• 2018-07-08 01:59:10
  • ព័ត៌មាន

ម្ដងនេះ មាស សាលី ទម្លាយខ្ទេចរឿង ចាន់ សម័យ ធ្លាក់ខ្លួននៅផ្ទះជួល និង ដើរស្ទូចត្រីចញ្ចឹមក្រពះ

  • 2018-07-08 01:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​​ទទួល​ដំណឹង​ថា​ម្ចាស់​បទ​"មិន​ស្រឡាញ់​អូន​មិន​បាន​" ធ្លាក់​ខ្លួន​រស់​នៅ​ផ្ទះ​ជួល​ ដើរ​ស្ទូច​ត្រី​ចិញ្ចឹម​ក្រពះ​​​តាម​មាត់​ទន្លេ​​រួច​មក​លោក​​​ មាស សាលី ត្រូវ​ជា​​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជួល​ ចាន់ សម័យ ភ្លាម​ៗ​​ដើម្បី​ឲ្យ​ដឹង​ការពិត។

មាស សាលី ទៅដល់ផ្ទះជួល ចាន់ សម័យ ម្សិលមិញ

លោក មាស សាលី ឲ្យ​ដឹង​ថា ជុំវិញ​រឿង​ ចាន់ សម័យ ធ្លាក់​ខ្លួន​​ដើរ​ស្ទូច​ត្រី​ និង​រស់​នៅ​ផ្ទះ​ជួល​ជា​ការ​ពិត​ ព្រោះ​​កាល​ពី​ម្សិលមិញ​លោក បាន​ទៅ​ដល់​ផ្ទះ​តារា​ចម្រៀង​រូប​នេះ​ដោយ​ផ្ទាល់​នៅ​ម្ដុំ​ជ្រោយ​ចង្វា​ ឃើញ​ថា​ជីវភាព​ពិត​ជា​យ៉ាប់យ៉ឺន​​​ខ្លាំង​ មិន​ធូរធារ​ ដូច​ពេល​មុន​ឡើយ។ ខ្លួន​​មាន​អារម្មណ៍​អាណិត​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​មិន​គួរ​ពួក​ម៉ាក់​ជា​ទី​ស្រឡាញ់​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ​សោះ។

“មូល​ហេតុ​ដែល​គាត់( ចាន់ សម័យ) ​ធ្លាក់​ខ្លួន​ទៅ​ជា​បែប​នេះ​ ដោយសារ​តែ​គាត់​បរាជ័យ​ក្នុង​​ការ​រកស៊ី​ ត្រូវ​បាន​ចោរ​លួច​កាបូប​លុយ ហើយ​អំឡុង​ពេល​នេះ​ទោះ​បី​ជា​មាន​កម្មវិធី​ហៅ​គាត់​ទៅ​ច្រៀង​ ក៏​គាត់​​មិន​បាន​ទៅ​ដែរ ព្រោះ​គាត់​មាន​របេង​ឆ្អឹង​ឈរ​មិន​បាន​យូរ​ ត្រឹម​ ៥នាទី​អី​ហ្នឹង​​គាត់​ឈឺ​ហើយ"។ មាស សាលី បន្ថែម។

មាស សាលី ទៅដល់ផ្ទះជួល ចាន់ សម័យ ម្សិលមិញ

មាស សាលី ថា នៅ​ពេល​ដែល​ ចាន់ សម័យ ឈរ​​ច្រៀង​យូរ​មិន​បាន​​​ដូច​ពេល​មុន​​ធ្វើ​ឲ្យ​ម្ចាស់​កម្មវិធី​គេ​មិន​សប្បាយ​ចិត្ត។ ដូច្នេះ​ពេល​កម្មវិធី​​ទាក់​ទង​ឲ្យ​​ម្ចាស់​បទ"មិន​អាច​គ្មាន​អូន​" ឲ្យ​ទៅ​ច្រៀង​​លោក​ តែង​តែ​បដិសេធ​ជា​និច្ច​ ព្រោះ​ខ្លាច​បំពេញ​ការ​ងារ​ឲ្យ​គេ​មិន​បាន​ល្អ ។

​ ​​​​​ចំណែក​ឯ​​​ ចាន់ សម័យ ទោះ​​បី​ជា​មិត្តភ័ក្ដិ​សិល្បៈ​ មួយ​ចំនួន​​បាន​អះអាង​ថា តារា​ចម្រៀង​រូប​នេះ​​ពិត​ជា​ធ្លាក់​ខ្លួន​ដុន​ដាម​ក្ដី​មក​ដល់​ពេល​នេះ​ លោក​នៅ​តែ​​ មិន​​ចេញ​មុខ​បក​ស្រាយ​អ្វី​ឡើយ។ ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល៕​​​

មាស សាលី ថតរូបជាមួយ​កូនៗ ចាន់ សម័យ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម