• 2018-07-09 14:30:37
  • ព័ត៌មាន

ព្រលប់​នេះ​មាន​ព័ត៌មាន សុខ ពិសី ត្រូវ​គេ​ចាប់​យក​ទឹក​អប់​ចេញ​ពី​កាបូប

  • 2018-07-09 14:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រលប់​នេះ បាន​លេច​ចេញ​នូវ​រឿង​មួយ​ដែល​ថា តារា​ចម្រៀង សុខ ពិសី ត្រូវ​បាន​គេ​ឃាត់ និងដក​ហូត​យក​ទឹក​អប់​ដែល​មាន​នៅ​ក្នុង​កាបូប​របស់​នាង។

ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​តារា​ចម្រៀង​ស្រី​សាន់ដេ បាន​បញ្ចេញ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន។ នាង​បាន​សរសេរ​ថា "ភ្លេច​យក​ទឹក​អប់​ចេញ​ពី​កាបូប ឥឡូវ​គេ​ចាប់​បាត់ កំពុង​ស្រឡាញ់​ផង"។ តាម​រយៈ​ ហេតុការណ៍ បាន​កើត​ឡើង​នៅ​ពេល​នាង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ ក្នុង​ដំណើរ​មិន​បើក​ចំហ​មួយ ដោយ​នាង​មិន​បាន​បញ្ជាក់​ថា នាង​ទៅ​ណា ក្នុង​គោល​បំណង​អ្វី​ឡើយ។

រូបភាព៖បណ្ដាញ​សង្គម សុខ ពិសី

ទោះ​បែប​នេះ​ក្ដី ប្រិយមិត្ត​ជា​ច្រើន ​ចូល​រួម​សោកស្ដាយ​នូវ​របស់​ដែល​ត្រូវ​ដក​ហូត​ទៅ ដូច​គ្នា​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់