• 2018-11-01 13:54:05
  • ព័ត៌មាន

ដល់​ក គ្រាន់​លេង Style ប្លែក​បន្តិច សមាជិក​របស់ Twice ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់​ដៃ

  • 2018-11-01 13:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ Twice បាន​អបអរ​ពិធី​បុណ្យ Halloween និង​ខួប​៣​ឆ្នាំ​របស់​ក្រុម ជាមួយ ONCE នៅ​ឯ​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ពួក​គេ​ក្នុង​ឱកាស​នៃ​បុណ្យ​ខាង​លើ ជា​វេលា​ដែល​សមាជិក​ម្នាក់ បាន​ទទួល​ការ​រិះគន់​ពី​អ្នក​គាំទ្រ ចំពោះ​ការ​ស្លៀកពាក់​របស់​នាង។

នៅ​ក្នុង​ឱកាស​នោះ សមាជិក​នីមួយៗ បាន​បង្ហាញ​ពី​ការ​ស្លៀកពាក់ និង​តុប​តែង​ខ្លួន​ប្លែកៗ ស៊ី​នឹង​ព្រឹត្តិការណ៍ Halloween ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​ក្លៀវក្លា។ ងាក​មក​សំលៀកបំពាក់​របស់ Jihyo ឯណេះ​វិញ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ក្នុង​ចំណោម​អ្នក​គាំទ្រ ដោយ​សារ​តែ​នាង​បាន​ស្លៀក​រ៉ូប​ពណ៌​ត្នោត បន្សី​គ្នា​នឹង​អាវ​រោម​សត្វ​ដែល​មាន​ពណ៌​ស្រដៀង​គ្នា។

បន្ថែម​ពី​លើ​នេះ នាង​ក៏​បាន​គូរ​នូវ​សញ្ញា​ផ្សេង​ៗ​នៅ​មុខ​របស់​នាង​ផង​តាម​របៀប​ស្ត្រី​ជនជាតិ​ដើម​អាមេរិក។ ប៉ុន្តែ​អ្នក​គាំទ្រ​យល់​ថា នាង​ចង់​ធ្វើ​ឲ្យដូច​នឹង​តួអង្គ​គំនូរ​ជីវចល ម្ចាស់​ក្សត្រី Mononoke ប៉ុន្តែ​ការ​ច្នៃ​ម៉ូដ នៅ​មិន​ទាន់​ល្អ​ឥតខ្ចោះ។ យ៉ាង​នេះ​ក្ដី Jihyo បាន​បដិសេធ​ក្នុង​វីដេអូ​មួយ​ថា នាង​មិន​មែន​ជា Mononoke ទេ តែ​ជា​ស្ត្រី​ជនជាតិ​ដើម​ឥណ្ឌា Jihyo។

អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា "ការ​ស្លៀកពាក់​ជា​នារី​ជនជាតិ​ដើម​អាមេរិក​បែប​នេះ ខណៈ​នាង​មិន​មែន​ជា​ជនជាតិ​នោះ គឺ​ជា​ការ​ទទួល​យក​វប្បធម៌​របស់​គេ។ ដូច្នេះ​បញ្ឈប់​ទង្វើ​នេះ វប្បធម៌​របស់​ពួកយើង​មិន​មែន​ជា​សំលៀកបំពាក់​របៀប​នេះ​ឡើយ ឈប់​ទៅ ឆ្នាំ ២០១៨ ហើយ"។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​គាំទ្រ បាន​សន្និដ្ឋាន​ថា Jihyo និង​អ្នក​ច្នៃ​ម៉ូដ​របស់​នាង ទំនង​ជា​មិន​បាន​យល់​ដឹង​ពី​បញ្ហា​នេះ។ ដូច្នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្ញើសារ​ជា​អង់គ្លេស​ផង កូរ៉េ​ផង ទៅ​ផលិតកម្ម JYP Entertainment ពី​រឿង​ដែល​កើត​ឡើង និង​ស្នើ​សាមី​ខ្លួន​ផង ចេញ​មក​សុំ​ទោស ព្រម​ទាំង​ចៀសវាង​បញ្ហា​ដដែល​នា​ពេល​បន្ទាប់​ទៀត៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទារិកា

មតិយោបល់