• 2018-07-25 12:13:39
  • ព័ត៌មាន

គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រុស​សង្ហា Taecyeon ចាក​ចេញ​ពី JYP Entertainmentហើយ!

  • 2018-07-25 12:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​នៅ​ថ្ងៃ​នេះនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង តារា​ប្រុស​ស្អាត Taecyeon សមាជិក 2PM បាន​ចាក​ចេញ​ពី JYP Entertainment ហើយ​ និង​បាន​ចុះ​ហត្ថលេខា​ជាមួយ​ភ្នាក់​ងារ​ថ្មី​រួច​ស្រេច​ហើយ​ដែរ គឺ 51K។

ជាមួយ​គ្នានេះ 51K ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដូច​គ្នា ដោយ​សូម​ស្វាគមន៍ Taecyeon ចូល​ទៅ​ក្នុង​ជួរ​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​របស់​ខ្លួន រួម​ជាមួយ So Ji Sub  និង​តារា​សម្ដែង​វ័យ​កុមារ  Lee Hyo Je ។

51K បាន​សរសេរ​ថា "តារា​ចម្រៀង និង​ជា​តារា​សម្ដែង Taecyeon បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​ថ្មី​របស់​យើង​ហើយ។ ពួក​យើង​ពិត​ជា​រីករាយ​ខ្លាំង​ដែល​បាន​ធ្វើ​ការ​ជាមួយ គេ ជា​បុគ្គល​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា សិល្បករ​ដ៏​អស្ចារ្យ​បំផុត​កាល​នៅ​ជា​មួយ 2PM។ រូប​គេ ក៏​ជា​តារា​សម្ដែង​ដ៏​មាន​សក្ដានុពល​ម្នាក់​ផង​ដែរ"។

ងាក​ទៅ​អតីត​ទ្រនំ​របស់ Taecyeon គឺ JYP Entertainment វិញ បាន​បញ្ជាក់​ដែរ​ថា បើ​ទោះ​ជា​ពេល​នេះ តារា​ប្រុស​រូប​នេះ​បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ស្ថាប័ន​ផ្សេង​ក៏​ពិត​មែន ប៉ុន្តែ​រូប​គេ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​​របស់ 2PM ដដែល។ នេះ​បើ​តាម គណៈ​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​របស់ 2PM។

នៅ​ពេល​បច្ចុប្បន្ន Taecyeon កំពុង​ជាប់​កាតព្វកិច្ច​យោធា។ តាម​ការ​ប៉ាន់​ប៉ុន្មាន​ទុក លោក គ្រោង​នឹង​ផុត​កាតព្វកិច្ច​បម្រើ​ជាតិ​នៅ​រង្វង់​ខែ​មិថុនា​ឆ្នាំ​ក្រោយ៕

ប្រភព៖ Koreaboo | sbs ប្រែ​សម្រួល៖ ទារិកា

មតិយោបល់