• 2018-12-25 02:35:22
  • ព័ត៌មាន

កម្រណាស់! ប្រទះឃើញ កូនប្រុសពៅ Michael Jackson បង្ហាញខ្លួនដើរលំហែជាសាធារណៈ

  • 2018-12-25 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Blanket Jackson ដែល​ត្រូវ​ជា​កូន​ប្រុស​ពៅ​អតីត​ស្តេច​ចម្រៀង​ប៉ុប Michael Jackson ស្លៀកពាក់​ក្នុង​ឈុត​សាមញ្ញ​ធម្មតា បង្ហាញ​វត្តមាន​យ៉ាង​កម្រ​ជា​សាធារណៈ ខណៈ​រូប​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​លំហែ​នៅ​ទីក្រុង Calabasas។

ក្មេង​ប្រុស​វ័យ ១៦ ឆ្នាំ​រូប​នេះ ចេញ​ដើរ​ក្នុង​សម្លៀកបំពាក់​សាមញ្ញ​ខ្លាំង ជាមួយ​អាវយឺត​រូប​តួអង្គ Spider-Man ស្លៀក​ខោ​ខ្លី​ពណ៌​ខ្មៅ ខណៈ​ទៅ​ដើរ​ទិញ​សៀវភៅ​នៅ​ហាង Barnes & Noble។

តាម​រយៈ​រូបភាព​ដែល​ប្រមាញ់​បាន Blanket ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Prince Michael Jackson II ហាក់​បី​ដូច​ជា​កំពុង​ចំណាយ​ពេល​វិស្សមកាល​រដូវ​រងា​របស់​គេ​យ៉ាង​រីករាយ​ ដោយ​លំហែ​អារម្មណ៍​ជាមួយ​ការ​អាន​សៀវភៅ៕ ​​​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់