- 2019-01-18 02:45:00
- ព័ត៌មាន
មួយជីវិតរៀបការម្តង! នី រតនា ចាយប្រាក់អស់ជិត១ម៉ឺនដុល្លារ លើសម្អាងការ
- 2019-01-18 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយជីវិតរៀបការម្តង! នី រតនា ចាយប្រាក់អស់ជិត១ម៉ឺនដុល្លារ លើសម្អាងការ
ចន្លោះមិនឃើញ
ថ្ងៃជ័យរបស់ម្ចាស់បទ "នារីក្នុងសុបិនបង គឺជាអូន" បានរំកិលមកដល់ហើយ ដោយព្រឹកនេះបានរៀបចំពិធីហែជំនូន ដោយមានសាច់ញាតិចូលរួមច្រើនកុះករ។ ដោយឡែក បើនិយាយពីតម្លៃសម្អាងការសម្រាប់ពិធីមង្គលការទាំងមូល ត្រូវបានគេទម្លាយឲ្យដឹងថា ចាយប្រាក់អស់ ៨ពាន់ដុល្លារ (តម្លៃស្គាល់គ្នា)។
អ្នកនាង ស្រីម៉ុច ម្ចាស់សម្អាងការស្ទីលថ្មីស្រីតុប ប្រាប់ថា បានរៀបចំចំនួន១២ ឈុត សម្រាប់អាពាហ៍ពិពាហ៍របស់លោក នី រតនា និង កញ្ញា ហេង សុវណ្ណភក្ដិណា សុទ្ធតែជាឈុតស្អាតៗ ថ្មីៗ និងតាមបែបបុរាណប្រពៃណីតែម្ដង។ សម្រាប់ពិធីសូត្រមន្តនៅល្ងាចម្សិលមិញ មានចំនួន ៥ ឈុត រីឯពេលព្រឹកនេះមាន ៤ឈុត និង ពេលល្ងាច មាន៣ ឈុត។ ចំពោះ រ៉ូបកាត់នំ នៅពេលរាត្រី វិញ ម្ចាស់សម្អាងការ មាន២សាខា នៅកំពង់ចាមនិងរាជធានីភ្នំពេញ បង្ហើបថា កូនក្រមុំប្រើឈុតខ្លួនឯងផ្ទាល់។
ពិធីមង្គលការរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងកូនស្រីអ្នកជំនួញធំរូបនេះ ទាំងផ្កាភ្ញីរៀបចំនៅមុខរោង និងគ្រឿងរណ្ដាប់ផ្សេងៗ សុទ្ធតែប្រណិតៗ ដោយចំណាយប្រាក់អស់ច្រើនម៉ឺនដុល្លារ។ ចំពោះ ពិធីទទួលភ្ញៀវកិត្តិយសនាពេលល្ងាចធ្វើឡើងនៅ ដឺព្រេមៀសេនធ័រ សែនសុខ (អាគារ D,E) ៕