- 2018-06-19 02:58:58
- ព័ត៌មាន
Justin Bieber បង្ហាញភាពជិតស្និទ្ធជាមួយ Hailey ជាសាធារណៈ ដើម្បីបញ្ឈឺ Selena?
- 2018-06-19 02:58:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber បង្ហាញភាពជិតស្និទ្ធជាមួយ Hailey ជាសាធារណៈ ដើម្បីបញ្ឈឺ Selena?
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ តារាចម្រៀង Justin Bieber និងតារាម៉ូដែល Hailey Baldwin បានក្លាយជាគូស្នេហ៍មួយគូដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈពួកគេបានចាប់ផ្ដើមទំនាក់ទំនងសាជាថ្មី ដោយទៅក្លឹបជាមួយគ្នា និងថើបគ្នានៅកណ្ដាលសួនច្បារជាសាធារណៈជាដើម។
បើតាមប្រភពជិតស្និទ្ធនឹងតារាចម្រៀង Justin Bieber បាននិយាយប្រាប់វិបសាយ Hollywood Life ថា៖ "Justin គឺសប្បាយចិត្តពេលនៅជាមួយ Hailey។ នាងបានធ្វើឲ្យលោកបានអារម្មណ៍ថាមានសុវត្ថិភាព និងចេះមើលថែលោក។ Justin មានមោទនភាពណាស់ និងមិនខ្លាចនឹងបង្ហាញក្ដីស្រឡាញ់របស់លោកជាសាធារណៈនោះទេ"។
ទោះជាយ៉ាងណាក៏ដោយ តាមប្រភពដដែលនេះបានបញ្ជាក់ទៀតថា ការបង្ហាញទំនាក់ទំនងជាសាធារណៈរបស់ Justin Bieber នេះ គឺក្នុងបំណងទាក់ទាញការចាប់អារម្មណ៍ពី Selena Gomez នោះទេ។ ប្រភពមួយនោះបាននិយាយថា៖ "Justin នៅតែនឹក Selena Gomez ខ្លាំង ប៉ុន្តែប្រសិនបើពួកគេមិនអាចនៅជាមួយគ្នាបាន ដូច្នេះលោកក៏មិនខ្មាសអៀននឹងនៅជាមួយអ្នកផ្សេងដែរ"។
ប្រភពនោះបានបន្តទៀតថា៖ "Selena បានដឹងថា Justin និង Hailey បានទាក់ទងគ្នា ហើយប្រាកដណាស់ ដំណឹងនេះបានធ្វើឲ្យនាងឈឺចាប់ ព្រោះនាងនៅមានចិត្តលើ Justin នៅឡើយ។ ប៉ុន្តែនាងមិនអាចធ្វើអ្វីបាន"។
គួររម្លឹកដែរថា តារាចម្រៀង Justin Bieber និង Selena Gomez បានផ្ដាច់ទំនាក់ទំនងគ្នាសាជាថ្មីកាលពីខែមីនា ក្រោយបានទាក់ទងគ្នាម្ដងទៀតកាលពីឆ្នាំមុន៕