• 2019-01-19 03:41:02
  • ព័ត៌មាន

មើល​វីដេអូ​នេះ បាន​ដឹង​តារា​ល្បី​ៗ​ខ្មែរ​នៅ​ល្អ​ជាង​ឆ្ងាយ ខណៈ​តារា​បរទេស​ទុក​អ្នក​គាំទ្រ​ដូច​សំរាម

  • 2019-01-19 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ម្ដង​ម្កាល តារា​ល្បី​ៗ​ខ្មែរ រង​ការ​រិះគន់​ពី​មហាជន ក៏​ដូច​ជា​អ្នក​គាំទ្រ​ថា​វាយ​ឬក ឬ​មាន​ចរិត​ឆ្មើង​ឆ្មៃ​នៅ​ទី​សាធារណៈ​ក៏​ពិត​មែន ប៉ុន្តែ​បើ​មើល​វីដេអូ​នេះ​ហើយ បាន​ដឹង​ថា តារា​ខ្មែរ​យើង​នៅ​ល្អ​ជាង​ឆ្ងាយ​បើ​ធៀប​ជាមួយ​តារា​អន្តរជាតិ។

សំអាង​លើ​វប្បធម៌​និយម​សេរី តារា​អន្តរជាតិ​ល្បី​ៗ​ដែល​មាន​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ហាក់​មិន​អើ​ពើ ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​គាំទ្រ​ដែល​បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​សម្រាប់​គេ​ឡើយ។ មិន​ត្រឹម​មិន​អើ​ពើ តារា​ខ្លះ​ថែម​ទាំង​បញ្ចេញ​អាកប្បកិរិយា​មិន​សម​រម្យ​ដូច​ជា វាយ ឬ​ដើរ​ចេញ​ពី​ការ​សម្ដែង​របស់​ពួក​គេ​ផង។

ដោយ​សារ​តែ​បែប​នេះ អ្នក​គាំទ្រ​ខ្លះ ដល់​ថ្នាក់​ហូរ​ទឹក​ភ្នែក​រហាម​មើល​ទៅ​គួរ​ឲ្យ​អាណិត។ សកម្មភាព​របស់​តារា​ល្បី​ៗ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា​ការ​មាក់ងាយ និង​ទុក​អ្នក​គាំទ្រ​ដូច​សំរាម ខុស​ពី​តារា​ខ្មែរ​យើង ដែល​មាន​ភាព​សមសួន​ជាង និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ តោះ...ទៅ​មើល​សកម្មភាព​តារា​អន្តរជាតិ​ទាំង​នេះ​ទាំង​អស់​គ្នា!

សិល្បករ​ខ្មែរ​ស្វាគមន៍​អ្នក​គាំទ្រ​កាល​កម្មវិធី​អាណាចក្រតារា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម