• 2018-08-16 07:35:00
  • ជីវិតតារា

មក​ចូល​មើល​កន្លែង​ផ្ទុក​កាបូប​ តម្លៃ​រាប់​លាន​ដុល្លារ​របស់ Kylie Jenner (មាន​វីដេអូ)

  • 2018-08-16 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ឈាន​មក​ដល់​វ័យ​ ២១​ឆ្នាំ​ថ្មីៗ​ តារា​សម្ដែង​កម្មវិធី​ទូរទស្សន៍​ ម៉ូដែល​និង​សហគ្រិន​​ Kylie Jenner មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​ខ្ទង់​ជាង ៩០០​លាន​ដុល្លារ។ ដូច្នេះ​ហើយ​ស្ថាន​ភាព​រស់​នៅ​របស់​នាង ពិត​ជា​ឡូយ​ឆាយ​ និង​អស្ចារ្យ​ខ្លាំង​បំផុត​។

ថ្មីៗ​ តារា​រូប​នេះ​ទើប​តែ​បង្ហោះ​វីដេអូ​មួយ​ចូល​ទៅ​កាន់​បណ្ដាញ​សង្គម​វីដេអូ YouTube បង្ហាញ​ពី​កន្លែង​ផ្ទុក​កាបូប​របស់​នាង។ ទីតាំង​ផ្ទុក​កាបូប​របស់​នាង​គឺ​មាន​ដល់​ទៅ​៦​ធ្នើរ​ឯណោះ​ ដែល​ផ្ទុក​សុទ្ធ​ទៅ​ដោយ​កាបូប​ម៉ាក​ល្បី​ៗ​ដូច​ជា Hermes, Louis Vuitton, Chanel, Dior, Supreme, Saint Laurent ជាដើម​ ដែល​មាន​តម្លៃ​មិន​តិច​ជាង​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Zing ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី