• 2018-05-17 05:10:00
  • ព័ត៌មាន

គួរ​ឲ្យ​ស្រលាញ់! Justin Timberlake ធ្វើ​ឲ្យ​ជីដូន​វ័យ​៨៨​ម្នាក់​រំភើប​ចិត្ត​ខ្លាំង!

  • 2018-05-17 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ Justin Timberlake គឺ​មាន​សឹង​តែ​គ្រប់​ប្រភេទ​ទាំង​អស់​ មិន​ថា​ចាស់​​ឬ​ក្មេង​នោះ​ទេ ក្នុង​នោះ​លោក​យាយ​វ័យ ៨៨ឆ្នាំ​ម្នាក់​ឈ្មោះ "Nammie” ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​នោះ​ដែរ។

ជីដូន​រូប​នេះ​មាន​ឱកាស​ទៅ​ចូលរួម​ទស្សនា​ការ​សម្ដែង​របស់​ Justin កាល​ពី​ថ្ងៃ​ទី ១៤​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​សារ​វីដេអូ​នាង​ទទួល​បាន​សំបុត្រ​ខនសឺត​ ចាប់​ផ្ដើម​ល្បី​ខ្លាំង​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

លោក​យាយ​បាន​ឆែក​មើល​កាដូ​ ដែល​ខ្លួន​ទទួល​បាន​នៅ​ក្នុង​កន្ត្រក​ ហើយ​ស្រាប់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង ពេល​ក្រឡេក​ឃើញ​សំបុត្រ​សម្រាប់​ចូលរួម​ខន​សឺត​នៅ​ក្នុង​នោះ។ គាត់​បាន​និយាយ​ថា​តាម​ពិត​ខ្លួន​បាន​ខំ​សន្សំ​ប្រាក់​យូរ​ហើយ​ដើម្បី​ទិញ​សំបុត្រ​ខ្លួន​ឯង ហើយ​មិន​នឹក​ស្មាន​ថា​សមាជិក​គ្រួសារ​ខ្លួន​ មាន​ទឹក​ចិត្ត​ចំណាយ​ប្រាក់​ដើម្បី​ទិញ​សំបុត្រ​ឲ្យ​នាង​ដូច្នេះ​ទេ។

វីដេអូ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សប្បាយ​ចិត្ត​និង​រំភើប​ ក្នុង​នោះ​ក៏​មាន Justin Timberlake ផង​ដែរ​ដែល​សុខ​ចិត្ត​អនុញ្ញាត​ឲ្យ​លោក​យាយ​ចូល​ជួប​ខ្លួន​មុន​ពេល​ការ​ប្រគំ​តន្ដ្រី។

លើស​ពី​នេះ​លោក​ក៏​បាន​ចូលរួម​ថត​រូប​ជា​លក្ខណៈ​គ្រួសារ និង​ហៅ​ឈ្មោះ​លោក​យាយ​នៅ​ពេល​ខ្លួន​កំពុង​សម្ដែង​នៅ​លើ​ឆាក​ផង​ដែរ៕

ប្រភព៖ Hellogiggles ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់