- 2024-04-29 06:38:46
- ព័ត៌មាន
កម្រណាស់ មិនដឹងជាកើតទុក្ខរឿងអី Justin Bieber ស្រក់ទឹកភ្នែកម៉ាត់ៗ អ្នកគាំទ្រឆ្ងល់គ្រប់គ្នា
- 2024-04-29 06:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រណាស់ មិនដឹងជាកើតទុក្ខរឿងអី Justin Bieber ស្រក់ទឹកភ្នែកម៉ាត់ៗ អ្នកគាំទ្រឆ្ងល់គ្រប់គ្នា
ចន្លោះមិនឃើញ
Justin Bieber តារាចម្រៀងសហរដ្ឋអាមេរិក កំពុងតែធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ និងបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះបង្ហោះរូបកំពុងយំ បង្ហាញអារម្មណ៍សោកសៅ នៅលើ Instagram ផ្លូវការរបស់ខ្លួន។
រូបថតសម្រក់ទឹកភ្នែកហូរម៉ាត់ៗលើថ្ពាល់ដ៏ស្រងូតស្រងាត់របស់ Justin Bieber បង្ហោះមិនប៉ុន្មានម៉ោងផងស្រាប់តែលុបចោលភ្លាមៗ ដែលកាន់តែធ្វើឱ្យ គាំទ្រកាន់តែបារម្ភខ្លាំងចំពោះបញ្ហាសុខភាពរាងកាយ ជាពិសេសគឺសុខភាពផ្លូវចិត្តរបស់ Justin តែម្ដង។
ចំពោះបញ្ហាខាងលើសកម្មភាពប្លែកៗនេះ កំពុងតែធ្វើឱ្យមហាជនទាមទារចម្លើយថាតើ Justin កំពុងតែ មានបញ្ហាអ្វីឱ្យប្រាកដ ទើបដល់ថ្នាក់បង្ហោះរូបភាពក្រៀមក្រំយ៉ាងដូច្នេះ។ ក្នុងក៏មានអ្នកខ្លះបានលើកឡើង ថាអាចមកពីបញ្ហាផ្លូវចិត្តដែលតែងតែត្រូវបានគេលើកសំនួរសួរច្រើនពេកពីស្ថានភាពចំណងអាពា៍ពិពាហ៍រវាង Justin និង Hailey។
Justin និង Hailey កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដែលជារឿយៗមានពាក្យចចាមអារ៉ាមថាកំពុងមានបញ្ហាក្នុងអាពាហ៍ពិពាហ៍ ហើយហៀបនឹង "ទៅផ្លូវបំបែក" បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ៦ឆ្នាំ។ ក្រោយមក ប្រភពជិតស្និទ្ធបានបញ្ជាក់ប្រាប់ថា ពិតជាគ្មានរឿងដែលថា Justin Bieber និង Hailey Baldwin ជិតលែងលះគ្នានោះទេ។ ប្រភពនេះក៏បានឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះកំពុងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។
ចំពោះករណីបង្ហោះរូបយំលើ Instagram របស់ Justin នេះមិនដឹងថាមានរឿងអ្វីផ្សេងឬយ៉ាងណាឱ្យប្រាកដនោះទេ ព្រោះរហូតដល់ពេលនេះ Justin មិនទាន់ស្រាយមន្ទិលអ្នកគាំទ្រនៅឡើយទេ៕