• 2018-09-14 05:19:49
  • ព័ត៌មាន

ពូកែមែន! ភរិយា ឆាយ វីរៈ​យុទ្ធ​ ​ត្រូវ​ជ្រើស​ដោយ​រាជ​រដ្ឋាភិបាល​​អាមេរិក​ ជាសហគ្រិនកម្ពុជាវ័យក្មេង

  • 2018-09-14 05:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​ តារា​ចម្រៀង​ លោក ​ឆាយ វីរៈ​យុទ្ធ​ អ្នកនាង សែ ចាន់ឌី ត្រូវ​បាន​ជ្រើស​រើស​ដោយ​​រាជ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឲ្យចូល​រួម​ក្នុង​កម្មវិធី ទស្សនកិច្ច​អ្នក​ដឹក​នាំ​អន្តរជាតិ (IVLP) ក្នុង​នាម​ជា​សហគ្រិន​នារី​កម្ពុជា​វ័យ​ក្មេង។

​នៅ​លើ​បណ្ដាញ​សង្គម​របស់​ម្ចាស់​បទ "គេ​មិន​បាន​ស្រលាញ់​យើង​ទេ​" ​បាន​សរសេរ​ថា ៖ "​​ជា​មោទនភាព​ណាស់​ដែល​ភរិយា​របស់​ខ្ញុំ ជា​សហគ្រិន​នារី​កម្ពុជា​វ័យ​ក្មេង​ត្រូវ​បាន​ជ្រើស​រើស ដោយ​រាជ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អោយ​ចូល​រួម​ក្នុង​កម្មវិធី ទស្សនកិច្ច​អ្នក​ដឹក​នាំ​អន្តរជាតិ (IVLP)។ ជូន​ពរ​អូន​សម្លាញ់ ជោគ​ជ័យ សុខ​សប្បាយ​ទាំង​ទៅ​ទាំង​មក​ណា​ប្រពន្ធ​សម្លាញ់"។

ភរិយា​របស់តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ត្រូវ​បាន​គេ​ដឹង​ថា ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​ល្បី​ល្បាញ​នៅ​ខេត្តកំពង់ចាម ដែល​ជាថៅកែម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​មាន​ដី​ច្រើន​ហិក​តា​ផង​ដែរ​ ​ដូច្នេះ​ហើយ ​អ្នក​នាង សែ ចាន់ឌី ក៏​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ផង​ដែរ​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់