• 2018-07-19 02:22:42
  • ព័ត៌មាន

BTS និង​ Luhan នឹង​មានមុខរួមគ្នា​ក្នុង​បទ​ចម្រៀង​ត្រៀមជាពិសេសឧទ្ទិសដល់ Michael Jackson

  • 2018-07-19 02:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BTS និង​តារា​ចិន​ Luhan ត្រូវ​បាន​អញ្ជើញ​ជា​ពិសេស​ចូលរួមក្នុង​បទ​ចម្រៀង​ដែល​ធ្វើ​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ Michael Jackson គម្រប់​ ៦០​ឆ្នាំ និង​គ្រោង​ចេញ​នៅ​ថ្ងៃ​ទី​ ២៩ ខែសីហា​ ចំ​ថ្ងៃ​កំណើត​របស់​ស្ដេច​ចម្រៀង​ប៉ុប​រូបនេះ​តែម្ដង។

លោក​ Jerry Greenberg អតីត​ម្ចាស់​ផលិតកម្ម​ MJJ Music ដែល​ស្គាល់​ថា​ជា​ផលិតកម្ម​ Michael Jackson ធ្លាប់​ថត​ចម្រៀង​ឲ្យ​ បាន​រួម​សហការ​ជាមួយ​តារា​ល្បីៗ​ជា​ច្រើនអស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ។

ដើម្បី​រក្សា​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​ស្ដេច​ចម្រៀង​ប៉ុប​នេះ​ Jerry បាន​អញ្ជើញ​តារា​មក​ពី​ជុំវិញ​ពិភពលោក​ មក​រួម​គ្នា​ច្រៀង​បទ​ចម្រៀង​ពិសេស​មួយ​បទ​ ដើម្បី​ឧទ្ទិស​ដល់​ MJ ហើយ​ក្នុង​នោះ​ក៏​នឹង​មាន​វត្តមាន​ BTS និង​ Luhan ដែរ។

ទាំងនេះ​ជា​សម្រង់​សម្ដី​របស់​ Jerry Greenberg៖ "Michael Jackson នៅ​តែ​បន្តមាន​ឥទ្ធិពល​ដល់​តារា​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក​ទាំង​មូល ដូចនេះ​ខ្ញុំ​ក៏​បាន​អញ្ជើញ​តារា​ល្បី​លំដាប់​សកល​លោក​មក​រួម​គ្នា​ក្នុង​គម្រោង​ដ៏​ពិសេស​នេះ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ក៏​រួម​មាន​ទាំង​ BTS និង​តារា​ចិន Luhan ដែរ។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​មួយ​នេះ​ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​អមតៈ សម្រាប់​ក្មេង​ជំនាន់​ក្រោយៗ​ទៀត ហើយ​គម្រោង​នេះ​ទៀត​សោត​ ក៏​អបអរ​ភាព​អស្ចារ្យ​រប​ស់ Michael ដែល​បាន​បញ្ជ្រាប​ចូល​ក្នុង​តន្ត្រី​ និង​ក្បាច់​រាំ​ផងដែរ”៕

ទស្សនាវីដេអូខាង​ក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់