• 2019-03-06 03:00:00
  • ព័ត៌មាន

ខ្លាំងបាត់! ទើបចេញមុខសោះ TXT ចុះកុងត្រាជាមួយផលិតកម្មធំជាមួយ Taylor ស្រេច

  • 2019-03-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 809

ចន្លោះមិនឃើញ

ក្រោយ​បង្ហាញ​ខ្លួន​រួម​គ្នា​ជា​ផ្លូវការ​តាម​រយៈ​វីដេអូ​បទ​ចម្រៀង​ដំបូង​បង្អស់​របស់​ខ្លួន​ ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថ្មី​មួយ​ទៀត​ថា​ TXT បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​ដ៏​ល្បី​មួយ​ខាង​ប៉ែក​អឺរ៉ុប។

នៅ​ថ្ងៃ​ទី​ ០៥ ខែ​ មីនា Republic Records ផលិតកម្ម​អាមេរិក​ដ៏​ល្បី​គ្រង​គ្រង​ដោយ​ក្រុមហ៊ុន​ Universal Music Group ដែល​គេ​ស្គាល់​ថា​ជា​ជម្រក​របស់​តារា​ចម្រៀង​ Taylor Swift, Ariana grande, Nicki Minaj, Drake, Jonas Brothers និង​តារា​ល្បី​ផ្សេង​ទៀត​ប៉ែក​អាមេរិក​ បាន​ប្រកាស​ថា​ផលិតកម្ម​ និង​ក្រុម​ចម្រៀង​ K-Pop ថ្មី​សន្លាង​ TXT បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ជា​ស្ថាពរ​ហើយ។

ទើប​តែ​បង្កើត​ក្នុង​ពេល​ថ្មីៗ​ប៉ុណ្ណោះ​ ប៉ុន្តែ​សិស្ស​ប្អូន​របស់​ BTS មួយ​នេះ​ឆក់​បាន​ប្រជាប្រិយភាព​ច្រើន​មិនធម្មតានៅ​ដើម​ឆ្នាំ ២០១៩​នេះ។ ជាក់ស្ដែង​ថ្មីៗ​ ពួកគេ​ទើប​តែ​បង្ហាញ​មុខ​តាម​រយៈអាល់ប៊ុមថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា​ "The Dream Chapter: Star” និង​វីដេអូ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "CROWN”៕

ទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម