• 2018-07-22 02:46:26
  • ព័ត៌មាន

គ្រាន់តែឮបទ "Gangnam Style" ភ្លាម កូនស្រីសំណព្វម៉ារីម៉ា លើកដៃជើងឡើងរាំភ្លែត

  • 2018-07-22 02:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស​ហ្វីលីពីន Dingdong Dantes និង​ Marian Rivera គឺ​នាង​តូច​ Zia កាន់​តែ​បង្កើត​ភាព​ទាក់ទាញ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពី​សំណាក់​មហាជន​ជា​ច្រើន មិន​ថា​ក្នុង​ ឬ​ក្រៅ​ប្រទេស​នោះទេ។

មិន​ខុស​ពី​ម្ដាយ​ឪពុក​ទេ Zia ពិត​ជា​មាន​ដុង​សិល្បៈ​មិន​ធម្មតា ទាំង​ការ​សម្ដែង​ ច្រៀង និង​រាំ។ ជាក់ស្ដែង​កាល​ពី​កម្មវិធី​កាល​ពី​ពេល​កន្លងមក​ គ្រាន់​តែ​ឮ​បទ​ចម្រៀង​ល្បី​ Gangnam Style ភ្លាម​ នាង​ស្រាប់​តែ​លើក​ដៃ​លើក​ជើង​រាំ​តែម្ដង។ គួរ​ឲ្យស្ដាយ​ដោយសារ​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន​ពេក​ ក្មេងក៏​ចាប់​ផ្ដើម​អៀន​បន្តិចលែង​រាំ ប៉ុន្តែ​នាង​បង្ហាញ​កាយវិការគួរ​ឲ្យស្រឡាញ់ជំនួស​វិញ។​

ទស្សនា​រូបភាព​ដូច​​ខាង​ក្រោម៖

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់