- 2018-12-28 01:49:00
- ព័ត៌មាន
Bella Ranee និង Weir Sukollawat រម្លឹកគ្រាកាលជួបគ្នាលើកដំបូង
- 2018-12-28 01:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bella Ranee និង Weir Sukollawat រម្លឹកគ្រាកាលជួបគ្នាលើកដំបូង
ចន្លោះមិនឃើញ
ទោះបីកម្របង្ហាញភាពស្និទ្ធស្នាលខ្លាំងដូចគូស្នេហ៍គេដទែ ប៉ុន្តែ Weir Sukollawat និង Bella Ranee តែងធ្វើឲ្យគ្រប់គ្នាសរសើរនឹងភាពស្មោះស្ម័គ្រ និងក្ដីស្រឡាញ់របស់ពួកគេមានឲ្យគ្នា។
ដោយឡែក និយាយក្នុងបទសម្ភាសមួយជាមួយនឹង GQ Thailand តារាសម្ដែង Weir Sukollawat បានបង្ហើបពីពេលដែលលោកជួបជាមួយ Bella ដំបូង។
“ខ្ញុំបានជួព អូន Bella លើកដំបូងនៅពេលយើងថតរឿងជាមួយគ្នា។ ពេលនោះ នាងទើបតែចាប់ផ្ដើមចូលប្រឡូកសិល្បៈប៉ុណ្ណោះ។ ខ្ញុំព្យាយាមនិយាយលេងជាមួយនាងពីនេះពីនោះ ប៉ុន្តែនាងមិននិយាយជាមួយខ្ញុំច្រើនទេ”។ នេះបើតាម Weir បានបញ្ជាក់។
លោកនៅបន្តថា៖ "ពេលខ្លះខ្ញុំនិយាយសើចកំប្លុកកំប្លែងជាមួយនាង ប៉ុន្តែយើងមិនបានទាក់ទងគ្នាញឹកញាប់អីទេកាលនោះ”។
ចំណែក Bella វិញក៏បានរម្លឹកកាលពីជួប Weir ដំបូងដែរថា៖ "ខ្ញុំធ្វើការជាមួយគាត់ដំបូងពេលថតរឿងមួយដែលមិនអាចបញ្ចាំងបាន អ៊ីចឹងហើយទើបមនុស្សជាច្រើនឆ្ងល់ថា តើពួកខ្ញុំជួបគ្នាដំបូងដោយរបៀបណា”៕