• 2018-07-21 03:27:25
  • ព័ត៌មាន

ភាគ​ថ្មី​របស់​កម្មវិធី "Running Man” ទទួល​បាន​ការ​ចូលរួម​ជា​ពិសេស​ពី​កំពូល​តារា​សម្ដែង​ហូលីរូដ ៣ រូប

  • 2018-07-21 03:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​ខ្លី​បង្ហាញ​ពី​ឈុត​ឆាក​ខ្លះ​ក្នុង​ភាគ​ក្រោយ​នៃ​កម្មវិធី "Running Man” បាន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ជា​ច្រើន។ ខណៈ​ក្នុង​ភាគ​ក្រោយ​នេះ​ដែរ កំពូល​តារា​សម្ដែង​ប្រចាំ​ហូលីវូដ​៣​រូប​ រួម​មាន តារា​សម្ដែង Tom Cruise, Henry Cavill និង Simon Pegg ត្រូវ​បាន​អញ្ជើញ​មក​ជា​ភ្ញៀវ​កិត្តិយស ដើម្បី​ចូលរួម​លេង​កម្សាន្ត​ជាមួយ​ល្បែង​ប្លែក​ៗ​របស់​កម្មវិធី​មួយ​នេះ។

ក្នុង​វីដេអូ​ខ្លី​នេះ​ដែរ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ទូរទស្សន៍ Yoo Jae Suk បាន​មក​ទទួល​ស្វាគមន៍​តារា​សម្ដែង Tom Cruise និង​តារា​កិត្តិយស​២​រូប​ផ្សេង​ទៀត។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​តារា​ហូលីវូដ​ទាំង​៣​រូប​នេះ បាន​រៀន​ពី​របៀប​ធ្វើ​ដៃ​និមិត្ត​សញ្ញា​បេះដូង ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង។

គួរ​បញ្ជាក់​ដែរ​ថា ភាគ​ថ្មី​របស់​កម្មវិធី "Running Man” នេះ នឹង​ចេញ​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់