• 2019-01-31 02:50:00
  • ព័ត៌មាន

ស្រស់​ស្អាត​បែប​ប្រពៃណី​ខ្មែរ! ឈុត​តំណាង​ជាតិ​ Miss Global Cambodia ត្រៀម​ប្រកួត​នៅ​ហ្វីលីពីន

  • 2019-01-31 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​នេះ​កញ្ញា ហង្ស សូរិយ៉ាន់ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​ Miss Global International ដែល​កាល​ពី​ឆ្នាំ​មុន​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា។

មិន​ខុស​ពី​កម្មវិធី​ប្រកួត​សម្រស់​ផ្សេងៗ តំណាង​បេក្ខភាព​ពី​ប្រទេស​នីមួយ​ៗ​គឺ​តម្រូវ​ឲ្យ​មាន​ឈុត​តំណាង​ជាតិ​ជា​ចាំ​បាច់។ បើ​តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ូ រេមី អ្នក​​ទទួល​បន្ទុក​តំណាង​បវរកញ្ញា​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ឈុត​ដែល​កញ្ញា សូរិយ៉ាន់ គ្រង​គឺ​ជា​ឈុត​ "នាង​នាគ" ឧបត្ថម្ភ​ពី​សំអាង​ការ​ហង្ស ដែល​​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ប៉ុន្តែ​វា​អត្ថន័យ​ល្អ​និង​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​បែប​ខ្មែរ។

ឈុត​នេះ​គឺ​កែច្នៃ​ពី​ឈុត​ដែល​កូន​ក្រមុំ​តែង​តែ​គ្រង​នៅ​ក្នុង​កម្មវិធី​មង្គល​ការ ប៉ុន្តែ​មាន​ការ​បន្ថែម​នូវ​ពណ៌​ក្រហម​លេច និង​មកុដ​អប្សរា​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​លេច​ធ្លោ។ នេះ​គឺ​ជា​ឈុត​ដំបូង​ហើយ​​ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​នេះ ខណៈ​ដែល​ឈុត​ស្អាតៗ​ខ្លះ​ទៀត​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​​នេះ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ហ្វីលីពីន៕

រូបភាពពី​ទំព័រ​ហ្វេសប៊ុក Miss Global Cambodia

អត្ថបទ៖ ធារ៉ូ

មតិយោបល់