• 2018-07-04 13:10:17
  • ព័ត៌មាន

ចប់​បាត់ សំដី Bella បែប​នេះ John Cena អាច​ចុក​ឈាម​ទេ​ដឹង?

  • 2018-07-04 13:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​ដឹង​មក​ហើយ នា​ពេល​កន្លង John Cena បាន​បញ្ជាក់​ពី​ការ​វិល​មក​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រយៈ​ពេល​៦​ឆ្នាំ ជា​មួយ​អតីត​គូស្នេហ៍ ក្រោយ​ពួក​គេ​បាន​បែក​គ្នា​មួយ ដោយ​កីឡាកាស​រូប​នេះ ថែម​ទាំង​បង្ហើប​ពី​ផែនការ​រៀបការ​ទៀត​ផង។ តែ​ឥឡូវ​នេះ​ភាគ​ខាង​ស្រី​បាន​ឆ្លើយ​តប​វិញ​ហើយ ជុំវិញ​ទំនាក់ទំនង​បច្ចុប្បន្ន​របស់​ពួក​គេ។

ជុំវិញ​ទំនាក់ទំនង​របស់​តារា​ប្រុស ស្រី​ទាំង​ពីរ អ្នក​គាំទ្រ​ដែល​ជា​សាក្សី​នៃ​ការ​វិល​មក​ជួប​ជុំ​គ្នា​របស់​ពួក​គេ ហាក់​បាន​យល់​ច្រឡំ​អំពី​ទំនាក់ទំនង​នា​ពេល​បច្ចុប្បន្ន​របស់​ពួកគេ ទន្ទឹម​នឹង​កម្មវិធី "Totla Bella" បច្ចុប្បន្ន​កំពុង​បង្ហាញ​ពី​ការ​វិល​មក​ជា​នា​របស់​ពួក​គេ។ នោះ​ជា​មូលហេតុ​ដែល Nikki សម្រេច​ចេញ​មក​បញ្ជាក់​ឲ្យ​ច្បាស់​ជុំវិញ​បញ្ហា​នេះ។

តាម​រយៈ​វីដេអូ​ឃ្លិប​ខ្លី​មួយ​នៅ​លើ Youtube ភាគី​ខាង​ស្រី បាន​បញ្ជាក់​ថា រវាង​នាង និង​បុរស​សាច់ដុំ John Cena គ្រាន់​តែ​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ។ "ខ្ញុំ​ទទួល​ថា ពួក​យើង បាន និង​កំពុង​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​នឹង​គ្នា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​ទាំង​ឡាយ​អាច​ពិបាក​នឹង​យល់។ ពួក​យើង​គ្រាន់​តែ​សម្ដែង​ក្នុង​រឿង...ដូច្នេះ​ខ្ញុំ​គិត​ថា រឿង​រ៉ាវ​ទាំង​ឡាយ​នឹង​ដឹង​ច្បាស់​នៅ​ប៉ុន្មាន​ខែ​បន្ទាប់"។

ខាង​ស្រី បន្ត​ថា "ខ្ញុំ​ដឹង​ថា គ្រប់​គ្នា​គិត​ពី​ពួក​យើង​ថា តើ​ពួក​យើង​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា ឬ​ក៏​អត់​​ទេ? ដូច្នេះ​​ហើយ​ដោយ​សារ​តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​របស់​មហាជន ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​និយាយ​អ្វី​ដែល​ជា​ការ​ពិត​រវាង​ ចន និង ខ្ញុំ។ ឥឡូវ​នេះ​យើង​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ប៉ុណ្ណោះ​!"។

ទោះ​ជា​បែប​នេះ​ក្ដី មិន​ទាន់​មាន​ន័យ​ថា រឿង​រ៉ាវ​ស្នេហា​មួយ​នេះ​ដល់​ទី​បញ្ចប់​ទៅ​ហើយ​នោះ​ទេ ខណៈ​បង​ប្អូន​ភ្លោះ​របស់ Bella បញ្ជាក់​ថា នាង​នៅ​តែ​​មាន​ក្ដី​សង្ឃឹម​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​នា​ថ្ងៃ​អនាគត។

John Cena និង Nikki Bella ធ្លាប់​មាន​ទំនាក់ទំនង​នឹង​គ្នា​រយៈ​ពេល ៦ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ត្រឹម​តែ​ពិធី​ភ្ជាប់​ពាក្យ​កាល​ពី​ប៉ុន្មាន​ខែ​មុន ព្រោះ​តែ​ខ្វែង​គំនិត​គ្នា​លើ​ការ​ចង់​បាន​កូន​នេះ​ ពោល​គឺ​ខាង​ស្រី​ចង់​បាន តែ​ខាង​ប្រុស​មិន​យល់​ព្រម។ បន្តិច​ក្រោយ​មក ខាង​ប្រុស​បាន​ប្ដូរ​ចិត្ត​វិញ ដោយ​សុខ​ចិត្ត​ស្រប​តាម​មិត្ត​ស្រី ជា​ថ្នូរ​នឹង​ការ​ជានា​គ្នា​ជា​ថ្មី មុន​ពេល Bella ចេញ​មុខ​មក​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​គេ​គ្រាន់​តែ​ជា​មិត្ត៕

ប្រភព៖ Eonline | Today ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម