• 2018-09-22 03:52:15
  • ព័ត៌មាន

ខ្លាំង! វីដេអូរាំបទ "Ddu-Du Ddu-Du" មានអ្នកចូលមើលដល់ជាង ១០០លានដង មិនធ្លាប់មានពីមុន

  • 2018-09-22 03:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ឯកត្តកម្ម​ថ្មី​មួយ​ទៀត​ហើយ​ របស់​ក្រុមចម្រៀង​ BLACKPINK សម្រាប់​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ "Ddu-Du Ddu-Du”។

វីដេអូ​បទ​ចម្រៀង​ផ្លូវការ​ "Ddu-Du Ddu-Du" របស់​ក្រុម​ចម្រៀង​ផលិតកម្ម​ YG នេះ​ពិត​ជា​នាំ​មុខមាត់​ដល់​ក្រុម​បំផុត។ ក្រោយ​ចេញ​ភ្លាមៗ​ បទ​​នេះ​បាន​បំបែក​ឯកត្តកម្ម​ជា​ច្រើន​បន្ត​បន្ទាប់​ចង​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​របស់​ K-Pop។ ដោយឡែក​ ពេល​នេះ​ BLACKPINK បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ថ្មី​ នៅពេល​វីដេអូ​បង្ហាញ​ក្បាច់​រាំ​របស់​ខ្លួន មាន​អ្នក​ចូល​មើល​ ដល់​ទៅ​ជាង ១០០លានដង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណនី​ Instagram ផ្លូវការ​របស់​ BLACKPINK កាល​ពី​ថ្ងៃ​ទី​ ២០ ខែកញ្ញា ឆ្នាំ ២០១៨៕

គិត​មក​ដល់​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​នេះ​ ចំនួន​អ្នក​ចូល​មើល​នៅ​តែ​បន្ត​កើនឡើងរហូត​ជាង ១១២ លានដងទៅហើយ៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម