• 2018-05-17 05:05:28
  • ព័ត៌មាន

Jessica និយាយ​ពី​វត្តមានក្នុង​កម្មវិធី Cannes Film Festival និងការងារ​ពេល​អនាគត​របស់​នាង

  • 2018-05-17 05:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Jessica បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Cannes International Film Festival ដែល​ជា​កម្មវិធី​ធំ​មួយ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង។

ក្រោយ​ពី​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ដ៏​ល្បី តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​ជាច្រើន ជា​ពិសេស​គឺ​ផ្នែក​ម៉ូដ​សម្លៀកបំពាក់។ តារា​ចម្រៀង Jessica បាន​បង្កើត​ជំនួញ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​មួយ​ដែល​មាន​ឈ្មោះ​ថា BLANC & ECLARE។

តារា​ចម្រៀង​រូប​នេះ បាន​និយាយ​ពី​សកម្មភាព​របស់​នាង​ជា​ច្រើន​ ចាប់​តាំង​ពី​នាង​បាន​ទៅ​ដល់​ប្រទេស​បារាំង​ភ្លាម។ នាង​និយាយ​ថា៖ "ខ្ញុំ​បាន​ចូលរួម​ល​សម្លៀកបំពាក់ និង​បាន​ចូលរួម​ការ​ជួបជុំ និង​ថត​រូប​ជា​ច្រើន"។ នាង​និយាយ​ថា​ នាង​មិន​ត្រឹម​តែ​បាន​ចូលរួម​កម្មវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ទទួល​បាន​ភាព​រីករាយ​ខ្លាំង​ផង​ដែរ"។

តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​បន្ថែម​ថា៖ "គ្រាន់​តែ​ខ្ញុំ​ចុះ​មក​ដល់​ប្រទេស​នេះ​ភ្លាម ខ្ញុំ​បាន​ទៅ​ឆ្នេរ​សមុទ្រ​ដើម្បី​សម្រាក​លំហែ​កាយ ហើយ​ខ្ញុំ​ក៏​បាន​ញ៉ាំ​គ្រឿង​សមុទ្រ​ដែល​ខ្ញុំ​ចូលចិត្ត​ផង​ដែរ។ អ្វី​ដែល​ទាក់ទាញ​ចិត្ត​ខ្ញុំ​ខ្លាំង​បំផុត​នោះ​គឺ ចរិត​រួសរាយ និង​ចិត្ត​ល្អ​របស់​ប្រជាជន​ក្នុង​ប្រទេស​នេះ"។

ក្រោយ​មក នៅ​ពេល​សួរ​ពី​គំនិត​របស់​នាង​លើ​ការ​ច្នៃ​ម៉ូដ តារា​ចម្រៀង Jessica បាន​និយាយ​ថា៖ "ការ​ច្នៃ​ម៉ូដ​គឺ​ជា​ការ​បង្ហាញ​ពី​ខ្លួន​របស់​យើង។ វា​ត្រូវ​តែ​មាន​ភាព​សប្បាយ​រីករាយ។ អ្នក​ត្រូវ​តែ​ដឹង​ពី​ខ្លួន​ឯង និង​ពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្លួន​ឯង​បាន​ធ្វើ។ ជា​ជាង​រស់​នៅ​ជីវិត​ដែល​រេ​ទៅ​តាម​សម្ដី​អ្នក​ដទៃ វា​សំខាន់​ណាស់​ក្នុង​ការ​ជឿជាក់​លើ​អ្វី​ដែល​​យើង​បាន​ស្ដាប់​ពី​ខ្លួន​ឯង។ វា​ជា​សច្ចភាព​នៃ​ជីវិត​ក្នុង​ការ​ប្រើប្រាស់​ការ​ជឿជាក់​ជា​មូលដ្ឋាន​គ្រឹះ។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​មាន​ទំនាក់ទំនង​ដ៏​ស្មោះត្រង់​ជាមួយ​មនុស្ស​ដែល​សំខាន់​សម្រាប់​អ្នក​នោះ"។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង Jessica បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម United Talent Agency ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​ខ្លួន​នាង​ផ្ទាល់​នៅ​ក្រៅ​ប្រទេស។ នាង​បាន​បន្ថែម​ថា៖ "បច្ចុប្បន្ន​នេះ ខ្ញុំ​កំពុង​ពិភាក្សា​លើ​ការ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ។ ម៉ាក​ជំនួញ​​របស់​ខ្ញុំ​ក៏​កំពុង​តែ​សហការ​ជាមួយ​នឹង​ក្រុម​ផ្សេង​ៗ​ទៀត ដូច្នេះ​ហើយ  BLANC & ECLARE នឹង​អាច​ដំណើរ​ការ​តាម​ផ្នែក​ផ្សេង​ៗ​ទៀត​ឆាប់​នេះ"៕ ​

ប្រភព៖ Soompi ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម