• 2018-09-04 04:47:45
  • ព័ត៌មាន

អាណិត​ពន់ពេក អ្នក​កាត់​ត​វីដេអូ សេង ខេមរិន ឆ្លៀត​រត់​កង់​បី​ចិញ្ចឹម​ម្ដាយ ជួប​គ្រោះ​​ថ្នាក់​ស្លាប់​យប់មិញ

  • 2018-09-04 04:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សេង ខេមរិន ដែល​ត្រូវ​បាន​ដឹង​ថា ជា​អ្នក​កាត់​ត​វីដេអូ​នៅ​ផលិតកម្ម​មហាហង្ស បាន​រងគ្រោះ​រហូត​ដល់​បាត់បង់​ជីវិត​កាល​ពី​យប់​មិញ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ វេលាម៉ោងប្រហែល ១១ នាទី ៣០ នៅលើផ្លូវ ជាសុផារ៉ា ម្តុំ បុរីប៉េងហួតជាសុផារ៉ា។ នេះ​បើ​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ សុផល ដែល​អះអាង​ថា​ជា​សាច់​ថ្លៃ​របស់​អ្នក​រងគ្រោះ។

តាម​ព័ត៌មាន​បឋម ពី​កន្លែង​កើត​ហេតុ លោក ខេមរា បាន​បើក​រ៉ឺម៉ក​កង់៣ រេ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ស្លាប់។ ករណី​នេះ ក្រុម​គ្រួសារ​អះអាង​ថា ជនរងគ្រោះ​មិន​មាន​សេព​គ្រឿង​ស្រវឹង​មុន​ពេល​មាន​គ្រោះ​ឡើយ ហើយ​របាយការណ៍​ដែល​គ្រួសារ​ទទួល​បាន​ពី​សមត្ថកិច្ច គឺ​លោក​រង​គ្រោះ​តែ​ម្នាក់​ឯង មិន​មាន​ប៉ះពាល់​ជាមួយ​ភាគី​ណា​ផ្សេង​ទៀត​ឡើយ។

ចំណុច​គួរ​ឲ្យ​សង្វេគ ក្រុម​គ្រួសារ​សព កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​លុយ​កាក់​ច្រើន​ដើម្បី​ធ្វើ​បុណ្យ ដោយ​សារ​ជន​រងគ្រោះ ដែល​មាន​តែ​ម្ដាយ មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំង។

បច្ចុប្បន្ន​សព​អ្នក​រងគ្រោះ កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។ អាស្រ័យ​ហេតុ​នេះ បង​ប្អូន​មិត្តភ័ក្ដិ​របស់​សព អាច​ចូល​រួម​រំលែក​ទុក្ខ ទៅ​តាម​កម្លាំង​សទ្ធា​ជ្រះ​ថ្លា​រៀង​ៗ​ខ្លួន៕

រូបភាព៖ ហ្វេសប៊ុក​លោក ខេមរិន

អត្ថបទ៖ ទារិកា

មតិយោបល់