• 2019-02-20 03:31:15
  • ព័ត៌មាន

តារា​ខ្មែរ-ថៃ ល្បី​ៗ ត្រៀម​កក្រើក​ឆាក​តន្ត្រី នៅ​ពិព័រណ៍​ផលិតផល​ធំ​បំផុត​ចុង​ខែ​នេះ

  • 2019-02-20 03:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

នៅ​មិន​យូរ​ប៉ុន្មាន​ពិព័រណ៍​ផលិតផល​ធំ​បំផុត​មួយ​នឹង​រៀប​ចំ​នៅ​ភ្នំពេញ​ឆាប់​ៗ​នេះ ដែល​នឹង​មាន​តារា​ខ្មែរ-ថៃ​ល្បីៗ ចូលរួម​​ច្រៀង​ និង​សម្ដែង​ផងដែរ។ ពិព័រណ៍​នេះ មាន​រយៈ​ពេល​ ៤ថ្ងៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ។

ពិព័រណ៍​ផលិត​ផល​ធំ​បំផុត​នេះ មាន​ឈ្មោះ​ថា Best Buy 2019 មាន​គោល​បំណង​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង ថៃ។ ក្រៅ​ពី​បងប្អូន ចូលរួម​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ៗ ពិព័រណ៍​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​តារា​ខ្មែរ-ថៃ ល្បី​ចូលរួម​ច្រៀង​ និង​សម្ដែង ដូចជា កញ្ញា សុខ ស៊ីឡាលីន លោក ឆន សុវណ្ណរាជ និង តារា​ថៃ James Mcfadden។

ក្នុង​អំឡុង​ពេល​៤ថ្ងៃ​នេះ ប្រជាជន​កម្ពុជា អាច​ទៅ​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​ក៏​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ផងដែរ។ ទន្ទឹម​នឹង​នេះ តារា​ខ្មែរ​​ល្បីៗ​ជាច្រើន​ដួង​ទៀត​នឹង​មក​ច្រៀង​ជាហូរហែ ហើយ​តារា​ថៃ​ល្បី​ក្នុង​រឿង "វង្វេងភ្លើង" លោក James Mcfadden នឹង​មក​ច្រៀង​នៅ​ថ្ងៃ​ទី ០១ ខែ​មីនា ២០១៩។

តារាថៃ ដែលត្រៀម​មក​ច្រៀង​នៅ​ក្នុងពិព័រណ៍​ផលិតផល​ នៅ​កោះពេជ្រ​ ថ្ងៃទី០១ មីនា

ប្រទេស​កម្ពុជា​ និង​ថៃ រំពឹង​ថា នឹង​បង្កើន​ទំហំពាណិជ្ជកម្ម​រហូត​ដល់​ ១៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០។ ដោយ​ឡែក​កាល​ពី​ឆ្នាំ ២០១៨ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កើន​ឡើង​ជាង​៨​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការ​នាំ​ចូល​ពី​ថៃ ​មាន​ទំហំ​ជាង​៧ពាន់លានដុល្លារ និង​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ថៃ មាន​ទំហំ​ប្រមាណ ៧៦៨​លាន​ដុល្លារ​ផងដែរ៕

កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ ពិព័រណ៍​ដែល​មាន​ផលិត​ផល​ល្អៗ និង​ការ​បញ្ចុះ​តម្លៃ​ពិសេស​ផង​នោះ កុំ​ភ្លេច​ទៅ​ចូលរួម​ទាំង​អស់​គ្នា​នៅ​កោះពេជ្រ ចាប់​ពី​ថ្ងៃ​ទី ២៨កុម្ភៈ ដល់​ថ្ងៃ​ទី ០៣ ខែ​មីនា ២០១៩ ខាង​មុខ​នេះ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម