• 2018-05-10 03:45:00
  • ព័ត៌មាន

អបអរ! បទ "Havana” របស់​ Camila មានអ្នកចូល​ស្ដាប់ជាង​១ ពាន់លាន​ដងលើ YouTube

  • 2018-05-10 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Havana” គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ស្ទើរ​ពាសពេញ​ពិភពលោក។ បទ​ចម្រៀង​នេះ​ គ្រាន់​តែ​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​ភ្លាម​ ទទួល​បាន​ការ​ចូល​ស្ដាប់​ជាង ២៧០ លាន​នាក់​នៅ​លើ​តែ​កម្មវិធី Spotify ប៉ុណ្ណោះ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ វីដេអូ​ផ្លូវការនៃ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នេះ ទទួល​បាន​ការ​ចូល​មើល​ចំនួន​ជាង ១០០ លាន​ដងលើ​បណ្ដាញ​សង្គម YouTube។ អ្វី​ដែល​រឹត​តែ​អស្ចារ្យ​នោះ គឺ​បច្ចុប្បន្ន​នេះ "Havana" ​​បាន​បំបែក​កំណត់ត្រា​កាល​ពី​ឆ្នាំ​មុន ដោយ​ទទួល​បាន​ការ​ចូល​ស្ដាប់រហូត​ដល់​ជាង ១ ពាន់លាន​ដង​ឯ​ណោះ លើ YouTube៕

ទស្សនា​បទ​ចម្រៀង​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់