• 2018-12-25 09:25:45
  • ព័ត៌មាន

ចូល​​​រកស៊ី​​​លើ​​​ទឹក​​​កំពង់សោម​​​ភ្លាម ឡេង ណា​វ៉​ត្រា ប្រកាស​​​សង់​​​​ផ្ទះ​​​សំណាក់​​​ធូរ​​​ថ្លៃ មហា​ជន​​​គាំទ្រភ្លូកទឹកភ្លូកដី

  • 2018-12-25 09:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ទះ​​​សំណាក់​​​តម្លៃ​​១០​ទៅ​២៥ ដុល្លារ ក្នុង​​​១​យ​ប់ លើ​​​ទឹក​​​ដី​​​ក្រុង​​​ព្រះសីហនុ និង​​​​​មាន​​​នៅ​​​ក្នុង​​​បុរី ឡេង ណា​វ៉ា​ត្រា ក្នុង​​​ពេល​​​ឆាប់ៗ នេះ​​​បើ​​​ផ្អែក​​​តាម​​​ការ​​​​លើក​​​ឡើង​លើ​ ​ហ្វ៊េសប៊ុកផេ​ក​​​ផ្លូវការ​​​របស់​​​ឧកញ៉ា​​​វ័យ​​​ក្មេង​​​ប្រកាស​​​នៅ​​​ព្រឹក​​​នេះ​។​ ​ ​ការ​​​ប្រកាស​​​​នេះ ធ្វើ​​​ឡើង​​​ភ្លាមៗ បន្ទាប់​​​ពី​​​ឧកញ៉ា​​​វ័យ​​​ក្មេង​​​ដែល​​​កំពុង​​​តែ​​​មាន​​​ប្រជាប្រិយ​​​រូប​​​នេះ បាន​​​សម្ពោធ​​​​​គ​ម្រោង​​​​​វិនិយោគ របស់​​​​ខ្លួន​​​លើ​​​ផ្ទៃ​​​ដី​​១៥០​ហិតា ដែល​​​មាន​​​ទីតាំង​​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​៤ ក្នុង​​​ភូមិ ទូល​​​ទទឹង​​២ ឃុំ ទូល​​​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ចម្ងាយ​​​ប្រហែល​​២០​គីឡូម៉ែត្រ​​​ពី ក្រុម​​​កំពង់​​​សោម កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​កន្លង​​​ទៅ ជា​​​មួយ​​​នឹង​​​ដៃគូ​​​ជំនួញ​​​ម្នាក់​​​ទៀត​។​ ​ ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​​​សរសេរ​​​​លើ​​​ផេ​ក​​​លោក​​​​ព្រឹក​​ម្សិលមិញ​នេះ​​​​ថា៖​ ​" ពេល​​​ដែល​​​អញ្ជើញ​ទៅលេង​​​កំពង់សោម តើ ​​ពុក​​​ម៉ែ បង​ប្អូន​​​ចង់​​​គេង​នៅ​​​ផ្ទះ​​​​សំណាក់​​​ក្នុងតម្លៃ​​​ត្រឹម​១០​ទៅ​២៥ ដុល្លារ​​​ក្នុង​​​មួយ​​​យ​ប់​​​ដែរ​​​ឬ​​​ទេ​? បុរី​​​ឡេង​ណា​វ៉ា​ត្រា មាន​​​​បំណង​​​សង់​​​ផ្ទះ​​​សំណាក់​​​ក្នុង​​​តម្លៃ​​​ខាង​​​លើ នៅ លើ​​​ទឹក​​​ដី​​​ក្រុង​​​ព្រះសីហនុ ដើម្បី​​​ជួយ​​​សម្រួល​ឲ្យ​​​​ពុក​​​ម៉ែ​​​បង​​​ប្អូន​​​ដែល​​​ចង់​​​គេ​​​ង​​​នៅផ្ទះ​​​សំណាក់​​​ក្នុង​​​តម្លៃ​​​នេះ ពេល​អញ្ជើញ​​​ទៅ​​​លេង​​​សមុទ្រ​​​ម្ដងៗ​នោះ​។ រូប​​​ខ្ញុំ រួម​​​ជា​​​មួយ​​​ដៃ​​​គូរ​​​របស់​​​ខ្ញុំ នឹង​​​លើក​​​យក​​​​គ​ម្រោង​​​នេះ​​​ទៅ ពិភាក្សា​​​ជា​​​មួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​ខេត្ត ដើម្បី​​​រក​​​ទី​​​តាំង​​​ណា​​​មួយ សម​រម្យ​​​ដើម្បី​សាងសង់​​ គ​ម្រោង​​​នេះឡើង ឬ ក៏​សង់​​​នៅ ក្នុង​​​បុរី​​​របស់​​​ខ្ញុំ​​​ដែល​​​បាន​នឹង​​​កំពុង​​​ដំណើរ​​​ការ​​​លក់​​​នេះ​​​តែ​​​ម្ដង​។ បើ​ពុក​​​ម៉ែ​​​បង​​​ប្អូន​​​គាំទ្រ​​​នូ​វ​​​គ​ម្រោង​​​នេះ​​ សូមមេត្តា ​​ជួយ​​​ផ្ដល់​​​នូ​វ​​​មតិ​​​យោបល់​ផង ! សូម​​​អរគុណ​។​"​ ​ ​គ​ម្រោង​​​សាង​​​សង់​​​ផ្ទះ​​​សំណាក់​​​ធូរ​​​ថ្លៃ​​​​នេះ បាន​​​ធ្វើ​​​ឲ្យ​​​មហា​ជន​​​ចាប់​​​អារម្មណ៍​​​ជា​​​ខ្លាំង ស្រប​​​ពេល​​​ទី​​​ក្រុង​​​ព្រះសីហនុ​​ កំពុង​​​តែ​​​មាន​​​អ្នក​​​វិនិយោគ​​​ចិន​​​ជា​​​ច្រើន​​​សម្រុក​​​ចូល​​​មក​​​រក​​​ស៊ី​​​ជា​​​ច្រើន​​​នៅ​​​ទី​​​នោះ ហើយ​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ ដី​​​និង​​​ផ្ទះ​​​សំណាក់​​​នៅ​​​ទី​​​នោះ​​​​ឡើង​​​តម្លៃ​​​ថ្លៃ និង​​​ធ្វើ​​​ឲ្យ​​​ប្រជា​ជន​​​​ដែល​​​មាន​​​ចំណូល​​​តិច​​​មិន​​​ហ៊ាន​​​ទៅ​​​លេង​។ ​គ្រាន់​​​តែ ​​បង្ហោះ​​​ភ្លាម​​​ធ្វើ​​​ឲ្យ​​ អ្នក​​​លេង បណ្ដាញ​​​ស​ង្គ​ម​​​ជា​​​ច្រើន បាន​Share និង Comment ទ្រាំទ្រ​​​ជា​​​ខ្លាំង​។​ ​ ​ប្រសិន​​​បើ​​​គ​ម្រោង​​​ខាង​​​លើ ធ្វើ​​​ឡើង​​​ដូច​​​ការ​​​លើក​​​ឡើង​​​ពិត​​​មែន​​​នេះ និង​​​ធ្វើ​​​ឲ្យ​​​ប្រជា​ជន​​​ដែល​​​​មាន​​​បំណង​​​ទៅ​​​លេង​​​ក្រុង​​​កំពង់​​​សោម ហើយ​​​ចង់​​​បាន​​​​ផ្ទះ​​​សំណាក់​​​ធូរ​​​ថ្លៃ ពិត​​​ជា​​​​ងាយ​​​ស្រួល​​​ខ្លាំង ខណៈ​​​​​ទីតាំង​​​នោះ​​​បុរី​​​របស់​​​លោក​​​នៅ​​​​មិន​​​ឆ្ងាយ​​​ប៉ុន្មាន​​​ពី​​​​​ក្រុង​​​កំពង់​​​សោម​​​ឡើយ​។ មហា​ជន​​​សង្ឃឹម​​​ថា ចំនួន​​​អ្នក​​​ទេសចរណ៍​​​​ជាតិ និង​​​មាន​​​ការ​​​​កើន​​​ឡើង​​​វិញ ប្រសិន​​​បើ​​​មាន​​​ផ្ទះ​​​សំណាក់​​​មាន​​​តម្លៃ​​១០ ទៅ ២០ ដុល្លារ​​​ក្នុង​​១​យ​ប់​​​កាន់​​​តែ​​​ច្រើន​​​នោះ​។​ ​ ​ជុំ​​​វិញ​​​រឿងរ៉ាវ​​​លម្អិត ​​នៃ​​​ការ​​​ធ្វើ​​​ផ្ទះ​​​សំណាក់​​​ក្នុង​​​តម្លៃ​​​ធូរ​​​ថ្លៃ ដូច​​​បាន​​​រៀបរាប់​​​ខាង​​​លើ ក្រុម​​​អ្នក​​​សារ​ព័ត៌មាន​​​យើង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​​បញ្ជាក់​​​លម្អិត​ពី​​​ឧកញ៉ា​​ ​ដែល​​​មាន​​​ប្រវត្តិ​​​អតីត​​​ជា​​​​ពល​ករ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​កូរ៉េ​​​បាន​​​នៅ​​​ឡើយ​​​ទេ ។​

