- 2018-05-14 08:31:48
- ព័ត៌មាន
អុញនុះ! Crush ឌុច លីដា មានមុខមាត់ស្រដៀងខ្លួន
- 2018-05-14 08:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនុះ! Crush ឌុច លីដា មានមុខមាត់ស្រដៀងខ្លួន
ចន្លោះមិនឃើញ
ថ្មីៗនេះ ឌុច លីដា បានបង្ហាញតារាភាពយន្តចិនម្នាក់ឈ្មោះ Bosco Wong ថា ជា Crush របស់ខ្លួនអស់រយៈពេល១១ឆ្នាំមកហើយ រហូតមកដល់ពេលនេះនៅតែស្រឡាញ់គាំទ្រដដែល មិនបានផ្លាស់ប្ដូរនោះទេ។
ក្រោយពីតួអង្គស្រីក្នុងរឿង "ខ្នោះបេះដូង" បង្ហាញមុខតារាភាពយន្តខាងលើថា ជាCrush ខ្លួនរួចមកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះរូបថតមួយសន្លឹកពីបុរសសង្ហារូបនេះគឺមានទម្រង់មុខ ស្រដៀង នាង ខ្លាំងណាស់។ សូម្បីតែ សាឡាត់ ស្រីឡាង ក៏និយាយថា៖" មួយប៉ុស្តិ៍ចុងក្រោយមុខស្រដៀងបង(ឌុច លីដា) ឯង"។
ក្រៅពី សាឡាត់ ស្រីឡាង ក៏មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថា៖" ស្រដៀងមែនតើ មុខដូចចែឯងខ្លាំងណាស់ បើមិនប្រាប់ខ្ញុំប្រាកដជាថាបងប្អូន ចែ លីដា ហើយព្រោះមុខស្រដៀងគ្នាយ៉ាងហ្នឹង"។
ទោះបីជាមានការបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុក បែបនេះក្ដីសាមីខ្លួន ឌុច លីដា មិនបានឆ្លើយតបថា ឬ ទទួលស្គាល់ថាបុរសដែលជា Crush នាង អស់រយៈពេល ១១ឆ្នាំមានមុខមាត់ស្រដៀងខ្លួនឡើយ៕