• 2019-03-15 09:15:00
  • ព័ត៌មាន

Fan រោមឡើងជិត ពេល SWSB មក ពិព័រណ៍ Digital Cambodia 2019 ថ្ងៃនេះ

  • 2019-03-15 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែក្រុម Small World Small Band បានមកដល់ពិព័រណ៍ Digital Cambodia 2019 នៅសាលកោះពេជ្រថ្ងៃនេះ មានអ្នកគាំទ្រជាច្រើនបានចោមរោមយ៉ាងច្រើនកុះករតែម្តង។

លើសពីនេះ អ្នកគាំទ្រថែមទាំងស្រែកហ៊ោកញ្ច្រោល និងនាំគ្នាថតរូបកម្សាន្តយ៉ាងសប្បាយរីករាយជាមួយនឹង Idol របស់ខ្លួននៅស្តង់ Sabay យ៉ាងរំភើបឥតឧបមា។

វត្តមានក្នុងថ្ងៃបើកឆាក របស់ក្រុម Small World Small Band នៃ ពិព័រណ៍Digital Cambodia 2019 នេះ ពិតជាធ្វើឲ្យអ្នកគាំទ្រចូលរួមមិនខកបំណងនោះទេ។ លើសពីនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩ ក្រុមតូច នឹងមកបង្ហាញខ្លួនម្តងទៀត ដោយលើកយកបទចម្រៀងជាច្រើនបទសម្រាប់អ្នកគាំទ្រ ផងដែរ។

តោះ ចង់ដឹងទិដ្ឋភាពរបស់ក្រុមចម្រៀង Original Song នេះយ៉ាងណា ទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ លឹម សុនា

មតិយោបល់