• 2019-02-11 06:02:27
  • ព័ត៌មាន

រឿងភាគ​បុរាណជា​ប្រវត្តិសាស្ត្រចិនជា​ច្រើនកំពុង​តម្រង់ជួរ​ បង្ហាញ​ខ្លួនជាបន្តបន្ទាប់ឆ្នាំ ២០១៩

  • 2019-02-11 06:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ​ជា​ច្រើន​សម្រុក​មក​ជា​បន្តបន្ទាប់​ ដើម្បី​បង្ហាញ​ទស្សនីយភាព​ផ្សេងៗ​របស់​ខ្លួន​ជូន​សម្រាប់​ទស្សនិកជន។ ក្នុង​នោះ​ក្រៅ​ពី​រឿង​សម័យ​ រឿង​ភាគ​បុរាណ​ចិនជា​ប្រវត្តិសាស្ត្រ​មិនតិច​ទេ កំពុង​តម្រង់​ជួរ​គ្នា​ជា​បន្តបន្ទាប់​ នៅ​ឆ្នាំ ២០១៩​នេះ។

ចង់​ដឹង​ថា​ តើមាន​រឿង​អ្វី​ខ្លះ ហើយ​តារា​ណា​ខ្លះ​នឹង​មាន​មុខ​ក្នុង​រឿង​ទាំង​នោះ សូម​មកជ្រាប​ទាំង​អស់គ្នា។

១. រឿង​ The Imperial Age

ជា​ស្នាដៃ​ដឹកនាំ​សម្ដែង​របស់​អ្នក​ដឹកនាំ​ Gao Xixi និង​ជា​ខ្សែភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​កាល​ពី​សម័យ​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ ១៣០០ អំឡុង​រជ្ជកាល​ Ming។ រឿង​នេះ​នឹង​សម្ដែង​ដោយ​ តារាសម្ដែង​ William Feng សម្ដែង​ជា​អធិរាជ Zhu Di និង​តារាជើងចាស់ Chen Baoguo, Zhang Fengyi រួមជាមួយ Heidi Wong។

២. រឿង The Gods

រឿង​នេះ​ជា​ការ​សហការ​ដឹកនាំរបស់​លោក​ Yang Xiaomin និង​ Lu Ling។ “The Gods” ជា​ភាពយន្ត​ដែល​យក​មក​ផលិត​ថ្មី​ ផ្អែក​តាម​ប្រលោមមលោក​សតវត្ស​ទី ១៦ មាន​ចំណងជើង​ថា​ "Investiture of the Gods”។ ក្នុង​រឿង​នេះ​តួឯក​ធ្លាក់ទៅ​លើ Luo Jin សម្ដែង​ជា​ Yang Jian ជាមួយ​នឹង​ Wang Likun សម្ដែង​ជា​ Daji, Zhang Bo សម្ដែង​ជា​ស្ដេច​ Wu និង​ Deng Lun សម្ដែង​ជា​ ស្ដេច​កញ្ជ្រោង។

៣. រឿង​ Peace in Palace

រឿង​នេះ​វិញ​បង្ហាញ​​​ពី​សម័យ​ Tang ពិសេស​រឿងរ៉ាវ​នៃ​ទំនាក់ទំនង​សែរាជវង្ស ពិសេស​បងប្អូន​ Li Jiancheng និង​ Li Shimin បុត្រា​របស់​ស្ដេច​ Gaozu។ "Palace In The Peace” ដក​ស្រង់​ចេញ​ពី​រឿង​ប្រលោមលោក​មាន​ចំណងជើង​ថា​ "Li Shimin: From Xuanwu Gate to Peace in Chang’an”។ ក្នុង​រឿង​នេះ​ តារាសម្ដែង​វ័យ​ ២៧ឆ្នាំ Qin Junjie នឹង​សម្ដែងជា​តួ​ Li Shimin ឯ Han Dong សម្ដែង​ជា​ Li Jiancheng។ ក្រៅពី​នោះ​ក៏មាន​ Zhang Hanyu សម្ដែងជា​តួ​ Wei Zhang ក៏ដូចជាតារាជា​ច្រើនទៀត​មាន​ Li Xuejian, Shu Chang និង​ Helen Yao។