​ប្រសិន​​​បើ អតិ​ថិ​ជន​​​ចាប់​​​អារម្មណ៍​​​លើ​​​គ​ម្រោង​​​ដី​ឡូ​តិ៍ ​​បុរី​​​ឡេង ណា​វ៉ា​ត្រា​​​នៅ ក្រុងព្រះសីហនុ ​​សូម​​​ប្រ​ញ៉ាប់​​​ឡើង​​​ដី​​​មួយ​ឡូត៍​ចាប់ពី 4950$ ហើយ​​​កាន់​​​តែ​​​អស្ចារ្យ​​​ក្រុម​​​ហ៊ុន​​​​ប​ញ្ចុះ​តម្លៃ 4000​ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ សល់​ត្រឹម​4950​ដុល្លារ​ប៉ុណ្ណោះតំ​លៃ​មិនទាន់​ប​ញ្ចុះ​ចាប់ពី​8950$​ឡើងទៅ កក់​មុន​ត្រឹម 50%​បង់​រំសល់អ​ត់​ការ​ប្រាក់ ។​ ​ ​ទំហំ​​​ដី​​​មាន​​​រហូត​​​ដល់​​​ទៅ 150​ហិចតា និង​​​ត្រូវ​​​អភិ​វ​ឌ្ឈ​ន៍​ដីឡូ​តិ៍ សម្រាប់សង់​ខុន​ដូ សង់​វិឡា​ និង​​សង់​ផ្ទះល្វែង ឬសង់​រី​ស៊​ត ជា​​​ដើម​។

  • ​20m×20m ផ្លូវ បេតុង​20m​ប្លង់​ខុន​ដូ​
  • ​20mx30m ផ្លូវ​បេតុង 14m ប្លង់​ខុន​ដូ រី​ស៊ត​ឬ ឃ្លាំង​
  • ​8.4mx17m ប្លង់​វិឡា ផ្លូវ​បេតុង​10m​
  • ​5m x 20m ប្លង់​សំ​រាប់សង់​ផ្ទះជួល​ផ្លូវ​ថ្ម​មិ​ច​8m​
  • ​4.2x17m. ប្លង់​សំ​រាប់សង់​ផ្ទះល្វែង ផ្លូវ​បេតុង​10m​

​ទីតាំង​ចេញពី​ផ្សារ​វាលរេញ ៤​គីឡូម៉ែត្រ ជិះ​តាម​ផ្លូវជាតិ​លេខ​៤​ដល់​បង្គោល​km ១៨៩​បត់​ស្ដាំ ភូមិ ទួល​ទទឹង​២ ឃុំ​ទួល​ទឹង ស្រុក​ព្រៃ​ន​ប់ ក្រុងព្រះសីហនុ ។ លេខ​​​ទូរ​ស័ព្ទ​​​​ទំនា​ក់​​​ទំនង ស​067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472​ ៕ ​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់