• 2016-07-06 22:06:24
  • ព័ត៌មាន
ហម ឈរ៉ា មោទនភាព​ព្រោះ​លទ្ធផល​សិក្សា​របស់​កូន​ស្រី ហម ឈរ៉ា មោទនភាព​ព្រោះ​លទ្ធផល​សិក្សា​របស់​កូន​ស្រី
  • 2016-07-06 22:06:24
  • ព័ត៌មាន

ហម ឈរ៉ា មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​សារ​តែ​កូន​ស្រី​របស់​លោក​បាន​​ទទួលចំណាត់​ថ្នាក់​លេខ​១​សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ ពី​សាលា​វេស្ទើន​អន្តរជាតិ។   ឪពុក​រូប​នេះ​បាន​បន្ថែម​ថា កូន​ស្រី​របស់​ខ្លួន​ឈ្មោះ ហម រ៉ាណែអាលីសា មាន​អាយុ​៩​ឆ្នាំ​ទើប​បញ្ចប់​ថ្នាក់​ទី​៤​​C នៃ​សាលា​ខាង​លើ។     “ នេះ​មិន​មែន​ជា​ភាព​អំនួត តែ​វា​ជា​មោទនភាព​សម្រាប់​យើង​ដែល​ជា​ឪពុក​ម្ដាយ​ គ្រប់​រូប​ដែល​ចង់​បាន​និង​ចង់​ឃើញ​លទ្ធផល​បែបនេះ​ ស្ដែង​ចេញ​ពី​ការ​ខិត​ខំ​របស់​កូន​កន្លង​មក នេះ​ក្ដី​រំភើប ក្ដី​សប្បាយ​ព្រោះ​ចង់​ឃើញ​ណាស់"។ ហម ឈរ៉ា ថ្លែង​មក​កាន់ Sabayមុន​នេះ។   លោក ហម ឈរ៉ា អះអាង​ថា ការ​ពិត​ទៅ​កន្លង​មក​លោក​ធ្លាប់​ត្រូវ​បាន​ភាគី​ខាង​សាលា​អញ្ជើញ​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ជាមួយ​កូន​ស្រី​ចំនួន​២​លើក​ហើយ​នៅ​ពេល​​នាង​រៀន​ថ្នាក់​ទី​១​បាន​ចំណាត់​ថ្នាក់​លេខ​២។ បន្ទាប់​មក​ខាង​សាលា​បាន​អនុញ្ញាត​ឱ្យ​រៀន​ផ្លោះ​ដល់​ថ្នាក់​ទី​៣​តែ​ម្ដង បើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣។   ទោះ​បី​ជា​យ៉ាង​ណា ឪពុក​ខាង​លើ​បន្ថែម​ថា លោក​នឹង​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ចំណាត់​ថ្នាក់​លេខ​១​របស់​កូន​ស្រី​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​នេះ ក្នុង​នាម​ជា​អាណាព្យាបាល។ លោក ហម ឈរ៉ា ចាត់​ទុក​ថា នេះ​បុណ្យ​កុសល​របស់​លោក និង​ភរិយា​ដែល​មាន​កូន​ប្រកប​ដោយ​គន្លង​ធម៌ ហើយ​លោក​នឹង​ព្យាយាម​ណែនាំ​អប់រំ​កូន​បន្ថែម​ទៀត ព្រោះ​ចង់​ឃើញ​គេ​មាន​អនាគត​ល្អ៕   អត្ថបទ៖ សំ ជំនាញ

  • 2015-08-24 16:57:40
  • ភាពយន្ត
ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ
  • 2015-08-24 16:57:40
  • ភាពយន្ត

តារា​សម្ដែង​ជើង​ចាស់ លោក ហម ឈរ៉ា បាន បង្ហូរ​ទឹក​ភ្នែក​រលីង​រលោង នៅ​កណ្ដាល​ហ្វូង​​មនុស្សម្នា​​ជា​ច្រើន គ្រា​ដែល​លោក​បាន​ឡើង​​​ថ្លែង ពី​ជីវិត​ក្រលំបាក ​វេទនា របស់​សិល្បករ ​សិល្ប​ការិនី​​​មួយ​ចំនួន ដែលដល់​ថ្នាក់​​សំពះ​ស្មើ​សុំ​ជំនួយ​ពី​សប្បុរសជន ។     "ខ្ញុំ​និយាយ​មិន​ចេញ​ទេ ពេល​ឃើញ ពួក​គាត់​សំពះ​សុំ​ប្រាក់​គេ​ដូច​នេះ"។ លោក ហម ឈរ៉ា​ ថ្លែង​តែ​ប៉ុណ្ណេះ ក៏បង្ហូរ​ទឹក​ភ្នែក រួច​ក៏​ដាក់​ក្បាល​មីក្រូ​ចុះ អង្គុយ​យក​ដៃ​ជូត​ទឹក​ភ្នែក លែង​និយាយ​អ្វី​ទាំង​អស់ ប៉ុន្តែ​​ប៉ុន្មាន​នាទី​ក្រោយ​មក អារម្មណ៍​របស់​លោក​ក៏​វិល​មក​សភាព​ដើម​វិញ។   ការ​បង្ហូរ​ទឹកភ្នែក​របស់​សិល្បករ​ លោក ហម ឈរ៉ា នេះ បាន​ធ្វើ​ឡើង កាល​ពី​​ចុង​សប្ដាហ៍​​​កន្លង​ទៅ គ្រា​ដែល​តារា​រូប​នេះ​បាន​ចូល​រួម​ក្នុង​​​​ពិធី​ជួបជុំ​របស់ សមាគម​សិល្បករ​​ខ្មែរ និង​សមាគម​ភាពយន្ត​កម្ពុជា ជជែក​គ្នា​ជុំ​វិញ​ផល​ប៉ះពាល់​​លើ​ការ​ចាក់​បញ្ចាំង​​​ភាពយន្ត​បរទេស​​លើ​កញ្ចក់​ទូរទស្សន៍​បច្ចុប្បន្ន ។   ក្រៅ​ពី​បង្ហាញ​​ជុំ​វិញ​​កង្វល់ ភាពយន្ត​បរទេស​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់ ភាពយន្ត​ជាតិ លោក ហម ឈរ៉ា ក៏​បាន​បង្ហាញ​ពី ក្ដី​អាណិត​សិល្បករ​សិល្បៈ​ការិនី​ចាស់ ដែល​បាត់​បង​សមត្ថភាព​ការងារ ធ្លាប់​ខ្លួន​ឈឺ គ្មាន​លទ្ធភាព​ព្យាបាល ហើយ​ស្នើ​សុំ​ជំនួយ​ពី​សប្បុរស​ជន៕   អានអត្ថបទ៖  លែង​លះ​ប្ដី​ភ្លាម ម៉ៅ ស៊ីណាត ទៅ​កែ​សម្ផស្ស​អស់១២៥០០ដុល្លារ   អានអត្ថបទ៖  តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?   អត្ថបទ៖ ខុត សីហា

  • 2016-07-06 22:06:24
  • ព័ត៌មាន
ហម ឈរ៉ា មោទនភាព​ព្រោះ​លទ្ធផល​សិក្សា​របស់​កូន​ស្រី

ហម ឈរ៉ា មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយ​សារ​តែ​កូន​ស្រី​របស់​លោក​បាន​​ទទួលចំណាត់​ថ្នាក់​លេខ​១​សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦​នេះ ពី​សាលា​វេស្ទើន​អន្តរជាតិ។   ឪពុក​រូប​នេះ​បាន​បន្ថែម​ថា កូន​ស្រី​របស់​ខ្លួន​ឈ្មោះ ហម រ៉ាណែអាលីសា មាន​អាយុ​៩​ឆ្នាំ​ទើប​បញ្ចប់​ថ្នាក់​ទី​៤​​C នៃ​សាលា​ខាង​លើ។     “ នេះ​មិន​មែន​ជា​ភាព​អំនួត តែ​វា​ជា​មោទនភាព​សម្រាប់​យើង​ដែល​ជា​ឪពុក​ម្ដាយ​ គ្រប់​រូប​ដែល​ចង់​បាន​និង​ចង់​ឃើញ​លទ្ធផល​បែបនេះ​ ស្ដែង​ចេញ​ពី​ការ​ខិត​ខំ​របស់​កូន​កន្លង​មក នេះ​ក្ដី​រំភើប ក្ដី​សប្បាយ​ព្រោះ​ចង់​ឃើញ​ណាស់"។ ហម ឈរ៉ា ថ្លែង​មក​កាន់ Sabayមុន​នេះ។   លោក ហម ឈរ៉ា អះអាង​ថា ការ​ពិត​ទៅ​កន្លង​មក​លោក​ធ្លាប់​ត្រូវ​បាន​ភាគី​ខាង​សាលា​អញ្ជើញ​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ជាមួយ​កូន​ស្រី​ចំនួន​២​លើក​ហើយ​នៅ​ពេល​​នាង​រៀន​ថ្នាក់​ទី​១​បាន​ចំណាត់​ថ្នាក់​លេខ​២។ បន្ទាប់​មក​ខាង​សាលា​បាន​អនុញ្ញាត​ឱ្យ​រៀន​ផ្លោះ​ដល់​ថ្នាក់​ទី​៣​តែ​ម្ដង បើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣។   ទោះ​បី​ជា​យ៉ាង​ណា ឪពុក​ខាង​លើ​បន្ថែម​ថា លោក​នឹង​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​ចំណាត់​ថ្នាក់​លេខ​១​របស់​កូន​ស្រី​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​នេះ ក្នុង​នាម​ជា​អាណាព្យាបាល។ លោក ហម ឈរ៉ា ចាត់​ទុក​ថា នេះ​បុណ្យ​កុសល​របស់​លោក និង​ភរិយា​ដែល​មាន​កូន​ប្រកប​ដោយ​គន្លង​ធម៌ ហើយ​លោក​នឹង​ព្យាយាម​ណែនាំ​អប់រំ​កូន​បន្ថែម​ទៀត ព្រោះ​ចង់​ឃើញ​គេ​មាន​អនាគត​ល្អ៕   អត្ថបទ៖ សំ ជំនាញ

  • 2015-08-24 16:57:40
  • ភាពយន្ត
ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ

តារា​សម្ដែង​ជើង​ចាស់ លោក ហម ឈរ៉ា បាន បង្ហូរ​ទឹក​ភ្នែក​រលីង​រលោង នៅ​កណ្ដាល​ហ្វូង​​មនុស្សម្នា​​ជា​ច្រើន គ្រា​ដែល​លោក​បាន​ឡើង​​​ថ្លែង ពី​ជីវិត​ក្រលំបាក ​វេទនា របស់​សិល្បករ ​សិល្ប​ការិនី​​​មួយ​ចំនួន ដែលដល់​ថ្នាក់​​សំពះ​ស្មើ​សុំ​ជំនួយ​ពី​សប្បុរសជន ។     "ខ្ញុំ​និយាយ​មិន​ចេញ​ទេ ពេល​ឃើញ ពួក​គាត់​សំពះ​សុំ​ប្រាក់​គេ​ដូច​នេះ"។ លោក ហម ឈរ៉ា​ ថ្លែង​តែ​ប៉ុណ្ណេះ ក៏បង្ហូរ​ទឹក​ភ្នែក រួច​ក៏​ដាក់​ក្បាល​មីក្រូ​ចុះ អង្គុយ​យក​ដៃ​ជូត​ទឹក​ភ្នែក លែង​និយាយ​អ្វី​ទាំង​អស់ ប៉ុន្តែ​​ប៉ុន្មាន​នាទី​ក្រោយ​មក អារម្មណ៍​របស់​លោក​ក៏​វិល​មក​សភាព​ដើម​វិញ។   ការ​បង្ហូរ​ទឹកភ្នែក​របស់​សិល្បករ​ លោក ហម ឈរ៉ា នេះ បាន​ធ្វើ​ឡើង កាល​ពី​​ចុង​សប្ដាហ៍​​​កន្លង​ទៅ គ្រា​ដែល​តារា​រូប​នេះ​បាន​ចូល​រួម​ក្នុង​​​​ពិធី​ជួបជុំ​របស់ សមាគម​សិល្បករ​​ខ្មែរ និង​សមាគម​ភាពយន្ត​កម្ពុជា ជជែក​គ្នា​ជុំ​វិញ​ផល​ប៉ះពាល់​​លើ​ការ​ចាក់​បញ្ចាំង​​​ភាពយន្ត​បរទេស​​លើ​កញ្ចក់​ទូរទស្សន៍​បច្ចុប្បន្ន ។   ក្រៅ​ពី​បង្ហាញ​​ជុំ​វិញ​​កង្វល់ ភាពយន្ត​បរទេស​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់ ភាពយន្ត​ជាតិ លោក ហម ឈរ៉ា ក៏​បាន​បង្ហាញ​ពី ក្ដី​អាណិត​សិល្បករ​សិល្បៈ​ការិនី​ចាស់ ដែល​បាត់​បង​សមត្ថភាព​ការងារ ធ្លាប់​ខ្លួន​ឈឺ គ្មាន​លទ្ធភាព​ព្យាបាល ហើយ​ស្នើ​សុំ​ជំនួយ​ពី​សប្បុរស​ជន៕   អានអត្ថបទ៖  លែង​លះ​ប្ដី​ភ្លាម ម៉ៅ ស៊ីណាត ទៅ​កែ​សម្ផស្ស​អស់១២៥០០ដុល្លារ   អានអត្ថបទ៖  តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?   អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី