• 2019-03-27 05:42:29
  • ព័ត៌មាន

ល្បីឆ្នាំនេះទំនើបជាងមុខ អីចឹងសាកមកមើលព្រឹត្តិការណ៍តន្ត្រី EDM កាលមុនកប់យ៉ាងម៉េចវិញ

  • 2019-03-27 05:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាម​ជា​អ្នក​ណែនាំ​តន្រ្តី​អេឡិចត្រូនិច​ និង​ឆាក​រាំ​ខ្នាត​ធំ​ ៣ឆ្នាំចុងក្រោយ​មក​កាន់​កម្ពុជា​ដំបូង​គេ​បង្អស់ ​សម្រាប់​ឆ្នាំ២០១៩ នេះ ស្រាបៀរ Heineken នឹង​បន្ត​រៀប​ចំ​កម្មវិធី​នេះ​ឲ្យ​កាន់​តែ​ពិសេស​ និង​កក្រើក​ជា​លើក​ទី ៩ Raveground 2.0 នៅ​ថ្ងៃ​សៅរ៍​ ទី៣០​ ខែ​មិនា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។ ដើម្បី​អបអរ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​កំពុង​ខិត​ជិត​មក​ដល់​នេះ តោះ! ​ក្រឡេក​មើល​ទៅ​គ្រប់​ព្រឹត្តការណ៍​ EDM កន្លង​មក​ ដ៏​រំជើប​រំជួល​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ ២០១៨។

កម្មវិធី EDM Afterlife. ដែលបានធ្វើឡើងនៅក្នុងថ្ងៃទី 27 ខែតុលាឆ្នាំ 2018 Day of the Death គឺ​ជា​ប្រធានបទ​នៃ​កម្មវិធី EDM afterlife ដែល​មាន​ការ​ចូល​រួម​សម្តែង​ដោយ​លោក Mike Cervello មក​ពី​ Amsterdam ប្រទេសហូឡង់។ កម្មវិធី Afterlife គឺ​ជា​ពិធី EDM ដែល​ទទួល​បាន​ជោគជ័យ​បំផុត​រហូត​មក​ទល់បច្ចុប្បន្នេះ។ ឌីជេ​មក​ពី​តំបន់​ផ្សេងទៀត​រួម​មាន Anima Project និង​ឌីជេ​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ផង​ដែរ។​ តោះ​មក​មើល​រូបភាព​មួយ​ចំនួន​កាល​ពី​ឆ្នាំ​ទៅ​មិញ

កម្មវិធី EDM 3.2.1, ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​ ៣១ ធ្នូ ២០១៨ យើង​បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ ២០១៨ ដោយ​មាន​ការ​សម្ដែង​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​នៅ​ភ្នំពេញ។ កម្មវិធី​ឆ្លង​ឆ្នាំ EDM 3.2.1 មាន​ការ​អញ្ជើញ​ចូល​រួម​សម្តែង​ពី​ឌីជេ Pegboard Nerds, KAKU និង​ឌីជេ​ក្នុង​ស្រុក​ផង​ដែរ។

Raveground 2.0 នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​រៀប​ចំ​ប្រារព្ធ​ពិធី​កាន់​តែ​ធំ​អស្ចារ្យ និង​នាំ​មក​ឌីជេ និង​សិល្បករ​លំដាប់​ថ្នាក់​លេខ១​របស់​ពិភពលោក​មក​ពី​បណ្តា​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក។ ឆ្នាំនេះ  ការ​រៀបចំ​អបអរ​កម្មវិធី EDM របស់​ស្រាបៀរ Heineken លោក​ទី ៩ នឹង​កាន់​តែ​អធិកអធម និង​នាំ​មក​នូវ​បទពិសោធន៍​ជាច្រើន​ដែល​មិន​អាច​បំភ្លេច​បាន និង​ភាព​ភ្ញាក់​ផ្អើល​ដែល​នឹង​ផ្តល់​ជូន​នៅ​យប់​ថ្ងៃទី ៣០ មីនា ២០១៩ ខាង​មុខ​នេះ។

សំបុត្រ​មាន​លក់​នៅ​សណ្ឋាគារ​កាំបូឌីយ៉ា​ណា សម្រាប់​អតិថិជន​ដែល​អញ្ជើញ​ទៅ​ផ្ទាល់ និង​អ្នក​ចូល​រួមកម្មវិធី។

សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ។

អត្ថបទ​ទាក់​ទង ៖ ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម