• 2018-07-21 06:38:42
  • ព័ត៌មាន

បានម៉ូតូ១ភ្លាម ក្រោយ ព្រាប សុវត្ថិ & ឡេង ណាវ៉ាត់ត្រា ប្រកាស​ហ៊ុនគ្នា​រកស៊ី​គម្រោង​ថ្មី

  • 2018-07-21 06:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ម៉ោង​២ នៅ​ផ្លូវ​ជាតិ​លេខ​៣ ជិត​ផ្សារ​ព្រៃ​ទទឹង តារា​ចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ព្រាប សុវត្ថិ និង​លោក​ ឡេង ណាវ៉ាត់ត្រា ដែល​ទើប​នឹង​បាន​ងារ​ជា​ឧកញ៉ា ពី​ព្រះមហាក្សត្រ នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​លើ ​គម្រោង​ថ្មី ចុះកិច្ច​សន្យា​ហ៊ុន​គ្នា​បើ​ក​គម្រោង​លក់​ដី​ឡូត៍ និង​ផ្ទះល្វែង។

ការ​ចុះ​សហការ​គ្នា​នេះ​លោក ឡេង ណា​វ៉ាត់ត្រា បាន​ឲ្យ​ដឹង​ថាវា​បង្ហាញ​ពី​ភាព​ជោគជ័យ​មួយ​ក្នុង​ពេ​ល​អនាគត និង​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលទ្រព្យ​នៅ​កម្ពុជា​ផង​ដែរ។

គាត់​និង​ខ្ញុំ​ហ៊ុន​គ្នា​ដើម្បី​បើ​ក​គម្រោង​សង់​ផ្ទះ​និង​គម្រោង​សង់​ផ្ទះ​និង​ពុះ​ដី​ឡូត៍​។ ដោយសារ​ភាព​ជោគ​ជ័យ​កន្លង​មក​រឿង​អចលនទ្រព្យ​ ហើយ​បង សុវត្ថិ ជា​តារា​ល្បី​ស្រាប់ និង​ធ្លាប់​លក់​ដាច់​ផ្នែក​ដីឡូត៍​នេះ អ៊ីចឹង​ការ​រកស៊ីជាមួយ​គ្នា​នេះ ភាគ​រយ​ជោគជ័យ​ពួក​ខ្ញុំ​សង្ឃឹម​ច្រើន"។

អ្វី​ដែល​ពិសេស​​បន្ទាប់​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​រួច​ រាល់​អតិថិជន​ទាំង​អស់​ដែល​មក​ទិញ​ដី ឬ​ផ្ទះ​ល្វែង នឹង​ទទួល​បាន​ម៉ូតូ​ហុងដា Dream 2010 មួយ​ភ្លាម៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់