៤. រឿង​ The Longest Day in Chang’an

នេះ​ជាភាពយន្ត​ភាគ​បែប​ប្រយុទ្ធ​មួយ​ទៀត​ចេញ​ពី​សម័យ​នៃរជ្ជកាល Tang ដែល​បង្កប់​នូវ​រឿង​រ៉ាវ​ឃាតកម្ម​ នាំឲ្យ​មាន​រឿង​រ៉ាវ​រង្គោះរង្គើ​ពេញ​អាណាចក្រ។ អាថ៌កំបាំង​ជាច្រើន​ត្រូវ​បាន​លាក់​ទុក​ជា​បន្តបន្ទាប់​ ហើយ​ក៏​ត្រូវ​លាត​ត្រដាង​បន្តិចម្ដងៗ​ក្នុង​រឿង​នេះ។ "The Longest Day in Chang’an” សម្ដែង​ដោយ​ Lei Jiaying និង Jackson Yee។

៥. រឿង Qing Yu Nian

ចំណែក​រឿង​នេះ​ ដកស្រង់​ចេញ​ពី​សៀវភៅមាន​ឈ្មោះ​ដូចគ្នា​នេះ​ ដែល​បង្ហាញ​ពី​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ Fan Xian ដែល​ជួប​រឿង​ហេតុ​ជា​ច្រើន​ក្នុងជីវិត​ ពិសេស​ក្រោយ​មិត្តល្អ​ម្នាក់​របស់​លោក​ហ៊ាន​បូជាជីវិត​ ដើម្បី​ជួយ​ជីវិត​លោក។ ជាក់ស្ដែង​រឿង​នេះ​សម្ដែង​ដោយ​ Zhang Ruoyun, Li Qin និង​ Chen Daoming។

៦. រឿង Novoland: Eagle Flag

សម្រាប់​ភាពយន្ត​នេះ​ ចង់​បង្ហាញ​ពី​មិត្ត​ល្អ ៣​នាក់​ដែល​នាំ​គ្នា​ងើប​ឈរតស៊ូ ប្រឆាំង​នឹង​ក្រុម​អ្នក​ចម្បាំង​ដែល​ប្រើ​អំណាច​មក​ជិះ​សង្កត់​ និង​រំលោភ​ទឹកដី​របស់​ពួកគេ។ សម្ដែង​ដោយ​តារា​សម្ដែង​ Liu Haoran, Song Zu’er និង Chen Ruoxuan។

៧. រឿង Royal Nirvana

សាច់​រឿង​សម្ដែង​ដោយ​ Luo Jin និង​ Li Yitong នេះ​គឺ​ផ្អែក​តាម​ដំណើរ​ជីវិត​តស៊ូ​របស់​ព្រះអង្គម្ចាស់​ស្នង​រាជ្យ​មួយ​អង្គ​ ដែល​មាន​ទំនាក់ទំនងសោះកក្រោះ​ជាមួយបិតារបស់​ខ្លួន ដែល​ជា​ស្ដេច។ ព្រះ​អង្គម្ចាស់​រូបនោះ​ មិនចង់​បាន​អ្វី​ទាំងអស់​ ប៉ុន្តែ​គ្រាន់​តែ​ចង់​បំពេញ​កាតព្វកិច្ច​តាម​ការ​រៀបចំប៉ុណ្ណោះ។ ប៉ុន្តែ​ការ​សម្រេច​ព្រះហឬទ័យ​របស់​ស្ដេច​អង្គ​នោះ​ ក៏​ដោយ​សារ​ទ្រង់​មាន​ហេតុផល​មួយ​ដែល​មិនគួរ​ឲ្យជឿ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម