- 2018-07-13 05:24:57
- ព័ត៌មាន
ខាត់ ជេមស៍ ត្រូវគេ Hack គណនីហ្វេសប៊ុក ដើរខ្ចីលុយគេពេញទឹកពេញដី
- 2018-07-13 05:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ ជេមស៍ ត្រូវគេ Hack គណនីហ្វេសប៊ុក ដើរខ្ចីលុយគេពេញទឹកពេញដី
ចន្លោះមិនឃើញ
គណនីហ្វេសប៊ុករបស់តារាចម្រៀង ខាន់ ជេមស៍ ត្រូវបានគេ Hack យកទៅប្រើប្រាស់ ដោយចេញសារ សុំខ្ចីលុយមិត្តភក្តិព្រោងព្រាត។ ក្នុងសារដែលគណនីហ្វេសប៊ុកតារាចម្រៀង ខាន់ ជេមស៍ បានផ្ញើទៅមិត្តភក្តិជាច្រើននាក់នោះ ដាក់ថា "មានលុយអត់ វេរឲ្យ 500$ សិនមក ល្ងាចតិចវេរឲ្យវិញ"។
សារសុំខ្ចីលុយនេះបានផ្ញើទៅប្រអប់សាររបស់មិត្តភក្តិជាច្រើននាក់ បង្កការភ្ញាក់ផ្អើលជាខ្លាំង និងមានអ្នកខ្លះឆាត ឬទូរស័ព្ទទៅតារាចម្រៀងខាងលើ តើជាការពិតឬទ?
បញ្ហានេះ តារាចម្រៀង ខាន់ ជេមស៍ បានបញ្ជាក់ថា សូមមិត្តភក្តិរបស់លោក និងមិត្តសិល្បករដែលបានឃើញសារនេះ ដាច់ខាតកុំវេរលុយទៅឲ្យសោះ ព្រោះមានជនអានាមិក Hack គណនីលោកតាំងពីល្ងាចមិញម្ល៉េះ។