• 2018-01-04 00:57:20
  • ព័ត៌មាន

ម្ដាយ​តារា​ល្បី​​ សារាយ សក្ខណា រង​រឿង​​អាស្រូវ​ធំៗ២ ជា​បន្ត​បន្ទាប់

  • 2018-01-04 00:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ឆ្នាំ​២០១៦មក​ អ្នកស្រី ផាន់ សម្ផស្ស ត្រូវ​ជា​ម្ដាយ​របស់​តារា​សម្ដែង​​ សារ៉ាយ សក្ខណា បាន​ទទួល​រង​​រឿង​អាស្រូវ​ធំៗ​ដ៏​កក្រើក​ចំនួន​២ ជា​បន្ត​បន្ទាប់​។

១. ត្រូវ​បាន​គេ​ចោទ​ថាជាម៉ែយ៉ែម

រឿង​អាស្រូវ​ទី១​ កើត​ឡើង​ក្នុង​អំឡុង​ខែ សីហា ឆ្នាំ​២០១៦ មាន​ពាក្យ​ចចាមអារ៉ាម​ថា ម្ដាយ​របស់​តារា​ស្រី​ខាង​លើ គឺ​ជា​ម៉ែយ៉ែមដឹក​នាំ​ឲ្យ​តារា​ម៉ូដែល​ សូរ្យ អេណា ទៅ​ដណ្ដើម​ប្តី​គេ។

ទាក់ទង​បញ្ហា​នេះ សាមី​ខ្លួន​មិន​បាន​ផ្ដល់​​​ការ​បក​ស្រាយ​ឡើយ​​ តែ​​ សារាយ សក្ខណា ដែល​ជា​កូន​ស្រី​បាន​បង្ហោះ​សារ​១​ថា​លើ​គណនី Facebook ថា "អំពើ​ល្អ​ដែល ខ្ញុំ​និង​ម៉ាក់​ខ្ញុំ​បាន​សាង សូម​ជួយ​ថែ​រក្សា​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​អ្នក​ដែល​បង្ខូច​ឈ្មោះ​គ្រួសារ​ខ្ញុំ សូម​ឲ្យ​អ្នក​ទទួល​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចុះ ទេវ​តា​មាន​ភ្នែក។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ ដែល​បាន​ជឿ​ជាក់ និង​ផ្ដល់​កម្លាំង​ចិត្ត សូម​ឲ្យ​ទេវតា​តាម​ថែរក្សា​អ្នក​ទាំងអស់!"

ក្រោយ​​មក​ទៀត​ មាន​តារា​វ័យ​ស្រី​ក្មេង​ជា​ច្រើន​ដូច​ជា​ ឌុច លីដា នៅ សូនីតា  សោភណ្ឌ លីនដា បាន​ចេញ​មុខ​ការពារ​ និង​អះអាង​​ជា​បន្ត​បន្ទាប់​ថា​​អ្នក​ស្រី ផាន់ សម្ផស្ស មិន​មែន​ជា​ម៉ែយ៉ែម​នោះ​ទេ​​។ ផ្ទុយទៅវិញអ្នក​ស្រី​ជា​មនុស្ស​ល្អ​ និង​ចេះ​យក​អាសា​ពួក​នាង​ជា​រៀង​ដរាប​មក​។ ចំពោះ​​ សូរ្យ អេណា ដែល​ជាប់​ឈ្មោះ​ក្នុង​ករណី​នេះ មិន​​ដែល​ចេញ​មុខ​បំភ្លឺ​ម្ដង​ឡើយ។

២. ត្រូវ​បាន​គេ​រឹប​អូន​យក​ឡាន ព្រោះ​បំណុល

ចំណែក​ឯ​រឿង​ក្ដៅ​ទី២ គឺ​បាន​ផ្ទុះ​កាល​​ម្សិលមិញ​នេះ​​​ ដោយ​មន្ត្រី​តុលាការ​បាន​បង្ហើប​ថា ម្ដាយ​តារា​ស្រី​ដែល​មាន​មុខ​ជំនួញ​ហាង​កែ​សម្ផស្ស​ដ៏​ធំ​ប្រចាំ​រាជធានី​ភ្នំពេញ​ និងមាន​ជា​ម្ដាយ​ក្មេក​អនិកជន​ធ្វើ​ការ​ផ្នែក​ច្បាប់​នេះ ជាប់​ជំពាក់​បំណុល​រហូត​ដល់​ទៅ​៣​ម៉ឺន​ដុល្លារ​អាមេរិក។ លើសពី​នេះ អ្នក​ស្រី ថែម​ទាំង​ត្រូវ​ភាគី​ម្ចាស់​បំណុល​ឈ្មោះ ឃុត ស្រីមុំ ជា​អ្នក​ចង​ការ​ប្រាក់ ​រឹប​អូស​យក​រថយន្ត​ម៉ាក ឡិចស៊ីស 470 ពណ៌​ទឹក​ដោះ​គោ មាន​ស្លាក​លេខ 2AJ 5488 មក​តម្កល់​ទុក​នៅ​តុលាការ។ នេះ​ដោយ​សារ អ្នកស្រី​ខ្ចី​លុយ​ចំនួន​៣ម៉ឺន​ដុល្លារ ហើយ​មិន​សង​ទាំង​ដើម និង​ការ​ប្រាក់ ជា​យូរ​មក​ហើយ​។​​

មក​ទល់​ពេល​នេះ អ្នក​ស្រី​ម្ដាយ សារាយ សក្ខណា នៅ​តែ​មិន​អាច​សុំ​ការ​បំភ្លឺ ស្រប​គ្នា​ដែល​រថយន្ត​ដែល​ត្រូវ​បាន​តុលាការ​រឹប​អូស ត្រូវ​បាន​ទម្លាយ​ថា នឹង​បន្ត​តម្កល់​ទុក​រហូត​ដល់​មាន​ដំណោះស្រាយ ឯ​អ្នក​នាង សារាយ សក្ខណា ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដូចគ្នា​ ដោយ​ទូរស័ព្ទ​របស់​អ្នក​នាង​មិន​ហៅ​ចូល​បាន៕

អានលម្អិត៖ ម្តាយ សារ៉ាយ សក្ខណា ត្រូវ​ម្ចាស់បំណុលរឹបអូសឡាន ព្រោះបំណុល៣ម៉ីនដុល្លារ

អត្ថបទ៖ សុខណា

មតិយោបល់