• 2019-04-26 03:08:25
  • ព័ត៌មាន

អ្នកគាំទ្ររឿង Avengers ត្រូវបានអញ្ជើញទៅមើលការថតរឿង Endgame ផ្ទាល់ ក្រោយបំបែកំណត់ត្រាមើលរឿង Infinity War ចំនួន ១០៣ ដង

  • 2019-04-26 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tony 'Nem' Mitchell ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ និង​ស្មោះស្ម័គ្រ​ម្នាក់​គត់​ចំពោះ​ភាពយន្ត​រឿង Avengers។

លោក​បាន​ទទួល​ភាព​ល្បីល្បាញ​​ ក្រោយ​បំបែក​កំណត់​ត្រា​ឯតទគ្គកម្ម​ពិភពលោក Guinness World Record ដោយ​ការ​ទស្សនា​ខ្សែ​ភាពយន្ត Avengers: Infinity War ច្រើន​ជាង​គេ រហូត​ដល់​ទៅ ១០៣ដង​ក្នុង​រោង​ភាពយន្ត។ ជាមួយ​គ្នា​នេះ​ដែរ ចំពោះ​ប្រាក់​ចំណាយ​សរុប​លើ​ការ​ទិញ​សំបុត្រ​ចូល​មើល​របស់​លោក Nem បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ប្រហែល​ជិត ២០០០ ដុល្លារ រាប់​គិត​ទាំង​ថ្លៃ​សំបុត្រ និង​របស់របរ​ចំណី​ចំណុក​ដែល​លោក​ទិញ​ចូល​ទៅ។

ដំណឹង​ដ៏​អស្ចារ្យ​មួយ​នេះ ក៏​បាន​លេច​ឮ​ទៅ​ដល់​អ្នក​ដឹក​នាំ​រឿង Joe និង Anthony Russo។ ពួកគេ​ចង់​ធ្វើ​ការ​អរគុណ​ចំពោះ​ក្ដី​ស្រឡាញ់​​ទៅ​លើ​ខ្សែ​ភាពយន្ត​របស់​ពួក​លោក ដោយ​បាន​ធ្វើ​ការ​អញ្ជើញ​លោក Nem និង​ក្រុម​គ្រួសារ​ទៅ​កាន់​កន្លែង​ថត​ខ្សែ​ភាពយន្ត Endgame ផ្ទាល់ ដែល​នៅ​ទីនោះ​ លោក​អាច​ទស្សនា​ឈុត​ឆាក និង​ការ​ថត​ខ្សែ​ភាពយន្ត​មួយ​នេះ​ដោយ​ផ្ទាល់​នឹង​ភ្នែក៕ ​

ប្រភព៖ Metro ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់