• 2018-11-22 02:13:42
  • ព័ត៌មាន

HyunA និង E'Dawn ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ ជាមួយ​វីដេអូថ្មីបង្ហាញក្បាច់​រាំ​លក្ខណៈ​គូ​ស្នេហ៍

  • 2018-11-22 02:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចាក​ចេញ​ពី​ផលិតកម្ម Cube រួច​មក គូ​ស្នេហ៍​តារា​ល្បី HyunA និង E'Dawn នៅ​តែ​បន្ត​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​រវាង​គ្នា​កាន់​តែ​ខ្លាំង ខណៈ​ពួកគេ​បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ ដែល​បង្ហាញ​ពី​ក្បាច់​រាំ​​យ៉ាង​រស់​រវើក ស័ក្ដិសម​គ្នា​ឥត​ខ្ចោះ។

ក្នុង​វីដេអូ​នោះ​ដែរ ពួកគេ​បាន​បង្ហាញ​ក្បាច់​រាំ​បែប​ ហ៊ីប​ហប ដែល​មើល​ទៅ​គូ​ស្នេហ៍​មួយ​គូ​នេះ ពិត​ជា​រាំ​ស៊ី​ចង្វាក់​គ្នា​ជា​ខ្លាំង ស័ក្ដិសម​នឹង​ងារ​ជា #CoupleGoals មែន។

បន្ថែម​ពី​នេះ​ទៅ​ទៀត នៅ​​ចុង​បញ្ចប់​នៃ​វីដេអូ ពួកគេ​ទាំង​២ ថែម​ទាំង​បាន​​បង្ហាញ​កាយ​វិការ​លេង​សើច ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ មាន​ការ​ច្រណែន​នឹង​ទំនាក់ទំនង​របស់​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​ជា​ខ្លាំង៕

ទស្សនា​វីដេអូ​ខាងក្រោម៖​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់