- 2019-01-24 03:35:00
- ព័ត៌មាន
ទោះជាប់តំណែងលេខ២ ស្រីលី ឈ្នះពានដល់ទៅ៣ពីកម្មវិធី Miss Planet Cambodia
- 2019-01-24 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះជាប់តំណែងលេខ២ ស្រីលី ឈ្នះពានដល់ទៅ៣ពីកម្មវិធី Miss Planet Cambodia
ចន្លោះមិនឃើញ
កម្មវិធីប្រកួតសម្រស់ដ៏ធំមួយក្នុងស្រុក Miss Planet Cambodia ទើបតែបញ្ចប់កាលពីថ្ងៃទី ១៧ខែមករាកន្លងទៅនេះ ដោយជ័យលាភីលេខ១បានទៅលើ រីចំណាន កល្យាន ហើយលេខ២បានទៅលើ លឹម សាំងលី ព្រមទាំងពានផ្សេងៗចំនួន២បន្ថែមទៀត។
ថ្លែងមកកាន់ Sabay ស្រីលី បានបញ្ជាក់ប្រាប់ថា ទោះបីជាខ្លួនទទួលបានចំណាត់ថ្នាក់លេខ២ក៏ពិតមែនប៉ុន្តែមានលទ្ធភាពឈ្នះពានសរុបដល់ទៅ៣ឯណោះ គឺទី១ គ្រងតំណែងជាកញ្ញាឯក ភពផែនដី ជ័យលាភីលេខ ២ តំណាងប្រទេសកម្ពុជា ទី២ គ្រងតំណែងជាកញ្ញាឯកប្រជាប្រិយភាព វៃឆ្លាត និងអត្តចរិតល្អ ហើយទី៣ គ្រងតំណែងជាកញ្ញាឯក ដែលគ្រងឈុតប្រពៃណីខ្មែរស្រស់ស្អាតជាងគេ។
ស្រីលីបន្តថា "ខ្ញុំពិតជារំភើបនិងសប្បាយរីករាយមែនទែន ដែលមានឱកាសចូលរួមប្រលងកម្មវិធីប្រកួតសម្រស់នេះ ហើយបន្ទាប់ពីនេះខ្ញុំនឹងព្យាយាមចុះជួយធ្វើកិច្ចការសង្គមឲ្យបានច្រើន ដើម្បីជួយក្មេងៗក្រីក្រ និងសាលាដែលខ្វះខាត។" តារាម៉ូដែលនេះបន្តទៀតថា ខ្លួននៅតែខិតខំរៀនបន្ថែមនូវ សិល្បៈវប្បធម៌ខ្មែរ ដើម្បីជួយថែរក្សាគ្នាឲ្យបានគង់វង្សយូរអង្វែង។ គោលបំណងមួយទៀតរបស់ ស្រីលី គឺបន្តការដើរម៉ូដនិងចង់ចូលរួមបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងកម្មវិធីធំៗក្នុងពេលខាងមុខ៕