• 2018-11-30 04:45:42
  • ព័ត៌មាន

សប្បាយម្ល៉េះទេ! ឃើញវីដេអូនេះ ទើបដឹង សុខ ពិសី មាន Fan ក្មេងៗច្រើន រោមឡើងជុំជិត

  • 2018-11-30 04:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ ២០១៨ នេះ តារាចម្រៀង សុខ ពិសី ប្រែជាសកម្មខ្លាំងក្នុងការចុះទៅជួប និងសួរសុខទុក្ខអ្នកគាំទ្រផលិតផលក្រែមលាបមុខ ហ្វែរ អែន ឡោហ្វលី នៅតាមតំបន់ ទាំងភ្នំពេញ និងនៅខេត្តមួយចំនួន ដោយចុះដល់លំនៅឋាន សាលារៀន និងផ្សារប្រជុំជនតែម្ដង។

បើតាមទំព័រ Facebook ផ្លូវការរបស់ស្រីស្អាតខាងលើបានបង្ហាញថាកាលពីថ្មីៗនេះ រូបនាង និងក្រុមការងារក្រែមលាបមុខ ហ្វែរ អែន ឡោហ្វលី បានឆ្លៀតទៅលេងអ្នកគាំទ្រដល់ខេត្តកំពង់ស្ពឺហើយ ដោយបោះទីតាំងសំខាន់នៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។ សកម្មភាពនេះ បានធ្វើឲ្យសិស្សានុសិស្សនៅទីនោះផ្អើលឈូឆរ និងរីករាយយ៉ាងខ្លាំង ក្រោយឃើញវត្តមានរបស់នាង។

បើតាមក្រុមការងារ ហ្វែរ អែន ឡោហ្វលី បានបញ្ជាក់ថា នេះគ្រាន់តែជាផ្នែកមួយនៃសកម្មភាពរបស់ តារាចម្រៀង សុខ ពិសី ដែលចុះទៅសំណេះសំណាលជាមួយអ្នកគាំទ្រប៉ុណ្ណោះ។ តាមពិត ស្រីស្អាតសាច់សខ្ចីរូបនេះ នៅមានសកម្មភាពផ្សេងៗក្នុងខេត្តតែមួយ ដូចជា ចុះទៅពញ្ញាក់អារម្មណ៍អ្នកគាំទ្រ និងអាជីវករនៅផ្សារថ្នល់ទទឹង ហើយបាននាំយកកាដូអនុស្សាវរីយ៍ជាច្រើនដើម្បីចែកជូនពួកគេទៀតផង។

វីដេអូនោះ នឹងបញ្ចេញលើទំព័រ Facebook ផ្លូវការរបស់ ហ្វែរ អែន ឡោហ្វលី ខេមបូឌា “Fair and Lovely Cambodia” ក្នុងពេលឆាប់ៗ។ ហ្វែរ អែន ឡោហ្វលី គឺជាក្រែមលាបមុខផ្សំពីវីតាមីនចម្រុះ អេ ប៊ី ស៊ី ឌី ធ្វើឲ្យមុខសភ្លឺរលោងជាងមុន៤ដង។

មុនបានទស្សនាវីដេអូពេញ តោះមកមើលសកម្មភាព Fan ចោមរោម សុខ ពិសី នៅវិទ្យាល័យនេះបន្តិចមើល៍៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម