• 2019-01-14 08:58:54
  • ព័ត៌មាន

គួរ​លើក​ទឹក​ចិត្ត! តារា​ល្បី​ៗ​ខ្មែរ ស្រុះ​គ្នា​ក្នុង​ការងារ​សប្បុរសធម៌​ រក​ថវិកា​សម្រាប់​ជួយ​ជន​ក្រីក្រ​

  • 2019-01-14 08:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​ល្បី​ៗ​ប្រមាណ​ជា​៣០​រូប ​បាន​រួម​ដៃ​គ្នា​បង្ក​ឲ្យ​មានការ​សប្បាយរីករាយ​យ៉ាង​កក្រើក​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​ លើក​ទី​១០​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្មី​ៗ​នេះ។

សិល្បករ​ល្បី​ៗ​ទាំង​នោះ​មាន តារា​ចម្រៀង កញ្ញា ឱក សុគន្ធ​កញ្ញា ,​លោក ឆន សុវណ្ណ​រាជ អ្នកនាង ទូច ស្រី​ល័​ក្ខ ,​លោក ហ្សូ​ណូ ,​លោក ដួង វីរៈ​សិទ្ធ កញ្ញា វីរៈ និច្ច ,​លោក ច​ន អេឡិចហ្សូរ៉ា ,​កញ្ញា ឌី សូ​នី​តា ,​លោក ឆាយ វីរៈ​យុទ្ធ ,​កុមារា ឆេង ប្រសិទ្ធ​រួម​ទាំង​តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

ពួក​គេ​ម្នាក់​បាន​ច្រៀង និង​រាំ​បទ​ចម្រៀង​២-៣បទ​រៀង​ៗ​ខ្លួន បង្ក​ភាព​សប្បាយ​រីករាយ​មែន​ទែន​នា​ឱកាស​នោះ។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ព្រឹត្តិការ​សប្បុរសធម៌​នេះ បាន​ឲ្យ​ដឹង​ថា កម្មវិធី​សប្បុរសធម៌​នេះ​ បាន​ឈាន​មក​ដល់​លើក​ទី​១០ ហើយ​​។ គំនិត​ដើម គឺ​ធ្វើឡើង​ដើម្បី​ប្រមូល​ថវិកា សម្រាប់​ការងារ​មនុស្សធម៌ ដូច​ជា​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះ​ខាត កុមារ​កំព្រា ចាស់ជរា និស្សិត​ជួប​ការ​ខ្វះខាត ​និង​អ្នក​សិល្បៈ​ចាស់ជរា មាន​ជំងឺ​បាត់បង់​សមត្ថភាព​ជាដើម។

កញ្ញា ឱក សុគន្ធ​កញ្ញា ម្នាក់​ក្នុង​ចំណោម​តារា​ល្បី​ទាំង​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ បាន​លើក​ឡើង​ថា ខ្លួន​ឯង​ផ្ទាល់ សប្បាយ​រីករាយ​ណាស់​ដែល​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ដែល​រៀប​ចំ​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នាង​ថា សង្ឃឹមថា កម្មវិធី​នេះ​ហ្នឹង​មាន​ជា​ហូរហែ​ទៀត​នា​ពេល​មុខ ហើយ​នាង​រីករាយ​នឹង​ចូល​រួម​ជា​ថ្មី​ប្រសិន​បើ​ការ​រៀប​ចំ​អំណោយ​ផល​ដល់​ពេល​វេលា​របស់​នាង។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​សប្បុរសធម៌​លើក​ទី​១០ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ គណៈអធិបតីមាន លោក ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា លោក ពិន ចំណាន សមាជិក​គណៈកម្មាធិការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​ លោក ហ៊ុន ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ជេត ជាលី សកលវិទ្យាធិការ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​ដើម បាន​ផ្ដល់​ជូន​នូវ​លិខិត​សរសើរ​ជូន​សិល្បករ​រៀង​ខ្លួន ទុក​ជា​ថ្លែង​អំណរគុណ​ចំពោះ​ពួក​គេ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ច្រៀង​ និង​រាំ​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ទាំងមូល​ដោយ​មិន​គិត​កម្រៃ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម