• 2018-10-23 08:01:13
  • ព័ត៌មាន

មិន​ដល់២អាទិត្យទេ Charlie Puth មកហើយ សំបុត្រក៏ជិតអស់ដែរ តោះទៅយកឲ្យហើយ ប្រយ័ត្នអស់

  • 2018-10-23 08:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ចេះ​ដើរ​ទៅ​មុខ​មិន​ឈប់ ឯ​ថ្ងៃ​ដែល​អ្នក​គាំទ្រ​រង់​ចាំ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ Smart Mega Concert ក៏​ជិត​មក​ដល់​ដែរ ពោល​គឺ​សល់​ត្រឹម​តែ​ជាង​ ១ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។

សម្រាប់​ការ​ប្រគំ​តន្រ្តី​ដែល​មាន​តារា​ចម្រៀង​ខ្មែរ បូក​រួម​នឹង​តារា​អន្តរជាតិ Charlie Puth នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ២ វិច្ឆិកា ឆ្នាំ​ ២០១៨ ដោយ​លោក​អ្នក​អាច​យក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​គ្រប់​ Smart Shop ធំ​ទាំង​ ៨ នៅ​រាជធានី​ភ្នំពេញ និង​បញ្ចរ​ផ្ដល់​សំបុត្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Eden Garden។

កាន់​តែ​ងាយ និង​រហ័ស​ជាង​នេះ Smart បាន​ពង្រីក​ទីតាំង​ផ្ដល់​សំបុត្រ​ច្រើន​កន្លែង​ទៀត ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សិល្បៈ​ទាំង​អស់​បាន​រាំ​លេង​សប្បាយ​​ជុំ​គ្នា​នៅ​ខែ​ក្រោយ។ ចាប់​ពី​ពេល​នេះ​តទៅ អ្នក​អាច​ទៅ​យក​សំបុត្រ​ពេល​ណា​ក៏​បាន​ នៅ​គ្រប់​រោងភាពយន្ត Legend ទាំង​អស់ លើក​លែង​តែ Legend Premium ឬ​អាច​រក​បាន​នៅ Major Cineplex by Smart ទាំង​ ៣​ សាខា​នៅ​ភ្នំពេញ រៀងរាល់​ថ្ងៃ សៅរ៍ និង​អាទិត្យ និង​ស្ដង់​ផ្ដល់​សំបុត្រ​នៅ​ខាង​មុខ​អគារ​ Kid City។

លក្ខខណ្ឌ​ទទួល​បាន​សំបុត្រ មាន២គឺ៖

  • បញ្ចូល​ទឹក​ប្រាក់ ១០ ដុល្លារ សម្រាប់​ Premium Package ហើយ​បាន​មក​វិញ​ដូចជា​ សំបុត្រ Premium Pass ១ អាវ​យឺត ១​ បណ្ដោង​សោរ ១ Wristband១ ​ កាបូប​ស្ពាយ ១ និង Glow stick ១។
  • បញ្ចូល​ទឹក​ប្រាក់ ២ដុល្លារ សម្រាប់ Green Package ដើម្បី​ទទួល​បាន សំបុត្រ Green Pass ២ អាវ​យឺត​ ១ និង​កាបូប​ស្ពាយ​ ១។

បើ​ចង់​បាន​​សំបុត្រ​បន្ថែម អ្នក​អាច​ធ្វើ​តាម​លក្ខខណ្ឌ​ដដែល​​​ជា​ថ្មី​ម្ដង​ទៀត តែ​សូម​បញ្ជាក់​ថា ​ម្នាក់​អាច​ប្រើ​ប្រាស់​ឱកាស​នេះ​បាន​តែ​២​ដង​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា

មតិយោបល់