• 2019-03-15 02:00:00
  • ព័ត៌មាន

អ្នកណាខ្លះ Fan ក្រុមSWSB! ឱកាសបានអោប បានហត្ថលេខាពី Idol នៅDigital Cambodia 2019ថ្ងៃនេះហើយ

  • 2019-03-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ថ្ងៃ​បើក​ឆាក​ដំ​បូង នៃ​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ "Digital Cambodia 2019”  ​រ ក្រុម​ចម្រៀង Small World Small Band ​នឹង​មក​បង្ហើរ​សំនៀង និង​ក្បាច់​រាំ​យ៉ាង​រស់​រវើក ​ឲ្យ​អ្នក​ទស្សនា កម្សាន្ត​សប្បាយ​មិន​ឲ្យ​ខក​បំណង​នោះ​ទេ ក្នុងថ្ងៃនេះ ចាប់ពីវេលាម៉ោង១ រសៀល នៅ​​កោះ​ពេជ្រ ។

តាម​អ្នក​រៀប​ចំ​កម្មវិធី​ បាន​ឲ្យ​ដឹង​ថា ក្រុម​ចម្រៀង​មាន​សមាជិក​៤​រូប​នេះ នឹង​មក​អង្រួន​​អារម្មណ៍​អ្នក​ទស្សនា​ឲ្យ​រីក​រាយ ព្រោះ​ SWSB ​បាន​សម្រិត​សម្រាំង​បទ​ចម្រៀង​ច្រើន​បទ​ បូក​រួម​ទាំង​ក្បាច់​រាំ ដែល​ខ្លួន​បង្កើត​មិន​ចម្លង​គេ មក​ចែក​ជូន​អ្នក​គាំ​ទ្រ ទស្សនា។

​​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ "Digital Cambodia 2019” មាន​ការ​កម្សាន្ត​ក្នុង​ព្រឹត្តិការ​​ណ៍ចែក​ជា​ពីរ ទី១ គឺ​ការ​កម្សាន្ត​ជាមួយ​បច្ចេកវិទ្យា ដូច​ជា​ការ​ចូល​លេង​សប្បាយ​ជាមួយ​បច្ចេកវិទ្យា VAR និង​ការ​កម្សាន្ត​ជាមួយ​បច្ចេកវិទ្យា​ហ្គេម​ជា​ច្រើន​ទៀត។ ទី២ គឺ​ការ​កម្សាន្ត​ជាមួយ​ក្រុម​សិល្បករ​ល្បី​ៗ​កម្ពុជា។

​Digital Cambodia 2019 មាន​គោលដៅ សម្រាប់​ការ​ត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ​និង​ការ​បង្ហាញ​នូវ​ការ​រីក​ចំរើន​ប្រកប​ដោយ​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​ជាអាទិ៍​ ​ការ​បង្កើត​ ​Platform​ ​ថ្នាក់​ជាតិ​បង្ហាញ​ថា កម្ពុជា​ជាគោល​ដៅ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល​។

ទី១ ​ជំរុញ​អាជីវកម្ម​បង្កើត​ថ្មី​ៗ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។ ទី២ លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍​ឌីជីថល។ ទី ៣​ ផ្លាស់​ប្តូរ​បទពិសោធន៍​ ​ពិភាក្សា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល។

ទី ៤​ គឺ​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍន៍​ក្រប​ខណ្ឌ​ច្បាប់​ និង​គោលនយោបាយ ​និង​ការអប់រំ​ដែល​ស្របតាម​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា។ ដោយ​ឡែក ទី ៥​ ផ្ដល់​ឱ្យ​សហគ្រិន និង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​ទំនាក់ទំនង​របស់​ពួកគេ​ ​និង​ជា​ឱកាស​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ផ្ដល់​មូលនិធិ​ប្រកបដោយ​សក្ដានុពល​ជាច្រើន។

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិ​ការណ៍​នេះ​ ​សូម​ចូល​មើល​គេហទំព័រ​របស់​យើង​នៅ​ ​www.digitalcambodia.com.kh​ ​ឬ​ តាម​ទំព័រ​ ​Facebook​:​ ​https​:​/​/​www.facebook.com​/​OfficialDigitalCambodia​/​ ​អំពី​កម្មវិធី​ឌីជីថល​កម្ពុជា​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់