- 2019-02-14 04:14:31
- ព័ត៌មាន
BamBam ចាប់ផ្ដើមក្ដុកក្ដួលមួយរំពេច ពេលរម្លឹកពីពេលលំបាករបស់ GOT7 ពីមុន
- 2019-02-14 04:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BamBam ចាប់ផ្ដើមក្ដុកក្ដួលមួយរំពេច ពេលរម្លឹកពីពេលលំបាករបស់ GOT7 ពីមុន
ចន្លោះមិនឃើញ
ក្នុងកម្មវិធីកម្សាន្តមួយ តារាចម្រៀង BamBam ក្រុម GOT7 បានទម្លាយពាក្យពេចន៍មួយចំនួន រហូតធ្វើឲ្យខ្លួនឯងក្ដុកក្ដួល ពេលរម្លឹកទៅដល់រឿងពីមុនជាមួយនឹងសមាជិករួមក្រុម ៦នាក់ផ្សេងទៀត។
ក្នុងកម្មវិធីទូរទស្សន៍ "GOT7's Real Thai” របស់ XtvN ដែលថតក្នុងប្រទេសថៃនោះ BamBam បានឈរមើលថ្ងៃរះម្នាក់ឯង ដោយគ្មានវត្តមានមិត្តរួមក្រុមដូចសព្វដង។ ពេលនោះ Bam បាននិយាយថា៖ "នេះជាចំណុចចាប់ផ្ដើមដំបូងបង្អស់ នេះគឺយើង នេះគឺ GOT7”។
គ្រាន់តែហៅឈ្មោះក្រុម Bam ស្រាប់តែអួលដើមក ស្របពេលលោករម្លឹកពីពេលវេលាពីអតីត ប្រមាណជា ៣ឆ្នាំមុន អំឡុងពួកគេឆ្លងកាត់រឿងលំបាកៗជាច្រើន ពេលតស៊ូពុះពាររួមគ្នាដើម្បីស្វែងរកភាពជោគជ័យ។
Bam និយាយថា៖ "ពីដំបូងពួកយើងគ្មានអីទាំងអស់ យើងឆ្លងកាត់ឧបសគ្គជាច្រើនកាលពី ៣ឆ្នាំដំបូង។ អ្វីដែលយើងខិតខំ ទទួលបានលទ្ធផលល្អទាល់តែសោះ ហើយពេលហ្នឹងពិបាកបំផុត។ ទោះជាយ៉ាងណា បើយើង បន្តធ្វើការ និងស៊ូខ្លាំង យើងនឹងទទួលជោគជ័យដូចបំណង និងសម្រេចគោលដៅដែលយើងមិនដែលជួប។ ខ្ញុំគិតថា យើងជិតទោដល់គោលដៅហើយ ខ្ញុំដឹងថា យើងអាចធ្វើបាន បើយើងស៊ូទាំងអស់គ្នា ស៊ូៗ GOT7”។
ក្នុងនោះ BamBam ក៏មិនភ្លេច ប្រាថ្នាឮៗឲ្យ GOT7 និងអ្នកគាំទ្ររបស់ក្រុម ដើម្បីបន្តដើរផ្លូវរួមគ្នាជាយូរអង្វែងតទៀត៕