• 2018-08-15 03:33:44
  • ព័ត៌មាន

មូលហេតុ​ពិត...មុន​ជួប​គ្រោះ​ម៉ោង​២​យប់ ស៊ឹម សុវណ្ណារ៉ុង ថា មាន​ពពួក​អមនុស្ស​មក​បន្លាច​តៃកុង​ឡាន

  • 2018-08-15 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​អះអាង​របស់​ម្ចាស់​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ស៊ឹម សុវណ្ណារ៉ុង បាន​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​គ្រោះ​ក្រឡាប់​រថយន្ត​គួរ​ឲ្យ​តក់​ស្លុត​នោះ មាន​ពពួក​អ​មនុស្ស​មក​បន្លាច​អ្នក​បើក​បរ​របស់​លោក ទើប​ហេតុការណ៍​អាក្រក់​បាន​កើត​ឡើង។

តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង បាន​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​គួរ​ឲ្យ​តក់​ស្លុត​មួយ​កាល​ពី​ដើម​ខែ ត្រង់​ភូមិសាស្ត្រ​ស្រុក​ព្រះនេតព្រះ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទាំង​រំលង​អាធ្រាត្រ​ម៉ោង​២យប់ ដោយ​មិន​មាន​អ្នក​ណា​ដឹង។ រំលឹក​ទៅ​ដល់​ហេតុការណ៍ ស៊ឹម សុវណ្ណារ៉ុង បាន​រៀបរាប​ថា ពេល​នោះ គឺ​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ការ​ប្រគំ​តន្ត្រី​នៅ​ប៉ោយប៉ែត ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប ដោយ​កាត់​តាម​ខេត្ត​បន្ទាយ​មាន​ជ័យ។

មក​ដល់​ចំណុច​ភូមិ​សាស្ត្រ​ស្រុក​ព្រះនេតព្រះ លោក​បាន​ចូល​ចាក់​បំពេញ​ហ្គាស​សិន។ ពេល​ចូល​ចាក់​​ហ្គាស តារា​ចម្រៀង បាន​សួរ​អ្នក​បើក​ថា ងងុយ​អត់...អ្នក​បើក​បរ​ឆ្លើយ​វិញ​ថា អស់​កម្លាំង​បន្តិច​ដែរ ព្រោះ​បើក​ឡាន​២-៣​ថ្ងៃ​ជាប់​គ្នា​ហើយ យ៉ាង​ណា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

បើក​មក​បាន​ប្រមាណ បន្តិច គាត់(អ្នក​បើក​បរ)​ក៏​ថា បង​ខ្ញុំ​អស់​ដៃ​អស់​ជើង​ហើយ...សុំ​សម្រាក​សិន ហើយ​ខ្ញុំ​ក៏​សម្រាក​ពីរនាក់​គាត់​ដែរ...ប៉ុន្តែ​ហ្នុង​គាត់​ថា គេង​អត់​លក់​ចេះ​រសេះរសោះ...ហើយ​គាត់​ថា គាត់​ចេះ​តែ​ឃើញ​ក្មេង​ៗ​ជា​ច្រើន​លើ​ដើម​ឈើ​មក​បន្លាច​គាត់...ដល់​អីចឹង​ក៏​សម្រេច​បើក​ចេញ​ពី​កន្លែង​នោះ ប៉ុន្តែ​បាន​តែ​ប្រមាណ​ខ្ទង់ ៥០ម៉ែត្រ ឡាន​ស្រាប់​តែ​រេ​ចង្កូត​ធ្លាក់​ចូល​ទៅ​អន្លុង​នោះ​តែ​ម្ដង"។

អន្លុង​កន្លែង​រថយន្ត​របស់ សុវណ្ណារ៉ុង ធ្លាក់​នោះ ត្រូវ​បាន​អះអាង​ថា ជា​កន្លែង​ជើង​បក(កន្លែង​ដែល​កើត​គ្រោះ​ថ្នាក់​ញឹកញាប់) និង​មាន​រូបភាព​សាហាវ​ទៀត។ តារា​ចម្រៀង​ដដែល បាន​អះអាង​ថា កាល​ពី​ឆ្នាំ​មុន រថយន្ត​ផ្ទុះ​ឆេះ​តៃកុង​ឡាន​ស្លាប់ ហើយ​ឪពុក​កូន​៣-៤​នាក់​ជិះ​រ៉ឺម៉ក​ជាមួយ​គ្នា ហើយ​ត្រូវ​ឡាន​មក​ពី​មុខ​បុក​ធ្វើ​ឲ្យធ្លាយ​ពោះ​វៀន​ស្លាប់​នៅ​កន្លែង​នោះ​ទាំង​អស់។

រថយន្ត​ម៉ាក នីហ្សាន់ ណាវ៉ារ៉ា របស់ តារា​ចម្រៀង បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់ មុន​ពេល​ដល់​ទៅ​បាត​ស្រះ។ ទាំង ណារ៉ុង និង​តៃកុង​ឡាន បាន​ពុះពារ​រំដោះ​ខ្លួន​ចេញ​ពី​​រថយន្ត​មក​ដោយ​ខ្លួន​ឯង​មិន​មាន​អ្នក​ណា​ជួយ​ឡើយ ដោយ​សារ​ម៉ោង​២​រំលង​អាធ្រាត្រ​ទៅ​ហើយ។ "ទឹក​ដោះម្ដាយ​ថ្លៃ​ណាស់​បង ដែល​ខ្ញុំ​មិន​មាន​រឿង​ធ្ងន់ធ្ងរ...ពេល​នោះ ទ្វារ​ឡាន​ជាប់ Lock ទាំង​អស់ ប៉ុន្តែ​បង​តៃកុង​ឡាន ស្មារតី​គាត់​ហ្នឹង​ដែរ គាត់​ធាក់​ទម្លុះ​ទ្វារ​ចេញ​មក ហើយ​ទឹក​ហូរ​ចូល​ក្នុង​ឡាន...សំណាង​មែន​ទែន​បង​អើយ ដែល​មិន​អី!”។

ស៊ឹម សុវណ្ណារ៉ុង និង​តៃកុង​ឡាន បាន​រួច​ផុត​ពី​គ្រោះ​ធំ ដោយ​គ្រាន់​តែ​របួស​តិចតួច និង​មាន​អារម្មណ៍​តក់​ស្លុត។ ប៉ុន្តែ​រថយន្ត​ខូច​ខាត​យ៉ាង​ដំណំ ដោយ​ត្រូវ​ចំណាយ​ជួសជុល​អស់​ប្រមាណ ៥ពាន់​ដុល្លារ​អាមេរិក​ឯណោះ ដោយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​លោក​ខ្លាំង ព្រោះ​ជួប​គ្រោះ​ផង ការងារ​មិន​សូវ​មាន​ព្រោះ​ចំ​រដូវ​ភ្លៀង​ផង៕

រូបភាព៖ ផ្ដល់​ដោយ សុវណ្ណារ៉ុង

អត្ថបទ៖ ទារិកា

មតិយោបល់