• 2019-02-20 04:15:03
  • ព័ត៌មាន

សិល្បករ Smart ប្រគំតន្រ្តីជុំតារាផលិតកម្មរស្មីហង្សមាសលើកដំបូង សម្ពោធការបើកដំណើរការ App Pleng

  • 2019-02-20 04:15:03
  • ចំនួនមតិ 3 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី ១៩ ខែ កុម្ភៈ សិល្បករ Smart បានប្រគំតន្រ្តីជុំគ្នាជាមួយ តារាចម្រៀងពីផលិតកម្មហង្សមាស លើកដំបូង ដើម្បីសម្ពោធការបើកដំណើរការ App Pleng ថ្មីមួយរបស់ Smart។

កញ្ញា ឡូរ៉ា ម៉ម

ដោយមានការចូលរួមយ៉ាងពិសេសពីកញ្ញា ឡូរ៉ា ម៉ម, លោក អូន, កញ្ញា ចិត្ត កញ្ចនា, កញ្ញា អេដា, ក្រុម​ SmallWorld Small Band, ក្រុម ក្មេងខ្មែរ ជាមួយគ្នានឹង តារាចម្រៀងពីផលិតកម្មហង្សមាស មានដូចជា កញ្ញា ពេជ្យ សោភា, សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ធ្វើឱ្យកក្រើកឆាកតន្រ្តី Smart នៅ Aeon Hall Sen Sok។

ការប្រគំតន្រ្តីដ៏ពិសេសមិនធ្លាប់មាននេះ គឺដើម្បីអបអរការបើកដំណើរការកម្មវិធីទូរសព្ទ Pleng របស់ក្រុមហ៊ុន Smart សហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និងក្រុមហ៊ុនរស្មីហង្សមាស ហើយវាក៏ជាការបើកដំណើរការ App ស្តាប់ចម្រៀងដែលមានទាំងចម្រៀងរបស់សិល្បករ Smart ចម្រៀងពីផលិតកម្ម ហង្សមាស និងផលិតកម្មក្នុងស្រុកមួយចំនួនទៀត បូករួមបទចម្រៀងអន្តរជាតិ ជាង ១លានបទ។

ពិសេសជាងនេះទៅទៀត App Pleng គឺមិនគិតថ្លៃសម្រាប់ការទាញយក (Download) និងប្រើប្រាស់ដោយសេរី គ្មានការបង់ប្រាក់ជាមុន ថែមទាំងរក្សាកម្មសិទ្ធិជូនសិល្បករ តន្រ្តីករទៀតផង៕

រូបភាពព្រឹត្តិការណ៍ប្រគំតន្រ្តី Pleng by Smart Concert៖

កញ្ញា ចិត្ត កញ្ចនា
សុវត្ថ មុនីវណ្ណ និង សុវត្ថ មុនីនាគ
Adda
ពេជ្យ សោភា
ក្រុម​ SmallWorld small Band
ក្រុម ក្មេងខ្មែរ
អូន

អត្ថបទ៖ Sunny

មតិយោបល់