រថភ្លើង​ទៅ​ប៊ូសាន" នៅ Major Cineplex by Cellcard ចាប់បាន​អ្នក​លួច Live រឿង "ចន្ទ្រា" និង "រថភ្លើង​ទៅ​ប៊ូសាន" នៅ Major C...
  • 2016-09-14 21:35:00
  • ភាពយន្ត

សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​​ក្រុម​ការងារ​លោក​ចាប់​បាន​​​អ្នក​ទស្សនា​ពីរ​នាក់​ដែល​បាន​​​លួច Live ​រឿង​​កំពុង​ពេញ​និយម​ទាំង​ពីរ​គឺ​រឿង"រថភ្លើង​ទៅ​ប៊ូសាន" និង"ចន្ទ្រា" ។     GM នៃ​រោង​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា លោក​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ទាំងពីរ​ឡើយ​​។ តែ​អ្វី​ដែល​ធ្វើឲ្យ​ក្រុម​ការងារ​លោក​មាន​ភាព​ភ្ញាក់ផ្អើល​​ខ្លាំងនោះ​ គឺ​ពួកគេ​មិន​ត្រឹមតែ​ជា​ការ​លួច​ចម្លង​ធម្មតា​នោះ​ទេ តែហ៊ាន​​ប្រព្រឹត្ត​ដោយ​​ប្រើ​គណនី Facebook Live ផ្ទាល់​ពី​រោងកុន​តែម្ដង។ "រឿង​ទាំងពីរ​នោះ​ជា​ រឿង​ពេញ​និយម​ខ្លាំង ដូចនេះ​ហើយ​ក៏​ជា​គោលដៅ​នៃ​ការ​លួច​ចម្លង​នោះ​ដែរ។”   នាយក​ប្រតិបត្តិ​រោង​ភាពយន្ត​​រូបនេះ​​បានបន្ត​ទៀត​ថា ​បន្ទាប់ពី​មាន​រឿងដូច​នេះ​កើតឡើង​ រោងកុន Major Cineplex By Cellcard បាន​បន្ថែម​បុគ្គលិក​តាម Hall ដែល​បញ្ចាំង​រឿង​ពេញ​និយម​ដើម្បី​ឃ្លាំមើល ហើយ​បង្កើត​ជា​វីដេអូ​និយាយ​ពី​ភាព​អវិជ្ជមាន និង​ការ​ប្រឈម មុខ​តាម​ផ្លូវ​ច្បាប់​នៃ​អ្នក​ប្រព្រឹត្ត។ “យើង​មិន​ចង់​ធ្វើ​បែបនេះ​ទេ យើង​ចង់​ឲ្យ​ការ​មក​មើល​កុន​គឺ​ជា​ការ​សម្រាក​លំហែ​ដោយ​ដោយ​គ្មាន​សម្ពោធ​បំបាត់​អារម្មណ៍​សៅហ្មង​ទាំងពួង។ តែ​ពេល​មាន​រឿង​នេះ​ហើយ យើង​នឹង​បន្ថែម​បុគ្គលិក​នៅ​តាម Hall ដែល​បញ្ចាំង​រឿង​ដែល​​គេ​ចាប់អារម្មណ៍​ច្រើន។ ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​​មិន​ឲ្យ​មាន​ការ​​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ។”     លោក បន្ថែម​ថា​ខាង​ក្រុមការងារ​លោក​បាន​ណែនាំ​ទៅ​អ្នក​ប្រព្រឹត្ត និង​ពន្យល់​ពី​ផ្លូវ​ច្បាប់ ហើយ​ពួកគេ​ក៏​បាន​សន្យា​មិន​ឲ្យ​មាន​រឿង​បែប​នោះ​កើតឡើង​ម្ដង​ទៀត​ទេ។ "ពួក​គាត់​ប្រហែល​ជា​គិត​ថា​ការ​លួច Live នោះ​គឺជា​រឿង​លេងសើច តែ​មិន​ដូច្នោះ​ទេ ហើយ​យើង​មាន​វិធាន​ការ​រួចរាល់​អស់​ហើយ បើ​មាន​ជា​លើក​ទី ៣ អ្នក​ប្រព្រឹត្ត​នឹង​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់”។   សម្រាប់​រោងភាពយន្ត​ដទៃ​ទៀត​បាន​ឲ្យ Sabay ​ដឹង​ថា​ មិន​ទាន់​ប្រទះ​ដូច​ករណី​របស់​រោងភាពយន្ត Major Cineplex by Cellcard  ទេ។   ទិដ្ឋភាព​នៃ​ច្បាប់​៖   ការ​ផ្សព្វផ្សាយ​ស្នាដៃ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត ទោះ​ក្នុង​មធ្យោបាយ​អ្វី​ក៏​ដោយ ចាត់​ជា​បទ​ល្មើស​រំលោភ​កម្មសិទ្ធិ​បញ្ញា​​របស់​អ្នក​និពន្ធ ដែល​មាន​ចែង​ក្នុង​មាត្រា​​ទី​៦៤ នៃ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម០៣០៣/០០៨ ចុះ​ថ្ងៃ​ទី​០៥ មីនា ឆ្នាំ ២០០៣។   តាម​ច្បាប់​នេះ អ្នក​ប្រព្រឹត្ត​​ល្មើស នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ការ​ផាក​ពិន័យ​ពី ១លាន​ ទៅ ៥លាន​រៀល ឬ​នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ៣​ខែ។ ករណី​បទ​ល្មើស​កើត​ឡើង​ច្រើន​ដង ការ​ផ្ដន្ទាទោស​ត្រូវ​គុណ​នឹង​ចំនួននៃ​ការ​ប្រព្រឹត្ត។ ករណី​មិន​រាង​ចាល ត្រូវ​​ផ្ដន្ទា​ទោស​ទ្វេ​ដង​នៃ​ទោស​ពី​មុន៕     តួ​ឯក​ប្រុស​ -ស្រី ​រឿង ចន្រ្ទា   poster រឿង "រថភ្លើង​ទៅ​ប៊ូសាន"   ចុចអាន៖ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-07-24 22:50:04
  • ភាពយន្ត
ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major Cineplex by Cellcard​ ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Majo...
  • 2016-07-24 22:50:04
  • ភាពយន្ត

កាល​ល្ងាច​​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ រោង​ភាពយន្ត Major Cineplex by Cellcard បាន​​ប្រារព្ធ​ខួប​២ឆ្នាំ​​ និង​​​មានការ​ចាប់​រង្វាន់​ធំ​ទូរទស្សន៍ LED ​មួយ​គ្រឿង។ អតិថិជន​​​ម្នាក់​ឈ្មោះ​​ មាន​ ​ជា​អ្នក​មាន​សំណាង​​ឈ្នះ​រង្វាន់​ទូរទស្សន៍​នេះ​ ហើយ​នាង​ប្រាប់​ថា​រំភើប​ និង​ភ្ញាក់​ផ្ញើលយ៉ាង​​ខ្លាំង​​ ដែល​សុខៗ​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​ភាពយន្ត​ ​Major cineplex by cellcard ​ទាំង​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ។    កញ្ញា មាន អ្នក​ឈ្នះ​រង្វាន់ទូរទស្សន៍ LED​មួយ​គ្រឿងពី ​Major cineplex by cellcard​​ វីដេអូ កញ្ញា មាន ត្រូវ​បាន​ក្រុម​ការងារ​ Sabay លួច​ថត​ពេល​នាង​កំពុង​ទិញ​សំបុត្រ     "ពិត​ជា​រំភើប​ណាស់​បង​ គ្រាន់​តែ​ឈរ​ទិញ​សំបុត្រ​កុន​ចាំ​ចូល​មើល​រឿង ក៏​បាន​ឈ្នះ​រង្វាន់​ដែរ។ ដំបូង​ខ្ញុំ​ស្រឡាំងកាំង​ដែរ ពេល​ទិញ​សំបុត្រ​រួច​មាន​មនុស្ស​ម្នាក់​ឲ្យ​ខ្ញុំ​ឈរ​ចាំ​គេ​ បន្តិច​ក្រោយ​មក​គេ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​លើ​ឆាក​ ខួប​២​ឆ្នាំ​របស់ Major បន្ទាប់​មក​គេ​ថា​ខ្ញុំ​ឈ្នះ​រង្វាន់​ទូរទស្សន៍​មួយ​គ្រឿង​ ភ័យ​ផង​ អរ​ផង​បង ព្រោះ​ធំ​មក​ដល់​ប៉ុណ្ណេះ​មិន​ដែល​ចេះ​ឈ្នះ​រង្វាន់​អី​ហ្នឹង​គេ​ទេ​"។   សម្រាប់​អតិថិជន​ដែល​ឈ្នះ​ ទូរទស្សន៍​ មួយ​រូប​ខាង​លើ​គឺ​ជា​អ្នក​ឈ្នះ​ក្នុង​សប្តាហ៍​ដំបូង​ ដែល​រោង​ភាពយន្ត​​ Major  cineplex by cellcard​ បាន​ផ្តល់​ជូន។ រោង​ភាព​យន្ត​នឹង​ផ្ដល់​ជូន​រង្វាន់​បន្ត​បន្ទាប់​ប្រចាំ សប្តាហ៍​នី​មួយ​ៗសម្រាប់​រង្វាន់​ធំ​គឺ​រថយន្ត​ BMW X3 ចាប់​ពី​សប្ដាហ៍​ដំបូង​នេះរហូត​ដល់​សប្ដាហ៍​ទី​២១។ រង្វាន់​សរុប​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ២០១៦ ខាង​មុខនេះ​សរុប​ទឹក​ប្រាក់​ជាង​១២ម៉ឺន​ដុល្លារ។ កម្មវិធី​នេះ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុម​ហ៊ុន BMW និង Cellcard ​ជាមួយ​នឹង​បណ្ដា​ដៃគូ​ជា​ច្រើន​ទៀត​ដូចជា ក្រុម​ហ៊ុន ស្រាបៀរ Angkor ក្រុម​ហ៊ុន Coca cola ក្រុម​ហ៊ុនម៉ូតូ Yamaha និង​ធនាគារ  Hongleong។   ​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard មាន​ប្រសាសន៍​ថា ចំពោះ​លក្ខខណ្ឌ​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាស​ចាប់​រង្វាន់​រថយន្ត ​​បងប្អូន​ទាំង​អស់​គ្នា៖    ​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard   គ្រាន់​តែ​ទិញ​សំបុត្រ​កុន​​២សន្លឹក​ ឬ​កូកាកូឡា​២កែវ ឬ​ពោត​លីង ២​ប្រអប់​ ឬ​ស្រាបៀ​រអង្គរ​២​កំប៉ុង​ នឹង​ទទួល​បាន​ សន្លឹក​ឆ្នោត​ ១​សន្លឹក ដែល​អាច​ផ្សង​សំណាង​បាន​២​ដង​ ពី​រោង​ភាពយន្ត​ Major Cineplex by cellcard។ លើស​ពី​នេះ​សម្រាប់​អតិថិជន​ដែល​មាន​សោ​រថយន្ត​ BMW​ ឬ សោ​ម៉ូតូ  Yamaha ឬ កាត​ ATM  Hongleong ភ្ជាប់​ជាមួយ​សំបុត្រ​កុន​២​សន្លឹក លោក​អ្នក​នឹង​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ថែម​ទៀត។   ឱកាស​ខួប​២ឆ្នាំ​ របស់​រោង​ភាពយន្ត Major  cineplex by cellcard​ ល្ងាចមិញ​នេះ​​ក៏មាន​វត្តមាន​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន គង់ ចាន់​ស្រីមុំ សុខ សីឡាលីន ព្រីម លីហ្សា អ៊ុន សិទ្ធា រ៉ូលីន គឹម​ សីហា ផងដែរ។ ក្នុង​នោះ​តារា​៣​ដួង គង់ ចាន់​ស្រីមុំ​ ព្រីម​ លីហ្សា និង រ៉ូ​លីន ទទួល​​បាន​ឱកាស​ពិសេស​ដោយ​មាន​ឈ្មោះ​សម្រាប់​ចាប់​រង្វាន់​ធំ​ រថយន្ត BMW ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​បំពេញ​លក្ខខណ្ឌ​ខាង​លើ​នោះ​ទេ។   លោក​ សៅ សុខនី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយសារ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​បងប្អូន ​រោង​ភាព​យន្ត​ Major Cineplex​ By Cellcard ក៏​មាន​គម្រោង​បង្កើត​សាខា​ថ្មី​នៅ​តាម​បណ្ដា​ខេត្ត​ទៀត​ផង។ រយៈ​ពេល​២​ឆ្នាំ​នេះ​បើ​តាម​តួ​​លេខ​ អ្នក​ដែល​មក​ចូល​ទស្សនា​នៅ​រោង​ភាព​យន្ត​ មាន​លើស​ពី​២​លាន​នាក់​ហើយ​​៕   ទស្សនា​សកម្មភាព​ខួប​២ឆ្នាំ​រោងភាពយន្ត​ Major Cineplex by Cellcard ល្ងាចមិញ៖                     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-01 22:29:12
  • ព័ត៌មាន
Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE
  • 2016-06-01 22:29:12
  • ព័ត៌មាន

កាល​ពី​ព្រឹក​មិញ​នេះ​ រោង​ភាពយន្ត​ Major Cineplex by Cellcard បាន​រៀប​ចំ​កម្មវិធី "ទិវា​កុមារ​អន្តរជាតិ" ដោយ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង​ "កំហឹង​បក្សី"  ឱ្យ​កុមារ​មក​ពី​អង្គការ​ដើម្បី​ស្នាម​ញញឹម​កុមារ (PSE) ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។   (កញ្ញា សុខ សោភ័ណ្ឌ​ អ្នក​តំណាង​អង្គារ​ PSE)   កញ្ញា សុខ សោភ័ណ្ឌ​ អ្នក​តំណាង​អង្គការ​ PSE បាន​ថ្លែង​ថា ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​រោង​ភាពយន្ត Major Cineplex by Cellcard ​ផ្ដល់​កិត្តិយស​ដល់​ PSE ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​កុមារ​កំព្រា​ទាំង​អស់​​បាន​មក​ទស្សនា​ភាព​យន្ត​ឥត​គិត​ថ្លៃ។ កញ្ញា​ក៏​សំណូម​ពរ​ដល់​ស្ថាប័ន​​ផ្សេង​ៗ​​ទាំង​អស់​សូម​ចូល​រួម​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​ដែល​គ្មាន​ទី​ពឹង​ក៏​ដូច​ជា​កុមារ​ទូទៅ​​ទាំង​អស់​ជា​​ពិសេស​គឺ​​នៅ​ថ្ងៃ​"ទិវា​កុមារ​អន្តរជាតិ" តែ​ម្ដង។     ចំណែក​ឯ​កុមារី នីតា ជា​កុមារ​មក​ពី​អង្គការ PSE វិញ​បាន​​ប្រាប់​ថា "ខ្ញុំ​អត់​ដឹង​និយាយ​អី​ទេ​បង គ្រាន់​តែ​ខ្ញុំ​រំភើប​ណាស់​ដែល​មាន​ឱកាស​មក​មើល​រឿង​នៅ​កន្លែង​ទំនើប​បែប​នេះ ខ្ញុំ​មិន​ដែល​គិត​ថា​បាន​មក​នោះ​ទេ​"។ ​​​​​​​​​​​​​​ ក្រៅ​ពី​ចាក់​បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ Major Cineplex by Cellcard ក៏​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ដែល​បាន​ផ្ដល់​ជា​អំណោយ​បន្តិច​បន្តួច​ដែល​មាន​មាន​ដូច​ជា​ឧបករណ៍​សិក្សា​មួយ​ចំនួន​ និង​​របស់​ញ៉ាំ​ខ្លះៗ​ផង​ដែរ៕​​       អត្ថបទ៖SAMEDY

  • 2016-10-05 17:33:13
  • ភាពយន្ត
រឿង “សមុទ្រ​ភ្លើង” ត្រៀម​បញ្ចាំង​នៅ Major Cineplex by Cellcard 4DX ស្អែកនេះ

ភាពយន្ត​ហូលីវូដ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ដែល​និយាយ​ពី​គ្រោះ​មហន្តរាយ​របស់​អាមេរិក​ បាន​ផ្ទុះ​អណ្ដូង​រ៉ែ​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិច​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ជា​ប្រភេទ 4DX ស្អែក​នេះ​ទៅ។   នារី ឆ្វេង​ដៃ ជាអ្នក​តំណាង​រោងកុន កណ្ដាល​អ្នក​តំណាង​អ្នក​នាំ​រឿង និង បុស​ខាង​ឆ្នាំ​ដៃ MC   នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​កាលពី​ល្ងាច​មិញ​នៅ Major Cineplex by Cellcard អ្នក​តំណាង​នាំ​រឿង​​​នេះ​មក​​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា" “សមុទ្រ​ភ្លើង” គឺជា​រឿង​រ៉ាវ​កាលពី​ថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០១០ ដែល​ជា​ព្រឹត្តិការណ៍​ផ្ទុះ​ឧបករណ៍​ខួង​ប្រេង Deepwater Horizon និង​បណ្ដាល​ឲ្យ​លេច​ធ្លាយ​ប្រេង​រាប់ពាន់​លីត្រ​ចូល​ទៅ​ក្នុង​ឈូងសមុទ្រ​ម៉ិកស៊ិក ហើយ​នេះ​ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​​សហរដ្ឋអាមេរិក​ដែរ"។   រឿង​ផ្ទុះ​អណ្ដូង​ប្រេង Deepwater Horizon មាន​ការ​សម្ដែង​ពី​កំពូល​តារា​ហូលីវូដ Mark Wahlberg គឺ​ជា​តួឯក​ឈ្មោះ Mike Williams ដែល​បាន​ជួយ​សង្គ្រោះ​នាវិក​ដទៃ​ទៀត​ពី​ហេតុការណ៍​នោះ។     ចំណែក​អ្នក​តំណាង​ពី Major Cineplex by Cellcard វិញ​បាន​ឲ្យ​ដឹង​ថា ព្រោះ​តែ Deepwater Horizon ឬ “សមុទ្រ​ភ្លើង” ជា​ភាពយន្ត​ដ៏​ល្អ ដូចនេះ​ហើយ​បើ​បាន​ទស្សនា​ជា​ប្រភេទ 4DX ធានា​ថា​នឹង​ទទួល​បាន​ទស្សនិកជន​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មិន​ធ្លាប់​មាន។ ដូចនេះ​កុំឲ្យ​ខកខាន​ភាពយន្ត​ដ៏​ល្អ និង​ទទួល​រសជាតិ​ថ្មី​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ Major Cineplex by Cellcard ប្រភេទ 4DX ចាប់ពី​ស្អែក​នេះ​តទៅ៕   https://youtu.be/S-UPJyEHmM0   ចុចអាន៖ចាប់បាន​អ្នក​លួច Live រឿង “ចន្ទ្រា” និង “រថភ្លើង​ទៅ​ប៊ូសាន” នៅ Major Cineplex by Cellcard   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-23 22:59:16
  • ភាពយន្ត
Major Cineplex by Cellcard ប្រគល់​ថវិកា​ជាង១ ពាន់​ដុល្លារ​ដល់ អង្គការ ប៉េ អេស អឺ

នៅ​ព្រឹក​នេះ​រោងកុន​ទំនើប Major Cineplex by Cellcard បាន​ប្រគល់​ថវិកា​ជាង ១ ពាន់​ដុល្លារ​ទៅ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​អនុញ្ញាត​ឲ្យ​កុមារ​ជិត ៤០០ នាក់​ចូល​ទស្សនា​ភាព​យន្ត​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។     កញ្ញា ហ៊ាង ស្រីជា ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​ អ្នក​ឧបត្ថម្ភ​របស់ Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា "ពិធី​ប្រគល់​ថវិកា​ដល់​អង្គការ​ខាង​លើ​បាន​មក​ពី​ការ​លក់​សំបុត្រ​កុន​រឿង «ស្រកា​មាស» ចំនួន​បួន​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​ម៉ោង និង​បាន​ប្រាក់​សរុប​ចំនួន ៩៧៨ ដុល្លារ ហើយ​រោង​កុន​របស់​យើង​បាន​ឧបត្ថម្ភ ៥០០ ដុល្លារ​បន្ថែម​ទៀត។ សរុប​ទាំងអស់​បាន ១៤៧៨ ដុល្លារ ដើម្បី​ឲ្យ ប៉េ អេស អឺ យក​ទៅ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ៗ​តាម​តម្រូវ​ការ។"       កញ្ញា បាន​បន្ត​ទៀត​ថា ឆ្លៀត​ក្នុង​ឱកាស​នេះ ​រោង​កុន​ទំនើប​ខាង​លើ​ក៏​បើក Hall ដ៏​ធំ​មួយ​ដើម្បី​ឲ្យ​កុមារ​តូច​ៗ​ជិត ៤០០ នាក់​បាន​ចូល​ទស្សនា​ភាព​យន្ត​ខាង​លើ​ទៀត​ផង។ ស្រីជា បញ្ជាក់​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ដែល​ខាង​រោងភាពយន្ត Major Cineplex by Cellcard សហការ​ជាមួយ​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ)​ឡើយ ។   មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រធាន​ផ្នែក​ទីផ្សារ​បាន​បន្ថែម​ថា​ រោង​កុន​លំដាប់​អន្តរជាតិ​មួយ​នេះ នឹង​ព្យាយាម​សហការ​ជាមួយ​អង្គការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ  

  • 2016-09-14 21:35:00
  • ភាពយន្ត
ចាប់បាន​អ្នក​លួច Live រឿង "ចន្ទ្រា" និង "រថភ្លើង​ទៅ​ប៊ូសាន" នៅ Major Cineplex by Cellcard

សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​​ក្រុម​ការងារ​លោក​ចាប់​បាន​​​អ្នក​ទស្សនា​ពីរ​នាក់​ដែល​បាន​​​លួច Live ​រឿង​​កំពុង​ពេញ​និយម​ទាំង​ពីរ​គឺ​រឿង"រថភ្លើង​ទៅ​ប៊ូសាន" និង"ចន្ទ្រា" ។     GM នៃ​រោង​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា លោក​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ទាំងពីរ​ឡើយ​​។ តែ​អ្វី​ដែល​ធ្វើឲ្យ​ក្រុម​ការងារ​លោក​មាន​ភាព​ភ្ញាក់ផ្អើល​​ខ្លាំងនោះ​ គឺ​ពួកគេ​មិន​ត្រឹមតែ​ជា​ការ​លួច​ចម្លង​ធម្មតា​នោះ​ទេ តែហ៊ាន​​ប្រព្រឹត្ត​ដោយ​​ប្រើ​គណនី Facebook Live ផ្ទាល់​ពី​រោងកុន​តែម្ដង។ "រឿង​ទាំងពីរ​នោះ​ជា​ រឿង​ពេញ​និយម​ខ្លាំង ដូចនេះ​ហើយ​ក៏​ជា​គោលដៅ​នៃ​ការ​លួច​ចម្លង​នោះ​ដែរ។”   នាយក​ប្រតិបត្តិ​រោង​ភាពយន្ត​​រូបនេះ​​បានបន្ត​ទៀត​ថា ​បន្ទាប់ពី​មាន​រឿងដូច​នេះ​កើតឡើង​ រោងកុន Major Cineplex By Cellcard បាន​បន្ថែម​បុគ្គលិក​តាម Hall ដែល​បញ្ចាំង​រឿង​ពេញ​និយម​ដើម្បី​ឃ្លាំមើល ហើយ​បង្កើត​ជា​វីដេអូ​និយាយ​ពី​ភាព​អវិជ្ជមាន និង​ការ​ប្រឈម មុខ​តាម​ផ្លូវ​ច្បាប់​នៃ​អ្នក​ប្រព្រឹត្ត។ “យើង​មិន​ចង់​ធ្វើ​បែបនេះ​ទេ យើង​ចង់​ឲ្យ​ការ​មក​មើល​កុន​គឺ​ជា​ការ​សម្រាក​លំហែ​ដោយ​ដោយ​គ្មាន​សម្ពោធ​បំបាត់​អារម្មណ៍​សៅហ្មង​ទាំងពួង។ តែ​ពេល​មាន​រឿង​នេះ​ហើយ យើង​នឹង​បន្ថែម​បុគ្គលិក​នៅ​តាម Hall ដែល​បញ្ចាំង​រឿង​ដែល​​គេ​ចាប់អារម្មណ៍​ច្រើន។ ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​​មិន​ឲ្យ​មាន​ការ​​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ។”     លោក បន្ថែម​ថា​ខាង​ក្រុមការងារ​លោក​បាន​ណែនាំ​ទៅ​អ្នក​ប្រព្រឹត្ត និង​ពន្យល់​ពី​ផ្លូវ​ច្បាប់ ហើយ​ពួកគេ​ក៏​បាន​សន្យា​មិន​ឲ្យ​មាន​រឿង​បែប​នោះ​កើតឡើង​ម្ដង​ទៀត​ទេ។ "ពួក​គាត់​ប្រហែល​ជា​គិត​ថា​ការ​លួច Live នោះ​គឺជា​រឿង​លេងសើច តែ​មិន​ដូច្នោះ​ទេ ហើយ​យើង​មាន​វិធាន​ការ​រួចរាល់​អស់​ហើយ បើ​មាន​ជា​លើក​ទី ៣ អ្នក​ប្រព្រឹត្ត​នឹង​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់”។   សម្រាប់​រោងភាពយន្ត​ដទៃ​ទៀត​បាន​ឲ្យ Sabay ​ដឹង​ថា​ មិន​ទាន់​ប្រទះ​ដូច​ករណី​របស់​រោងភាពយន្ត Major Cineplex by Cellcard  ទេ។   ទិដ្ឋភាព​នៃ​ច្បាប់​៖   ការ​ផ្សព្វផ្សាយ​ស្នាដៃ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត ទោះ​ក្នុង​មធ្យោបាយ​អ្វី​ក៏​ដោយ ចាត់​ជា​បទ​ល្មើស​រំលោភ​កម្មសិទ្ធិ​បញ្ញា​​របស់​អ្នក​និពន្ធ ដែល​មាន​ចែង​ក្នុង​មាត្រា​​ទី​៦៤ នៃ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម០៣០៣/០០៨ ចុះ​ថ្ងៃ​ទី​០៥ មីនា ឆ្នាំ ២០០៣។   តាម​ច្បាប់​នេះ អ្នក​ប្រព្រឹត្ត​​ល្មើស នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ការ​ផាក​ពិន័យ​ពី ១លាន​ ទៅ ៥លាន​រៀល ឬ​នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ៣​ខែ។ ករណី​បទ​ល្មើស​កើត​ឡើង​ច្រើន​ដង ការ​ផ្ដន្ទាទោស​ត្រូវ​គុណ​នឹង​ចំនួននៃ​ការ​ប្រព្រឹត្ត។ ករណី​មិន​រាង​ចាល ត្រូវ​​ផ្ដន្ទា​ទោស​ទ្វេ​ដង​នៃ​ទោស​ពី​មុន៕     តួ​ឯក​ប្រុស​ -ស្រី ​រឿង ចន្រ្ទា   poster រឿង "រថភ្លើង​ទៅ​ប៊ូសាន"   ចុចអាន៖ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-07-24 22:50:04
  • ភាពយន្ត
ឈរ​ទិញ​សំបុត្រកុន​សុខៗ ឈ្នះ​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​កុន ​Major Cineplex by Cellcard​

កាល​ល្ងាច​​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ រោង​ភាពយន្ត Major Cineplex by Cellcard បាន​​ប្រារព្ធ​ខួប​២ឆ្នាំ​​ និង​​​មានការ​ចាប់​រង្វាន់​ធំ​ទូរទស្សន៍ LED ​មួយ​គ្រឿង។ អតិថិជន​​​ម្នាក់​ឈ្មោះ​​ មាន​ ​ជា​អ្នក​មាន​សំណាង​​ឈ្នះ​រង្វាន់​ទូរទស្សន៍​នេះ​ ហើយ​នាង​ប្រាប់​ថា​រំភើប​ និង​ភ្ញាក់​ផ្ញើលយ៉ាង​​ខ្លាំង​​ ដែល​សុខៗ​បាន​ឈ្នះ​រង្វាន់​ទូរទស្សន៍​ LED ​មួយ​គ្រឿង​ពី​រោង​ភាពយន្ត​ ​Major cineplex by cellcard ​ទាំង​មិន​បាន​ដឹង​ខ្លួន​ទាល់​តែ​សោះ។    កញ្ញា មាន អ្នក​ឈ្នះ​រង្វាន់ទូរទស្សន៍ LED​មួយ​គ្រឿងពី ​Major cineplex by cellcard​​ វីដេអូ កញ្ញា មាន ត្រូវ​បាន​ក្រុម​ការងារ​ Sabay លួច​ថត​ពេល​នាង​កំពុង​ទិញ​សំបុត្រ     "ពិត​ជា​រំភើប​ណាស់​បង​ គ្រាន់​តែ​ឈរ​ទិញ​សំបុត្រ​កុន​ចាំ​ចូល​មើល​រឿង ក៏​បាន​ឈ្នះ​រង្វាន់​ដែរ។ ដំបូង​ខ្ញុំ​ស្រឡាំងកាំង​ដែរ ពេល​ទិញ​សំបុត្រ​រួច​មាន​មនុស្ស​ម្នាក់​ឲ្យ​ខ្ញុំ​ឈរ​ចាំ​គេ​ បន្តិច​ក្រោយ​មក​គេ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​លើ​ឆាក​ ខួប​២​ឆ្នាំ​របស់ Major បន្ទាប់​មក​គេ​ថា​ខ្ញុំ​ឈ្នះ​រង្វាន់​ទូរទស្សន៍​មួយ​គ្រឿង​ ភ័យ​ផង​ អរ​ផង​បង ព្រោះ​ធំ​មក​ដល់​ប៉ុណ្ណេះ​មិន​ដែល​ចេះ​ឈ្នះ​រង្វាន់​អី​ហ្នឹង​គេ​ទេ​"។   សម្រាប់​អតិថិជន​ដែល​ឈ្នះ​ ទូរទស្សន៍​ មួយ​រូប​ខាង​លើ​គឺ​ជា​អ្នក​ឈ្នះ​ក្នុង​សប្តាហ៍​ដំបូង​ ដែល​រោង​ភាពយន្ត​​ Major  cineplex by cellcard​ បាន​ផ្តល់​ជូន។ រោង​ភាព​យន្ត​នឹង​ផ្ដល់​ជូន​រង្វាន់​បន្ត​បន្ទាប់​ប្រចាំ សប្តាហ៍​នី​មួយ​ៗសម្រាប់​រង្វាន់​ធំ​គឺ​រថយន្ត​ BMW X3 ចាប់​ពី​សប្ដាហ៍​ដំបូង​នេះរហូត​ដល់​សប្ដាហ៍​ទី​២១។ រង្វាន់​សរុប​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ២០១៦ ខាង​មុខនេះ​សរុប​ទឹក​ប្រាក់​ជាង​១២ម៉ឺន​ដុល្លារ។ កម្មវិធី​នេះ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុម​ហ៊ុន BMW និង Cellcard ​ជាមួយ​នឹង​បណ្ដា​ដៃគូ​ជា​ច្រើន​ទៀត​ដូចជា ក្រុម​ហ៊ុន ស្រាបៀរ Angkor ក្រុម​ហ៊ុន Coca cola ក្រុម​ហ៊ុនម៉ូតូ Yamaha និង​ធនាគារ  Hongleong។   ​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard មាន​ប្រសាសន៍​ថា ចំពោះ​លក្ខខណ្ឌ​ចូលរួម​ដើម្បី​ទទួល​បាន​ឱកាស​ចាប់​រង្វាន់​រថយន្ត ​​បងប្អូន​ទាំង​អស់​គ្នា៖    ​លោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by cellcard   គ្រាន់​តែ​ទិញ​សំបុត្រ​កុន​​២សន្លឹក​ ឬ​កូកាកូឡា​២កែវ ឬ​ពោត​លីង ២​ប្រអប់​ ឬ​ស្រាបៀ​រអង្គរ​២​កំប៉ុង​ នឹង​ទទួល​បាន​ សន្លឹក​ឆ្នោត​ ១​សន្លឹក ដែល​អាច​ផ្សង​សំណាង​បាន​២​ដង​ ពី​រោង​ភាពយន្ត​ Major Cineplex by cellcard។ លើស​ពី​នេះ​សម្រាប់​អតិថិជន​ដែល​មាន​សោ​រថយន្ត​ BMW​ ឬ សោ​ម៉ូតូ  Yamaha ឬ កាត​ ATM  Hongleong ភ្ជាប់​ជាមួយ​សំបុត្រ​កុន​២​សន្លឹក លោក​អ្នក​នឹង​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ថែម​ទៀត។   ឱកាស​ខួប​២ឆ្នាំ​ របស់​រោង​ភាពយន្ត Major  cineplex by cellcard​ ល្ងាចមិញ​នេះ​​ក៏មាន​វត្តមាន​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន គង់ ចាន់​ស្រីមុំ សុខ សីឡាលីន ព្រីម លីហ្សា អ៊ុន សិទ្ធា រ៉ូលីន គឹម​ សីហា ផងដែរ។ ក្នុង​នោះ​តារា​៣​ដួង គង់ ចាន់​ស្រីមុំ​ ព្រីម​ លីហ្សា និង រ៉ូ​លីន ទទួល​​បាន​ឱកាស​ពិសេស​ដោយ​មាន​ឈ្មោះ​សម្រាប់​ចាប់​រង្វាន់​ធំ​ រថយន្ត BMW ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​បំពេញ​លក្ខខណ្ឌ​ខាង​លើ​នោះ​ទេ។   លោក​ សៅ សុខនី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយសារ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​បងប្អូន ​រោង​ភាព​យន្ត​ Major Cineplex​ By Cellcard ក៏​មាន​គម្រោង​បង្កើត​សាខា​ថ្មី​នៅ​តាម​បណ្ដា​ខេត្ត​ទៀត​ផង។ រយៈ​ពេល​២​ឆ្នាំ​នេះ​បើ​តាម​តួ​​លេខ​ អ្នក​ដែល​មក​ចូល​ទស្សនា​នៅ​រោង​ភាព​យន្ត​ មាន​លើស​ពី​២​លាន​នាក់​ហើយ​​៕   ទស្សនា​សកម្មភាព​ខួប​២ឆ្នាំ​រោងភាពយន្ត​ Major Cineplex by Cellcard ល្ងាចមិញ៖                     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-01 22:29:12
  • ព័ត៌មាន
Major Cineplex បញ្ចាំង​ភាពយន្ត​ឥត​គិត​ថ្លៃ​ដល់​កុមារ​ PSE