• 2018-07-12 05:21:15
  • ព័ត៌មាន

អបអរសាទរ​ សម្ដេច ហ៊ុន សែន ផ្ដល់ថវិកា១ម៉ឺនដុល្លារដល់ ចាន់ សម័យ

  • 2018-07-12 05:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរ​ដល់​តារា​ចម្រៀង​ ចាន់ សម័យ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ថវិកា​ ១ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​​​សាង​សង់ផ្ទះ​ថ្មី​​មួយ​​ខ្នង​រស់​នៅ​ឲ្យ​បាន​សមរម្យ​ តាម​រយៈ​លោក ហេង ឡុង។

បើ​តាម​​កញ្ញា​ លឹម សុនា ភ្នាក់​ងារ​ព័ត៌មាន​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ផ្ទះ​​ជួល​ ចាន់ សម័យ ឲ្យ​ដឹង​ថា ក្រៅ​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជួយ​ជា​ថវិកា​១​ម៉ឺន​ដុល្លារ​ក៏​មាន​សិល្បករ​ សិល្ប​ការិនី​មួយ​ចំនួន​​ទៀត​។

ចំណែក​ឯ​ដី​ដែល​ ចាន់ សម័យ គ្រោង​​នឹង​សាង​សង់​ផ្ទះ​នោះ​ស្ថិត​នៅ​ខាង​លិច​កប់​ស្រូវ​​ ចូល​តាម​ច្រក​ទ្វា​វត្ត​ឃ្នាប​ចម្ងាយ​ប្រមាណ​ ៣គីឡូម៉ែត្រ ទំហំ​ ៥គុណ​ ២០។ តែ​មិន​ទាន់​ដឹង​​ច្បាស់​ថា​ម្ចាស់​បទ​"មិន​ស្រឡាញ់​អូន​មិន​បាន" ​ជ្រើស​រើស​យក​ទីតាំង​ណា​មួយ​ដើម្បី​សាង​សង់​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​ពេល​នេះ​ ឧញ៉ា ឡេង ណាវ៉ាត្រា ជួយ​ដី​មួយ​ឡូត៍​នៅ​ផ្លូវ​ជាតិ​លេខ៣។​

ចុចអាន៖ខេមរៈ សិរីមន្ត​ ផ្តល់ទឹកប្រាក់ឲ្យ ចាន់ សម័យ​ ១ពាន់​ដុល្លារ

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម